ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រធានាធិបតី​ចាញ់ឆ្នោត​នៅ​ក្រុង​អង់​កា​រ៉ា ​និង​អុី​ស្តង់​ប៊ុល

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ គណបក្ស​របស់​ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២​មេ​សា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុង នៅ​ក្រុង​អុីស្តង់​ប៊ុល​និង​ក្រុង​អង់កា​រ៉ា ជាទី​ក្រុង​ធំ​២​ដែល​តាម​លទ្ធផល​បណ្ដោះអាសន្ន​ថា គណបក្សប្រឆាំង​ជា​អ្នក​ឈ្នះ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​គណបក្ស​យុត្តិធម៌​និង​ការ​អភិវឌ្ឍន៍ AKP…

ប្រទេស​តួ​ក​គី ៖ គណបក្ស​របស់​ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២​មេ​សា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុង នៅ​ក្រុង​អុីស្តង់​ប៊ុល​និង​ក្រុង​អង់កា​រ៉ា ជាទី​ក្រុង​ធំ​២​ដែល​តាម​លទ្ធផល​បណ្ដោះអាសន្ន​ថា គណបក្សប្រឆាំង​ជា​អ្នក​ឈ្នះ​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​គណបក្ស​យុត្តិធម៌​និង​ការ​អភិវឌ្ឍន៍ AKP របស់​ប្រធានាធិបតី​គូសបញ្ជាក់​ថា បាន​ដាក់​ការ​តវ៉ា​ដល់​អាជ្ញាធរ​បោះ​ឆ្នោត ដោយ​អះអាង​ពី​ការ​កត់សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតី​ជាក់ស្ដែង​នានា ។

យោង​តាម​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ក្រុង ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៣១​មីនា ពេល​ប្រទេស​កំពុង​ជួប​ប្រទះ​ការ​លំបាក​នានា​ខាង​សេដ្ឋកិច្ច​ថា ប្លុក​ពួក​ប្រឆាំង​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​ប្រជាជន CHP និង​គណបក្ស BON PARTI ស្ដាំ​និយម​ដណ្ដើម​បាន​ជ័យជម្នះ នៅ​ក្រុង​អង់កា​រ៉ា​និង​ក្រុង​អុី​ស្តង់​ប៊ុល​។ នោះ​ជា​ការ​វាយបក​មួយ​សម្រាប់​លោក​អ័​រ​ដូ​ហ្គា​ន​។

បេក្ខជន​អភិបាលក្រុង​អី​ុ​ស្តង់​ប៊ុល​ខាង​ក្រុមប្រឆាំង លោក​EKREM IMAMOGLU ទទួល​បាន​សំឡេង​នាំមុខ​៤៨,៧៩% ទល់​នឹង​៤៨,៥២% សម្រាប់​បេក្ខជន​របស់​គណបក្ស​AKP លោក​BINALI YILDIRIM​។ នេះ​ជា​លទ្ធផល​មិន​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២​មេ​សា​។ ចំណែក​នៅ​ក្រុង​អង់កា​រ៉ា​បេក្ខជន​របស់​គណបក្សប្រឆាំង លោក​MANSUR YAVAS​ទទួល​បាន​សំឡេង​នាំមុខ​៥០,៩៣% ទល់​នឹង​៤៧,១២%​សម្រាប់​បេក្ខជន​គណបក្ស AKP ។

ប្រសិនបើ​លទ្ធផល​នោះ​ត្រូវ​បាន​អះអាង ការ​បាត់បង់​ក្រុង​អង់កា​រ៉ា​និង​ក្រុង​អី​ុ​ស្តង់​ប៊ុល ជាទី​ក្រុង​ត្រួតត្រា ចាប់តាំងពី​២៥​ឆ្នាំ​មក​ហើយ ដោយ​គណបក្ស​AKP តំណាង​ឲ្យ​បរាជ័យ​ដ៏​ធ្ងន់​មួយ​សម្រាប់​លោក​អ័​រ​ដូ​ហ្គា​ន ដែល​បាន​ដុតដៃដុតជើង​ខ្លាំង​ក្នុង​យុទ្ធនាការ​ឃោសនា​ដើម្បី​ឲ្យ​គណបក្ស​លោក​ដណ្ដើម​បាន​ជោគ​ជ័យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ