ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹក​ការ៉ុត​មាន​ប្រយោជន៍​ជួយ​សុខ​ភាព​ច្រើន​យ៉ាង​ណាស់

4 ឆ្នាំ មុន

​ការ៉ុត គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​សម្បូរ​បំផុត ក្នុង​ចំណោម​បន្លែ​ផ្សេង​ៗ ដែល​អាច​បំ​លែង​វីតាមីន A នៅ​ក្នុង​រាង​កាយ ដើម្បី​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​។ការ៉ុត​ជួយ​បង្កើន​ទឹកមាត់ និង​ផ្គត់​ផ្គង់​សារធាតុ​រ៉ែ វីតាមីន និង​អង់ស៊ីម​មួយ​ចំនួន…

​ការ៉ុត គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​សម្បូរ​បំផុត ក្នុង​ចំណោម​បន្លែ​ផ្សេង​ៗ ដែល​អាច​បំ​លែង​វីតាមីន A នៅ​ក្នុង​រាង​កាយ ដើម្បី​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​។ការ៉ុត​ជួយ​បង្កើន​ទឹកមាត់ និង​ផ្គត់​ផ្គង់​សារធាតុ​រ៉ែ វីតាមីន និង​អង់ស៊ីម​មួយ​ចំនួន ដើម្បី​ជា​ជំនួយ​ក្នុង​ការ​រំលាយ​អាហារ ។ ការ​ញ៉ាំ​ការ៉ុត ឲ្យ​បាន​​ទៀងទាត់ អាច​ជួយ​ការពារ​ជំងឺ​ដំបៅ​ក្រពះ និង​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេង​ទៀត ។

១- ការ៉ុត ជួយ​បន្សាប​ជាតិ​អាស៊ីត​នៅ​ក្នុង​រាង​កាយ ។

២- ការ៉ុត គឺជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​រក្សា​កម្រិត​ជាតិ​សូ​ដ្យូ​ម​នៅ​ក្នុង​ឈាម​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ និង​ជួយ​កាត់​បន្ថយ​ជំងឺលើសឈាម ។

៣- ការ៉ុត អាច​ជួយ​សម្លាប់​មេរោគ ដែល​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​មាត់ និង​ជួយ​ការពារ​ជំងឺ​ធ្មេញ​ពុក​។

៤- ការ៉ុត អាច​ជួយ​ព្យាបាល​របួស និង​កាត់​បន្ថយ​ការ​រលាក ។

៥- ការ៉ុត អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ និង​ជួយ​លើកកម្ពស់​សុខភាព​ពោះវៀន ។

៦- ការ៉ុត អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។

៧- ការ៉ុត មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ដែល​អាច​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ដើម្បី​ជួយ​កាត់​បន្ថយ​ដុំ​កំណក​ឈាម និង​បង្ការ​ជំងឺ​បេះដូង ។

៨- សរ​ធាតុ​ចិញ្ចឹម​ដែល​មាននៅ​ក្នុង​ការ៉ុត អាច​បង្កើន​សុខភាព​ភ្នែក ស្បែក សក់ ក្រចក ជួយ​កំចាត់​​ជាតិពុល និង​បង្កើត​កោសិកា​ថ្មី​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ