ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ដែល​ធ្វើ​ខុស​នៅ​កម្ពុជា​នឹង​ត្រូវ​ទទួលទោស​នៅ​ក្នុង​ប្រទេស​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ នោះ គឺ​ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​ចិន​ពី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ នោះ គឺ​ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​ចិន​ពី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩​ថា ការ​ចាប់​បញ្ជូន​នេះ​ធ្វើ​តាម​កិច្ចព្រមព្រៀង ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់​បាតុភាព​អសកម្ម ហើយ​ជនជាតិ​ចិន​ទាំងនោះ​នឹង​ត្រូវ​ទទួលទោស​នៅ​ក្នុង​ប្រទេស​ចិន ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា ការ​ចុះ​អនុស្សារ​ណៈរ​វាង​សមត្ថកិច្ច​កម្ពុជា និង​ចិន​ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់​បាតុភាព​អសកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​កើតឡើង​ដោយ​ជន​អនាធិបតេយ្យ​ចិន​មួយ​ចំនួន​ដែល​ចូល​មក​កម្ពុជា​មិនមែន​ពង្រីក​ឲ្យ​មាន​អំពើ​អនាធិបតេយ្យ​ខុសច្បាប់​ទេ ។ លោក​បន្ត​ថា ការ​ចា​ប់ញ្ជូន​ជនជាតិ​ចិន​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស ដើម​វិញ គឺ​ស្ថិត​នៅ​ក្នុង​អនុស្សារ​ណ​:​យោគយល់​គ្នា​នេះ​ហើយ ។
ការ​បញ្ជូន​ជនជាតិ​ចិន​ល្មើសច្បាប់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នេះ​មិនមែន​ទៅ​ដោយ​រួចខ្លួន​នោះ​ទេ គឺ​ទៅ​ទទួលទោស​នៅ​ក្នុង​ប្រទេស​ចិន ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​លើក​ពី​មតិ​មួយ​ចំនួន​ថា ចង់​ទាមទារ​ឲ្យ​ជនជាតិ​ចិន​ដែល​មានទោស​គួរ​ដាក់ទោស​តាម​ច្បាប់​កម្ពុជា​នោះ​នឹង​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​អាជ្ញាធរ​កម្ពុជា​ទៅ​វិញ​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា «​បើ​ទាមទារ​ឲ្យ​រក្សា​ទុក​ឲ្យ​ទទួលទោស​នៅ​កម្ពុជា​មាន​ផល​លំបាក​មួយ​ចំនួន​ដល់​អាជ្ញាធរ​កម្ពុជា ដោយសារ​គ្មាន​គុក​ដាក់​ដោយសារ​គុក​បច្ចុប្បន្ន​នេះ​ចង្អៀត​ណាស់​ទៅ​ហើយ ។

រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ចំណាយ​ការ​ហូប​ចុក​របស់​អ្នកទោស​ចិន​ដ៏​ច្រើន​ដែល​ចេះ​តែ​កើនឡើង ។ កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​តាម​តម្រូវការ​ជា​លក្ខណៈ​មនុស្សធម៌ និង​សិទ្ធិ​មនុស្ស ។ បន្ថយ​ភាព​ស្មុ​គ្រ​ស្មាញ ក្នុង​ការ​គ្រប់គ្រង​ទណ្ឌិត​ចិន ។ លោក​សុខ ឥ​សាន ក៏​បាន​ឲ្យ​ដឹង​ថា ជា​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ដែល​បញ្ហា​នេះ​ក៏​មាន​ដូច​គ្នា ជាមួយ​បណ្តា​ប្រទេស​ដទៃ​ដែរ​ដូច​ជា សហរដ្ឋអាមេរិក ជាដើម ។

ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា និង​សមត្ថកិច្ច​កម្ពុជា​ពិតជា​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​បញ្ហា​ពិភាក្សា​ជាមួយ​ភាគី​មិត្ត​ចិន ដើម្បី​ផលប្រយោជន៍​រួម​ទាំង​សងខាង ។ ចំណែក​អ្នក​ចាំតែ​ថា ទោះ​ធ្វើ​អ្វី​ក៏​នៅ​តែ​មិន​ត្រូវចិត្ត​ដែរ ។ ដូច្នេះ​កុំ​បាច់​ខ្វល់​ចង់​អ្នកឯង​និយាយ​យ៉ាងម៉េច​ក៏​ដោយ​កិច្ចការ​របស់​រាជរដ្ឋាភិបាល​នៅ​តែ​ឆ្ពោះទៅ​មុខជា​និច្ច ។ អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា មាន​អ្នកខ្លះ​ដែល​ចង្អៀតចង្អល់​ជាមួយ​ចិន មានការ​ព្រួយ បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា ។ បើ​មានការ​ព្រួយបារម្ភ​យ៉ាងនេះ​ជាមួយ​ចិន​ជា​ការ​ងាយ​ទេ​ដោយ​គ្រាន់តែ​ធ្វើ​ដូច​ខាងក្រោម​នេះ​ទៅ​ជា​ការ​ស្រេច ១- វាយ​តូប​កុងម៉ា​ចោល ទៅ ។ ២- ឈប់​សែន​កុងម៉ា​ទៅ ។ ៣- ឈប់​ធ្វើ​ពិធី​ឆេ​ង​ម៉េ​ង​ទៅ ។ ៤- គាស់​រំលាយ​ផ្នូរ ដូនតា​ម៉ាកុង​ចោល​ឲ្យ​អស់​ទៅ ។ ៥- ឈប់​រកស៊ី​ជួញដូរ​ដូច​ជនជាតិ​ចិន​ទៅ ។ ៦- បញ្ឈប់​ទម្លាប់​ចង់បាន​ប្រពន្ធ និង​ប្តី​ចិន ឬ​ជាប់​ខ្សែស្រឡាយ​ចិន​ទៅ ។

លោក​បញ្ជាក់​ថា «​បើ​អស់លោក​ដែល​ចង្អៀតចង្អល់​ជាមួយ​ចិន និង​មិន​ចង់​ឲ្យ​ចិន​មាន​ឥទ្ធិពល​ដល់​អស់លោក អស់លោក​ពិតជា​ក្លាហាន​អនុវត្ត​បណ្តា​ប្រការ​ខាងលើ​ឲ្យ​ឃើញជាក់ស្តែង​ជា​មិន​ខាន ។ បើ​អស់លោក​មិន​ហ៊ាន​អនុវត្ត​ទេ​បាន​សេចក្តី​ថា អស់លោក​ជា​មនុស្ស​កំសាក​បាន​តែ​មាត់​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា​កាល​ពេល​កន្លង​មក​សមត្ថកិច្ច​បាន​ចាប់​ខ្លូ​ន​ជនជាតិ​ដែល​ធ្វើ​ខុសច្បាប់​កម្ពុជា​ដូច​ជា​ករណី​ចាប់ជំរិត​ទា​ប្រាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត ការ​ចែកចាយ​គ្រឿងញៀន ការ​ធ្វើ​សកម្មភាព​អុកឡុក​នៅ​តាម​តំបន់​មួយ​ចំនួន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ