អាហារដែលអាចជួយធ្វើឲ្យសុខភាពសុដន់អ្នកល្អ ។
1.អ្នកគួរតែញ៉ាំទឹកដោះគោ និងផលិត ផលដែលធ្វើឲ្យទឹកដោះគោឲ្យបានច្រើន ព្រោះក្នុងនោះសម្បូរប្រូតេអ៊ីន និងកាល់ស្យូមច្រើន ដោយធ្វើឲ្យអ្នកអាចចៀសពីមហារីកសុដន់អ្នកបានយ៉ាងងាយ ។
2.ពពួកត្រី និងគ្រឿងសមុទ្រក៏អ្នកគួរតែញ៉ាំច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចធ្វើឲ្យសុដន់អ្នកមិនងាយកើតជំងឺ ផ្សេងៗឡើយ ដោយអាចចៀសបានច្រើនតែម្តង។
3.ត្រចៀកកណ្តុរ ផ្កាថ្ម និងផ្សិតចំបើង អ្នកគួរតែពិសា ព្រោះអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នក ដោយធ្វើឲ្យកោសិកាមហារីកមិនងាយកើតមានក្នុងសារពាង្គកាយអ្នកឡើយ ។
4.សណ្តែកសៀង ក៏មានផ្ទុកសារធាតុដែលអាចជួយការពារសុដន់អ្នកឲ្យមានសុខភាពល្អដែរ ។ ដូចនេះអ្នកគួរតែបរិភោគអាហាទាំងនេះ ដើម្បីការពារសុដន់អ្នកឲ្យចៀសឆ្ងាយពីជំងឺនានា (ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ