ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…កា.ប់​គល់​លាស់​ត្រួយ… បន្ទាប់ពីបទបញ្ជាធ្វើបាន១ប្រាវ ភ្លេចវិធានការភ្លៀងរលឹម

13 ឆ្នាំ មុន

សភា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​យើង​​បាន​អនុម័ត​​ច្បាប់​​ដ៏​ល្អ​ផូរផង់​ជាច្រើន ​ប៉ុន្តែ​​ច្បាប់​​ទាំងនេះ​ហាក់ដូចជានៅ​លើ​តែ​ក្រដាស​​​គ្មាន​​ន័យ​​ ព្រោះច្បាប់​​ខ្លះ​នោះ​ពុំ​ត្រូវ​​បាន​យកមក​​ប្រើ​ប្រាស់​​សំរាប់​ដាក់​ទោស​ទណ្ឌ​​ដល់ការ​ប្រព្រឹត្ត​​​ល្មើស​​ដូច​ជា​ការ​​​ឃុបឃិត​​រវាង​មន្ត្រី​​​ទុច្ចរិត ​ជាមួយ​ឈ្មួញ​​​​​ខិល​ខូចក្នុង​អាជីវកម្ម​ឈើខុស​ច្បាប់ សត្វព្រៃ​​បទល្មើស​​នេសាទ​​ ​ការនាំ​ចូល​ទំនិញ​​​ខូចគុណភាព​ ការគេច​ពន្ធ និង​ការដឹក​​ទំនិញ​​លើ​ស​ចំណុះ​​ដែល​ធ្វើ​​​​ឱ្យ​​ខូច​ផ្លូវ​​ បាក់ស្ពាន​​​ជា

សភា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​យើង​​បាន​អនុម័ត​​ច្បាប់​​ដ៏​ល្អ​ផូរផង់​ជាច្រើន ​ប៉ុន្តែ​​ច្បាប់​​ទាំងនេះ​ហាក់ដូចជានៅ​លើ​តែ​ក្រដាស​​​គ្មាន​​ន័យ​​ ព្រោះច្បាប់​​ខ្លះ​នោះ​ពុំ​ត្រូវ​​បាន​យកមក​​ប្រើ​ប្រាស់​​សំរាប់​ដាក់​ទោស​ទណ្ឌ​​ដល់ការ​ប្រព្រឹត្ត​​​ល្មើស​​ដូច​ជា​ការ​​​ឃុបឃិត​​រវាង​មន្ត្រី​​​ទុច្ចរិត ​ជាមួយ​ឈ្មួញ​​​​​ខិល​ខូចក្នុង​អាជីវកម្ម​ឈើខុស​ច្បាប់ សត្វព្រៃ​​បទល្មើស​​នេសាទ​​ ​ការនាំ​ចូល​ទំនិញ​​​ខូចគុណភាព​ ការគេច​ពន្ធ និង​ការដឹក​​ទំនិញ​​លើ​ស​ចំណុះ​​ដែល​ធ្វើ​​​​ឱ្យ​​ខូច​ផ្លូវ​​ បាក់ស្ពាន​​​ជា​ដើម ។ ការខ្វះ​ឆន្ទៈ និង​ខ្វះ​ចំណាត់ការ​​បានក្លាយ​​ជា​កត្តា​ជំរុញ​​មន្ត្រី​ខិល​ខូច​​ ក៏ដូចជា​​​ជន​ទុច្ចរិត​​​ប្រព្រឹត្ត​​ល្មើស​ក្លាយ​​ជា​ទំលាប់​ដើម្បី​​ជា​ប្រយោជន៍​​​​បុគ្គល ​និងបក្សពួក​ខ្លួន ។

ការ​បង្ក្រាប​​ព្រៃឈើ​​ទ្រង់ទ្រាយ​​ធំនា​ពេល​កន្លង​មក ​និងការ​​បោស​សំអាត​​រាល់​ការ​ប្រើប្រាស់​​ស្លាក​លេខ​​យាន​យន្ត ខ.ម និង​ ន.ប ​និង​ពិសេស​​ជាងនេះទៀត​​នោះ គឺការ​គេច​វេះ​ពីការបង់​ពន្ធ​​ដូចជា​ពន្ធ​​​​នាំចូល ពន្ធ​លើ​មធ្យោបាយ​​យាន​យន្ត​​ជាដើម។ល។ ​គឺមិន​អាច​ខ្វះបាន​​ពី​​បទ​បញ្ជា​​ខ្លាំងៗ​​​របស់​​សម្តេច​តេជោ​​នាយករដ្ឋ​មន្ត្រី​នោះទេ​ ទើប​ឃើញ​​​សកម្មភាព​​បង្ក្រាប​​​មាន​ភាពសកម្ម និង​មាន​​ប្រសិទ្ធ​ភាព​ ដូច​ជា​ការបង្ក្រាប​​លើ​បទ​​ល្មើស​ព្រៃ​ឈើ​​ស្លាកលេខយានយន្ត ខ.ម និង​ ន.ប ​ការ​កាត់​កន្ទុយ​​​​រថយន្ត​ ដែលច្នៃ​​ដើម្បី​ដឹកលើស​​ទំនង់​ជា​ដើម។ល។ ទោះបី​ជាបែបណា ​ភាពអសកម្ម​​​ទាំង​នេះ​​បែរ​ជា​​លាស់​ត្រួយ​​​លូតលាស់​ឡើងវិញ ​ដែលយើង​​ឃើញ​រៀង​រាល់​​ថ្ងៃ ដូចជា​បទល្មើស​​​ព្រៃឈើ​​ ការ​ប្រើប្រាស់​​​ស្លាកលេខ​យានយន្ត ខ.ម និង​ ន.ប លើ​ដង​ផ្លូវ​​ពិសេ​សក្នុង​​រាជធានី ភ្នំពេញ ព្រមទាំង​​ការឃើញ​​រាល់ថ្ងៃ​​​ការប្រើ​រថ​យន្ត​​ដឹកទំនិញ​​ដ៏វែង​​របស់ក្រុមហ៊ុន​​មួយ​ចំនួន​​​ ពិសេស​ក្រុមហ៊ុន​​ដែលតែង​តែលើក​​ដាក់​ទំនិញ​​​នៅ​តាមបណ្តោយ​ផ្លូវ​​​២០០៤ ខណៈ​ពេល​ដែល​​​ចំណាត់​ការ​​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​​កំពុង​តែ​​លែង​ដៃ​លើ​ការងារ​ដែល​ជា​ប្រយោជន៍​​ជាតិ សង្គម ដែលសាធារណៈ​ជន​គាំទ្រ ​ហើយចំណាត់​​​ការ​របស់​អាជ្ញា​ធរ​លើ​បទ​​លហុខ្លះ​​​កំពុង​​​បន្តគ្មាន​​​ថ្ងៃ​​ស្រាកស្រាន្ត​​ដូចជា ​ការផាកពិន័យ​លើ​ម៉ូតូ​មិន​ដាក់​កញ្ចក់ មិនពាក់មួកសុវត្ថិភាព​​ជាដើម ។

ទោះ​ជា​យ៉ាង​ណា​ ប្រជាពលរដ្ឋ​​​មានការ​​គាំទ្រ​​ទាំង​ស្រុង និង​ស្អប់​ខ្ពើម​​រាល់សកម្មភាព​​អសកម្ម​​​ទាំង​ឡាយ​​ដែលផ្ទុយ​​នឹង​ច្បាប់ មិនថា​​ការមិនពាក់​​មួក​សុវត្ថិភាព​ក្នុងពេលបើកបរ​​​ មិនដាក់​​កញ្ចក់ ​ការ​យក​ឈ្មោះ​​​វត្ត​ធ្វើ​ជា​​​ស្លាក​​លេខ​យាន​​យន្ត​ជា​ដើម ។ ពិតជាគួរឱ្យថ្កោល ទោសណាស់ ។ ទន្ទឹមនឹង​​នេះ ក៏មានក្តី​​សង្ឃឹម​ដែរ​ថា ​អាជ្ញា​ធរ​​គួរយក​​ច្បាប់​ដែល​​មាន​បច្ចុប្បន្ន​​​មក​អនុវត្ត​ និង​បន្ត​​អនុវត្ត​​លើ​បទបញ្ជា​​របស់សម្តេច​​តេជោ​​​នាយករដ្ឋ​មន្ត្រី​​​​ឱ្យ​​បាន​ខ្ជាប់ខ្ជួន ​សំដៅ​​បោស​សំអាត​​​សកម្មភាព​អសកម្ម​​ដើម្បីជា​ផល​ប្រយោជន៍​ជាតិ និងសង្គម ៕​