ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្តាយ​ក្រ​រៀប​ការ​ប្រពន្ធ​ឲ្យ ស្រាប់តែ​ស្អែក​ឡើង​ម្តាយ​រកតែ​ពុទ្ធោ​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរសម្នាក់​ខឹង​ម្តាយរបស់ខ្លួនក៏​ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយចន្ទី ក្នុងភូមិ​ផ្ដៀក ឃុំ​ផា​ន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ បុរសម្នាក់​ខឹង​ម្តាយរបស់ខ្លួនក៏​ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយចន្ទី ក្នុងភូមិ​ផ្ដៀក ឃុំ​ផា​ន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ យឺ យ៉ាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ទេព សាន់ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​សព​ប្រាប់​ថា កូន​របស់​គាត់​ធ្លាប់​បាន​ប៉ង​ធ្វើ​អត្តឃាត​ចង​.​ក សម្លាប់​ខ្លួន​រួច​ម្ដង​មក​ហើយ តែ​ត្រូវ​បាន​បងប្អូន​ក្នុងភូមិ​ជួយ​ទាន់ ហើយ​គាត់​ក៏​បាន​នាំ​កូន​ទៅ​ស្រោច​ទឹក​កាត់​គ្រោះ​ចេញ និង​បាន​ចូល​ស្តីដណ្ដឹង​ប្រពន្ធ​ឲ្យ​វា​រួច​ហើយ​ថា នឹង​រៀប​ការ​ឲ្យ​វា​នៅ​ឆ្នាំ​ក្រោយ តែ​វា​បាន​សុំ​ខ្ញុំ​រៀប​ការ​ក្នុងឆ្នាំនេះ តែ​គាត់​មិន​យល់ព្រម​តាម​វា​ទេ ដោយ​លើក​ហេតុផល​ថា ឆ្នាំ​នេះ​មិនសូវ​ល្អ ហើយ​ក៏​មិន​ទាន់​មាន​ប្រាក់​គ្រប់គ្រាន់​ទៀត​ផង ។

នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ ក្មួយ​ៗ​របស់​គាត់​បាន​វិល​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​វិញ​ក៏​បាន​នាំ​គ្នា​ទិញ​ស្រា​មក​ផឹក កូន​របស់​គាត់​ក៏​បាន​ចូលរួម​ផឹក និង​គេ​ដែរ រហូត​ដល់​ម៉ោង​ប្រហែល​២១​យប់ ពួក​គេ​នៅ​មិន​ទាន់​ឈប់​ផឹក​ទៀត​គាត់​ក៏​ឡើង​លើ​ផ្ទះ​ដេក​មុន​បាត់​ទៅ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៣ មេ​សា​នេះ ស្រាប់តែ​មាន​បងប្អូន​ក្នុងភូមិ​មក​ប្រាប់​គាត់​ថា ពួក​គេ​ឃើញ​កូនប្រុស​គាត់​បាន​ចង​.​ក និង​ដើម​ស្វាយចន្ទី​ខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ លឺ​ដូច្នេះ​គាត់ និង​បងប្អូន​ក្នុងភូមិ​ឯទៀត​បាន​នាំ​គ្នា​ទៅ​មើល ហើយ​ក៏​ស្រាយចំណង​ទម្លាក់​សព​មក​ដី និង​កាប់​រំលំ​ដើម​ចន្ទី​នោះ​ចោល​យក​សព​មក​ផ្ទះ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​ប៉ុស្ដិ៍​នគរបាល​ផា​ន់​ញើ​ម អាជ្ញាធរ​ឃុំ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ឃើញ​ថា តាម​ការ​ស្រាវជ្រាវ ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ យើង​សន្និដ្ឋាន​បាន​ថា ការ​ស្លាប់​នេះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក ដោយ​ខ្លួនឯង​ប្រាកដ​មែន ។ មូលហេតុ​ស្រវឹងស្រា ខឹង​នឹង​ម្ដាយ​ក្រ​រៀប​ការ​ប្រពន្ធ​ឲ្យ ក្រោយមក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ