ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​ស៊ើបសួរ​ម៉ោង​ជិត​១​រសៀល​លោក​ផែង វណ្ណៈ ជាប់ចោទ​២​បទល្មើស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ​ក្រោយពី​ចៅក្រម​ស៊ើបសួរ​​លើករណី​លោកផែង វណ្ណៈ រួចហើយ​នោះ ក៏​​​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួនលោកទៅ​​​ឃុំ​​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​​ម៉ោង​ជិត​១​រសៀល​ថ្ងៃទី​​០៣ ​មេសា នេះ​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ​ក្រោយពី​ចៅក្រម​ស៊ើបសួរ​​លើករណី​លោកផែង វណ្ណៈ រួចហើយ​នោះ ក៏​​​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួនលោកទៅ​​​ឃុំ​​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​​ម៉ោង​ជិត​១​រសៀល​ថ្ងៃទី​​០៣ ​មេសា នេះ​ ដោយជាប់ចោទ​​២​​​បទល្មើស​«​ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​»​ ។

សេចក្តីរាយការណ៍បន្តថា ពាក់​ព​ន្ធ័​​បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ គឺមាន​មាត្រា​៤៩៤ និង​៤៩៥នៃ​ក្រមព្រហ្មទណ្ឌ «កំណត់​​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​» ។ ដោយឡែក ​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ គឺ​តាម​មាត្រា​៣០៥នៃ​ក្រមព្រហ្មទណ្ឌកំណត់​ពិន័យ​ជា​ប្រាក់​ពី១​សែន​រៀល​ទៅ​១០​លាន​រៀល​ ។

ស្រប​ពេល​​គ្នា​នោះ​ដែរ ​បានឮលោកផែង វណ្ណៈ ​​ប្រាប់​ទៅ​ក្រុម​គ្រួសារនិង​សាច់​ញាតិដែល​​ទៅ​សួរ​សុខ​​ទុក្ខ​​នៅ​សាលា​ដំ​បូង មុន​ពេល​សមត្ថ​​កិច្ច​នាំ​ទៅ​ឃុំខ្លួន​នោះថា «កម្ម​វិធី​ខួបកំណើត​ចៅ​​​លើក​ដំបូង​ គឺត្រូវ​​​ផ្អាក​ចោល​ទាំងស្រុង ដោយ​មូលហេតុ​ម្ចាស់​កម្មវិធី​(​ជីតា​)​ត្រូវ​ជាប់​ពន្ធនាគារ ។

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ