ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ផ្អែម​កើត​ទឹកនោមផ្អែម!​ នោះ​ហើយ​គ្រោះថ្នាក់​ភេ​ស​ជ្ជៈ​ប៉ូវ​​កម្លាំង

4 ឆ្នាំ មុន

តើ​អ្នក​ទទួលទាន​ភេ​ស​ជ្ជៈ​ប៉ូវ​កម្លាំង ​ធ្លាប់​ធ្វើតេស្ត​ឈាម​មើល​ជាតិ​ស្ករ​ដែរ​ឬទេ? តើ​អ្នកមាន​ដឹង​ថា​មាន អ្នក​ទទួលទាន​ភេ​ស​ជ្ជៈប៉ូវ​កម្លាំង​ច្រើន កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ​ឬទេ? ភេ​ស​ជ្ជៈ​ប៉ួ​វ​កម្លាំង​កំពុង​តែ​វាយលុក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ។ នៅ​ពេល​ដែល​វា​បាន​ធ្វើ​អោយមនុស្ស​ជា​ច្រើន​មាន​កម្លាំង​ភ្លាម​ៗ ​បន្ទាប់​ពី​បាន​ផឹក​វា​នោះ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់សុខភាព…

តើ​អ្នក​ទទួលទាន​ភេ​ស​ជ្ជៈ​ប៉ូវ​កម្លាំង ​ធ្លាប់​ធ្វើតេស្ត​ឈាម​មើល​ជាតិ​ស្ករ​ដែរ​ឬទេ? តើ​អ្នកមាន​ដឹង​ថា​មាន អ្នក​ទទួលទាន​ភេ​ស​ជ្ជៈប៉ូវ​កម្លាំង​ច្រើន កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ​ឬទេ?

ភេ​ស​ជ្ជៈ​ប៉ួ​វ​កម្លាំង​កំពុង​តែ​វាយលុក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ។ នៅ​ពេល​ដែល​វា​បាន​ធ្វើ​អោយមនុស្ស​ជា​ច្រើន​មាន​កម្លាំង​ភ្លាម​ៗ ​បន្ទាប់​ពី​បាន​ផឹក​វា​នោះ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់សុខភាព ច្រើន​នៅ​ពេល​អនា​គត​ជា​ពិ​េ​សសការ​កើត​ជំងឺ​ទឹកនោមផ្អែម​។

ឯកសារ​ផ្លូវការ​មួយ​រ​ប​ស់​ក្រសួង​សុខ​ភា​ភិ​បាល​ដែល​កោះសន្តិភាព​​ទទួល​បាន​នោះឱ្យ​ដឹង​ថា ​មាន​មនុស្ស​ជាង​៦​ម៉ឺន​នាក់ ​បាន​មក​ពិគ្រោះ​ជំងឺ​ទឹកនោមផ្អែម​ កាលពី​ឆ្នាំ​២០១៨​នៅ​តាម​ពេទ្យ​រដ្ឋ​ ។

ចំនួន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ អាច​នឹង​ច្រើន​ជាង​នេះ​ដោយសារ​អ្នកខ្លះ​ មិន​បាន​ពិ​ិ​និត្យ​និង​អ្នកខ្លះ​ទៀត​ពិនិត្យ​តាម​គ្លីនិក​និង​មន្ទីរពេទ្យ​ឯកជន ​។

ហេតុផល​សំខាន់​មួយ ​នៅ​ពីក្រោយ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ​គឺ​ការ​បរិភោគ​អាហារ​ផ្អែម​ពេក​និង​មិនសូវ​ធ្វើ​សកម្មភាព​រាង​កាយ​ ។

អ្នកជំនាញ​និយាយ​ថា​ ភេ​ស​ជ្ជៈ​​ប៉ូវ​កម្លាំង ​ដែល​សម្បូរ​ជាតិ​ស្ករ​ និង​កាហ្វេ​អុីនក៏​អាច​ជា​មូលហេតុ​មួយ​សម្រាប់​ការ​កើត​ជំងឺ​ទឹម​ផ្អែម ​និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែរ​។

គ្រូពេទ្យ​ព្រមាន​ថា ​គេ​មិន​ត្រូវ​ផឹក​ភេ​ស​ជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក​ទេ បើសិនជា​មិន​ចង់​មានបញ្ហា​សុខភាព និង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​ពេល​អនាគត​ ។

អត្ថបទសរសេរ ដោយ