ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kaly ប្រាប់​យើង​អំពី​មូលហេតុ​នៃ​ស្នាម​របស់​គាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជួប​ជាមួយនឹង​ក្រុមការងារ​ដែល​មាន​ភាព​វ័យឆ្លាត គួរ​ឲ្យ​ស្រឡាញ់ និង​វ័យក្មេង​របស់​យើង គឺ Kaly! គាត់​នឹង​ចែករំលែក​អំពី​អនុស្សាវរីយ៍​នៃ​ស្នាម​របស់​គាត់​។ ១-​តើ​អូន​មាន​ស្លា​ម​ស្នាម​ដែរ​ឬទេ? ចាស…

រាជធានី​ភ្នំពេញ ៖ ជួប​ជាមួយនឹង​ក្រុមការងារ​ដែល​មាន​ភាព​វ័យឆ្លាត គួរ​ឲ្យ​ស្រឡាញ់ និង​វ័យក្មេង​របស់​យើង គឺ Kaly! គាត់​នឹង​ចែករំលែក​អំពី​អនុស្សាវរីយ៍​នៃ​ស្នាម​របស់​គាត់​។

១-​តើ​អូន​មាន​ស្លា​ម​ស្នាម​ដែរ​ឬទេ? ចាស ខ្ញុំ​មាន ហើយ​មាន​ស្នាម​ច្រើន​ទៀត​! ខ្ញុំ​មាន​របួស​ជា​រឿយ​ៗ សូម្បី​តែ​មិត្តភក្តិ និង​ក្រុមការងារ​ខ្ញុំ​ក៏​និយាយ​ថា​ខ្ញុំ​ធ្វេសប្រហែស និង​រលាក់រលើ​ត​ដែរ​។

២-​តើ​អូន​មាន​ស្នាម​នៅ​ត្រង់​ណាខ្លះ? ចាស ខ្ញុំ​មាន​ស្នាម​មួយ​នៅ​លើ​ភ្លៅ មុត​ដោយសារ​អំបែង​កញ្ចក់​។ ខ្ញុំ​មាន​ពីរ​កន្លែង​ទៀត​នៅ​លើ​ដៃ​ទាំង​សងខាង និង​មាន​មួយ​នៅ​លើ​ប្រអប់ដៃ​ខាងឆ្វេង ដោយសារ​រលាក​នឹង​ម៉ាស៊ីន​ដុត​នំ ។ ខ្ញុំ​នៅ​មាន​ច្រើន​ទៀត​លើ​ជើង ដោយសារ​ការ​ដួល និង​មុត​។

៣- តើ​អូន​អាច​ប្រាប់​បង​ពី​រឿង​របស់​ស្នាម​ណាមួយ​បាន​ទេ? ស្នាម​មួយ​នេះ​ដែល​នៅ​លើ​ប្រអប់ដៃ​ឆ្វេង​។ វា​បាន​កើតឡើង​ប្រហែល​ជាង ៦ ឆ្នាំ​មុន នៅ​ថ្ងៃ​ទិវា​អ្នក​ម្តាយ នៅ​ពេល​ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​កូន​ល្អ​សម្រាប់​គាត់​ជា​ពិសេស​។ ពេល​នោះ​ខ្ញុំ​កំពុង​តែ​រៀបចំ​ចម្អិន​អាហារ​ពេល​ព្រឹក​ជូន​គាត់ និង​ដុត​នំ​ខេ​ក ប៉ុន្តែ​ចៃដន្យ​អី ខ្ញុំ​បាន​ធ្វើ​ឲ្យ​រលា​កដៃ ពេល​កំពុង​យកនំ​ខេ​ក​ចេញពី​ម៉ាស៊ីន​ដុត​នំ​។ ស្បែក​ខ្ញុំ​ឡើង​របក​ហើយ​ធុំ​ឈ្ងៀម​ដូច នំដុត​តែ​អត់​មាន​អារម្មណ៍​ថា​ឈឺ​ទេ ។ គិត​ទៅ​គួរ​ឲ្យ​ចង់​សើច ហេតុតែ​ខ្ញុំ​ចង់​យកចិត្ត​ម៉ាក់​តែ​ក្លាយជា​ខ្លោច​ស្បែក​ទៅ​វិញ ។

៤- ស្លាប់​ហើយ ហើយ​អូន​មាន​យក​អី​មក​លាប​ដែរ​ឬទេ? ចាស ម៉ាក់​ខ្ញុំ​គាត់​ប្រាប់​ឲ្យ​យក​សំបកចេក ថ្នាំ​ដុសធ្មេញ និង​ទឹកឃ្មុំ​មក​លាប​។ ខ្ញុំ​គិត​ថា​ទឹកឃ្មុំ​មាន​សារធាតុ​ធម្មជាតិ ដែល​អាច​ធ្វើ​ឲ្យ​ស្នាម​ឆាប់​ជា​។ សម្រាប់​សំបកចេក​វិញ វា​មាន​ជាតិ​ម្យ៉ាង​ដែល ធ្វើ​កុំ​ឲ្យ​ស្បែក​រលាក ពេល​យើង​យក​វា​មក​ញី​លើ​ស្បែក ។ ប៉ុន្តែ​មិត្តភក្តិ​ខ្ញុំ​ម្នាក់​ដែល​បើក​ឱសថស្ថាន បាន​ប្រាប់​ខ្ញុំ​ឲ្យ​ប្រើ Hiruscar ដែរ ព្រោះ​គាត់​ថា​ផលិតផល​នេះ​លក់ដាច់​ខ្លាំង​សម្រាប់​ការ​ព្យាបាល​ស្នាម ។

៥- តើ​អូន​មាន​អារម្មណ៍​ថា អូ​ខេ​ជាមួយនឹង​ស្នាម​អូន​ឬ​អត់? ចាស​បង​! ស្នាម​នឹង​តែងតែ​រំលឹក​ថា ​ខ្ញុំ​រលាក់រលើ​ត តែ​ខំប្រឹង​ធ្វើ​ជា​កូន​ល្អ ។ នៅ​ពេល​មើលទៅ​ឃើញ​វា ខ្ញុំ​ដូច​ជា​លួង​ខ្លួនឯង​ថា យ៉ាង​ហោច​ណាស់​ក៏​បាន​ព្យាយាម​ដែរ​! សូ​ម្បី​តែ​ម៉ាក់​ខ្ញុំ​ក៏​គិត​អ​ញ្ចឹ​ង​ដែរ​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ