ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមង្គល…ក្លាយជា​ថ្ងៃអពមង្គល ដូន​ចាស់​ស្លា.ប់ ឯកូនកំលោះក្រមុំកំពុងសង្រ្គោះ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដូន​ចាស់ជរា​ម្នាក់បានស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ឯកូនកំលោះ​និង​កូន​ក្រមុំ​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​រន្ទះបាញ់នៅ​ក្នុង​ពិធី​មង្គលការ​មួយ ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា​កន្លង​មក…

ខេត្តពោធិ៍សាត់ ៖ ដូន​ចាស់ជរា​ម្នាក់បានស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ឯកូនកំលោះ​និង​កូន​ក្រមុំ​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​រន្ទះបាញ់នៅ​ក្នុង​ពិធី​មង្គលការ​មួយ ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា​កន្លង​មក ។ នេះ​ជា​គ្រោះ​អកុសល​មួយ ដែល​អ្នក​ណា​ក៏​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ថា​ វា​កើតឡើង​នូវ​គ្រោះ​ធម្មជាតិ​បែប​នេះ មក​លើ​ជន​ស្លូតត្រង់​ទៅ​
វិញ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ជីដូន​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ ជួប ចេ​ត អាយុ​៨៤​ឆ្នាំ ។ ចំណែក​ចៅ​ៗ​ដែល​ជា​កូនកំលោះ​កូនក្រមុំ​នៅ​ក្នុង​ពិធី​មង្គលការ​នេះ កូនកំលោះ​ឈ្មោះ ណ​ន នៅ អាយុ​២២​ឆ្នាំ និង​កូនក្រមុំ​ឈ្មោះ កែវ ជី​វ័​ន្ត អាយុ​២១​ឆ្នាំ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែមីនា ខណៈ​ភ្ញៀវ​កិត្តិយស​ជិត​ឆ្ងាយ​មក​ចូលរួម​ជា​បន្តបន្ទាប់ តាំងពី​ម៉ោង​១១​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល និង​ស្រប​ពេល​ដែល​ភ្ញៀវ​ត្រឡប់​ទៅផ្ទះ​វិញ​ជា​បណ្ដើរ​ៗ ​សល់​តែ​ប៉ុន្មាន​តុ​នោះ ក៏​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​លាយ​ឡំ​ដោយ​ខ្យល់​កន្ត្រាក់ ផ្គរ និង​ផ្លេកបន្ទោរ​គួរ​ឲ្យ​ភ័យ​ខ្លាច ។

ខណៈនោះ ​ស្រាប់តែ​មាន​រន្ទះបាញ់​តែ​ម្ដង បណ្តាល​ឲ្យ​ស្លាប់​ជីដូន​​ដែល​កំពុង​អង្គុយ​ក្រោមផ្ទះ និង​សាមីខ្លួន​កូនកំលោះ​-កូនក្រមុំ​ ដែល​ទើបនឹង​រៀប​ការ​ថ្មោងថ្មី មិន​ទាន់​ទាំង​រើ​រោង​ផង​នោះ​របួស ។ សព​ដូន​ចាស់ ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ត​ពី​ពិធី​មង្គលការ​ទាំង​ក្តី​សោកសៅ​បំផុត ។

ដោយឡែក កូនកំលោះ​កូនក្រមុំ​ដែល​រង​របួស​រលាក​ពេញ​ខ្លួន​ទាំង​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​របស់​ខ្លួន ៕​

អត្ថបទសរសេរ ដោយ