តាមប្រភពពីOddity Central បានឱ្យដឹងថា អ្នកបង្កើតថ្មីជនជាតិហូឡង់ និងអ្នកជំនួញ Henk Hanskamp បានបង្កើតជាបន្ទប់ទឹក ដែលអាចផ្ទុកទឹកនោមរបស់សត្វគោ បានពី 15លីត្រទៅ 20លីត្រដែលជាចំនួនទឹកនោមគោនោមជារៀងរាល់ថ្ងៃ ។

គោមិនត្រូវបានគេចាត់ទុកជាសត្វដែលមានភាពវ័យឆ្លាតនោះទេ។ តែលោក Hanskamp បានអះអាងថាសត្វគោអាចយកទៅបង្ហាត់ឲ្យដឹងកន្លែងបន្ទោបង់បាន ។ ហេតុដូចនេះហើយ បានជាលោកបង្កើតជាបង្គន់សម្រាប់សត្វគោនោម ។ ម្យ៉ាងទៀត លោកធ្វើដូចនេះដើម្បីជួយដល់បរិស្ថានក្នុងការទប់ស្កាត់មិនឲ្យមានឧស្ម័នអាម៉ូញ៉ាក់ចេញមកក្រៅ។

បង្គន់នោះ អាចដំណើរការទៅបាននៅពេលដែលសត្វគោទៅក្រោលរបស់វាដើម្បីស៊ីចំណី។ បង្គន់ក៏ចាប់ផ្ដើមធ្វើការ ដោយភ្ញោចអោយមានការបញ្ចេញទឹកនោម ។

លោកបានអះអាងថាការធ្វើដូចនេះ គឺអាចជួយធ្វើឱ្យក្រោលគោមានភាពស្អាត ក៏ដូចជាជួយដល់បរិស្ថានមិនឱ្យមានសម្បូរសារជាតិអាម៉ូញាក់ ។ ម្យ៉ាងវិញទៀតទឹកនោមរបស់សត្វគោអាចយកទៅធ្វើជីដាក់ដំណាំបាន។

ពិតជាគិតគូរដល់បរិស្ថានមែន !
ចែករំលែកព័តមាននេះ