ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​មួយ

5 ឆ្នាំ មុន

តូ​ក្យូ ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២​ខែមេសា​កន្លង​មក​ថា តម្លៃ​ប្រេង​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ឆ្នាំ ២០១៩ កាលពី​ថ្ងៃ​អង្គា​រ៍​ព្រោះតែ​ទិន្នន័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ពី​តម្រូវការ និង​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ី​រ៉​ង់…

តូ​ក្យូ ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២​ខែមេសា​កន្លង​មក​ថា តម្លៃ​ប្រេង​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ឆ្នាំ ២០១៩ កាលពី​ថ្ងៃ​អង្គា​រ៍​ព្រោះតែ​ទិន្នន័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ពី​តម្រូវការ និង​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ី​រ៉​ង់ និង​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។

តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន Brent បាន​កើនឡើង ៣២​សេន​ឬ ០.៥%​មក​ស្មើ ៦៩.៣៣​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​ដែល​តម្លៃ​ប្រេង West Texas Intermediate បាន​កើនឡើង​៣០​សេន ឬ​០.៥%​មក​ស្មើ ៦១.៨៩​ដុល្លារ​ក្នុង​មួយ​ធុង​ផង​ដែរ​។

ទិន្នន័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​ជំរុញ​ដល់​តម្លៃ​ប្រេង ដោយ​មាន​វិស័យ​ផលិតកម្ម​ងើបឡើង​វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤​ខែ​កន្លង​មកនេះ​។ ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការ​ទិញ​ក្នុង​វិស័យ​ផលិតកម្ម (PMI) បាន​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៨​ខែ​កន្លង​មកនេះ​កាលពី​ខែ​មិ​នា​។

មន្ត្រី​រដ្ឋាភិបាល​ត្រាំ​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​តែ​ពិចារណា​ថា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​អ៊ី​រ៉​ង់​ដែល​នឹង​ផ្តោត​សំខាន់​លើ​ផ្នែក​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​ទទួល​រង​ទណ្ឌកម្ម​ពី​មុន​មក​។

មន្ត្រី​នេះ​បាន​បន្ថែម​ទៀត​ថា សហរដ្ឋ អា​មេ​រិ​ក​ក៏​ប្រហែលជា​មិន​បន្ត​អនុញ្ញាត​ឲ្យ​មានការ​បន្ត​នាំ​ចូល​ប្រេង​អ៊ី​រ៉​ង់​ដល់​ប្រទេស​ចំនួន​៨​ទៀត​ដែរ​។

ប្រភព​ចំនួន​ពីរ​ទៀត​បាន​និយាយ​ថា លើស​ពី​នេះ​ទៅ​ទៀត ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ផ្អាក​ដំណើរការ​ព្រោះតែ​កង្វះ​អគ្គិសនី​។

ការ​ស្ទង់​មតិ​របស់ Reuters បាន​ប្រទះ​ឃើញ​ទៀត​ថា ការ​កាត់​បន្ថយ​ផលិតកម្ម​ពី​អង្គការ​នាំ​ចេញ​ប្រេងឥន្ធនៈ​បាន​ជំរុញ​ការ​ផ្គត់ផ្គង់​ប្រេង​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ