អាថ៌កំបាំងមួយចំនួនដែលទាក់ទងនឹងការសម្រាលតាមបែបធម្មជាតិ ៖
នៅពេលដែលអ្នកចង់សម្រាលតាមបែបធម្មជាតិ ស្វាមីគឺជាកត្តាចំបងក្នុងការជួយណែនាំប្រពន្ធកុំឲ្យមានភាពភ័យខ្លាចគ្រប់ប្រភេទ ព្រោះមានតែប្តីទេដែលនិយាយទៅប្រពន្ធមានទំនុកចិត្តលើខ្លួនឯង ។
ម្យ៉ាងទៀតនៅពេលដែលអ្នកស្រូបយកសារធាតុចិញ្ចឹមគ្រប់ប្រភេទ អ្នកក៏ត្រូវគិតពីទម្ងន់របស់អ្នកដែរ ព្រោះបើអ្នកញ៉ាំច្រើន កូនអាចនឹងរីកលូតលាស់ធំជាងមុន ជាហេតុដែលអាចធ្វើឲ្យអ្នកពិបាកក្នុងការសម្រាលតាមបែបធម្មជាតិ ។
ជាងនេះទៅទៀតលោកឳពុកគួរតែឧស្សាហ៍លើកទឹកចិត្តអ្នកម្តាយ និងនៅជិតនាងឲ្យបានច្រើន ដើម្បីកុំឲ្យមានការព្រួយបារម្ហច្រើន ទើបគេអាចសម្រាលដោយមិនចាំបាច់វះកាត់(ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ