ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​៣​ប្រភេទ​ សម្លា.ប់​មនុស្ស​ច្រើន​​ជាងគេ​​នៅ​​កម្ពុជា

4 ឆ្នាំ មុន

ក្រសួងសុខាភិបាល​បានឱ្យដឹង​ថា ​មហារីក​បី​ប្រភេទ​បាន​សម្លាប់​ប្រជាជន​កម្ពុជា​ច្រើន​ជាងគេ ​កាលពី​ឆ្នាំ​២០១៨​ ។ ឯកសារ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ដែល​កោះសន្តិភាព​ទទួល​បាន​ឱ្យដឹង​ថា ​ជំងឺមហារីក​ស្ថិត​ក្នុង​ចំណោម​ជំងឺមិនឆ្លង​មួយ​ចំនួន​ទៀត ​ដែល​ជា​ក្តី​កង្វល់​សម្រាប់​កម្ពុជា​ ។ ឯកសារ​នោះ និយាយថា…

ក្រសួងសុខាភិបាល​បានឱ្យដឹង​ថា ​មហារីក​បី​ប្រភេទ​បាន​សម្លាប់​ប្រជាជន​កម្ពុជា​ច្រើន​ជាងគេ ​កាលពី​ឆ្នាំ​២០១៨​ ។

ឯកសារ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ដែល​កោះសន្តិភាព​ទទួល​បាន​ឱ្យដឹង​ថា ​ជំងឺមហារីក​ស្ថិត​ក្នុង​ចំណោម​ជំងឺមិនឆ្លង​មួយ​ចំនួន​ទៀត ​ដែល​ជា​ក្តី​កង្វល់​សម្រាប់​កម្ពុជា​ ។ ឯកសារ​នោះ និយាយថា ​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​​ដោយ​ជំងឺមហារីក​ ដែល​សង្កេត​ឃើញ​កាលពី​ឆ្នាំ​២០១៨ ​រួម​មាន​ជំងឺមហារីក​សួត ​និង​ទងសួត ជំងឺមហារីក​ថ្លើម និងជំងឺមហារីក​មាត់​ស្បួ​ន​។

ខ​ណៈ​​ដែល​ជំងឺ​មហា​រី​សួត​ និង​ទងសួត​និង​ជំងឺមហារីក​ថ្លើម​កើត​មាន​ច្រើន​ចំពោះ​បុរស​នោះ ជំងឺមហារីក​មាត់ស្បូន ​គឺជា​មហារីក​ដែល​គ្រោះថ្នាក់​ជាងគេ​សម្រាប់​មនុស្ស​ស្រី​។

ក្រសួងសុខាភិបាល​និ​យ​យ​ថា​ កាលពី​ឆ្នាំ​២០១៨​ការពិគ្រោះ​ជំងឺមហារីក​គ្រប់​ប្រភេទ​មាន​ចំនួន​ជាង​៤៣០០​ករណី​ ។ រីឯ​ករណី​សម្រាក​ព្យាបាល​មាន​ចំនួន​១៥០០០​ករណី ​និង​ករណី​ស្លាប់មាន​ចំនួន​១៥៦​ករណី​ ។

អត្ថបទសរសេរ ដោយ