ភ្លើង​ខ្វះ​មែនហើយ ដឹង​គ្រប់​គ្នា​ហើយ​… ប៉ុន្តែ​ទឹក​មិន​គួរ​ខ្វះ​ទេ​! បែរជា​ធ្វើ​ដូច​ភ្លើង​ដែរ​!


ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព បាន​ផ្សាយ​ស្តី​អំពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង កំពុង​ជួប​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​ចោទ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អាន​កូ ថា គ្មាន​លទ្ធភាព​ទិញ​ម៉ាស៊ីនភ្លើង​ផ្ទាល់ខ្លួន ដើម្បី​ផលិត​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៩ មាន​ភ្នាក់ងារចែកចាយ​ទឹក​ស្អាត​ម្នាក់ បាន​បញ្ជូន (​តាម​រយៈ Messenger) តារាង​កម្មវិធី ស្ដី​ពី​ការ​បិទ​បើកទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ខេត្តកំពង់ឆ្នាំង មក​ឲ្យ​ភ្នាក់ងារ​យើង​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង ដែល​យើង​គិត​ថា គួរតែ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ផង ។

សូម​បញ្ជាក់​ដែរ​ថា ក្នុង​លិខិត​របស់​ក្រុមហ៊ុន​ខាងលើ គឺ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​29 ខែមីនា ឆ្នាំ 2019 គឺ​ចេញ​មុន​ការ​ផ្សាយ​ចំនួន​៣​ថ្ងៃ ប៉ុន្តែ​សេចក្តីជូនដំណឹង​នេះ​មិន​ត្រូវ​បាន​បើក​ជា​ចំហ​នោះ​ទេ ប៉ុន្តែ​បន្ទាប់​ពី​យើង​បាន​ផ្សាយ ទើប​ឃើញ​លិខិត​នោះ​ចេញ​តាម​ក្រោយ​ទៅ​វិញ​។

លិខិត​ជូនដំណឹង​ស្ដី​ពី​ការ​បែងចែក​ទឹក​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែមីនា​ឆ្នាំ ២០១៩ ដែល​ចុះ​ហត្ថ​លេខ​ដោយ​ប្រធាន​សាខា​ក្រុមហ៊ុន​អាន​កូ លោក អាន វណ្ណៈ​ច័ន្ទ ។

ដូច​អ្វី​ដែល​បាន​ស្រង់​សំដី​របស់​លោក វង្ស វិសាល ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត មក​ជម្រាប​ជូន​រួច​ហើយ​ថា ក្នុង​រយៈពេល​៥​ទៅ​៦​ស​ប្តា​ហ៍​ទៀត ទើប​ម៉ាស៊ីនភ្លើង​ដែល​ក្រុមហ៊ុន​កុំម៉ង់​ទិញ​ពី​ក្រៅ​ប្រទេស បាន​មក​ដល់​ខេត្តកំពង់ឆ្នាំង ហើយនឹង​ដំណើរការ​ផលិត​ទឹក​ស្អាត ២៤​ម៉ោង​ដោយ​ខ្លួន​ឡើង​វិញ។

ប៉ុន្តែ​យ៉ាងនេះ​ក្តី​រយៈពេល​ជាង​១​ខែ​កន្លះ ឬ​រយៈពេល​យូរ​ជាង​នេះ ព្រោះ​ទម្រាំ​តែ​រៀបចំ​តម្លើង​រួច ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ទឹក​ស្អាត​ដដែល រយៈពេល​នេះ​ប្រជា​ពល​រដ្ឋ​មាន​តែ​ម្ចាស់​ការ បើកទឹក​ទុកជា​ប្រចាំ​តែ​ប៉ុណ្ណោះ​ដើម្បី​ទប់ទល់​ស្ថានភាព​គ្មាន​ទឹក​ប្រើប្រាស់​នេះ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ