ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកផែង វណ្ណៈ ប្រឈម​បណ្តឹង​ផ្ទួន​ៗ​គ្នា​ដូច​​ទឹកបាក់​ទំនប់…

5 ឆ្នាំ មុន
  • ភ្នំពេញ

ជាមួយនឹង​បណ្តឹង​ពី​មេធាវី​សម្តេច​តេ​ជោ ប្រឆាំង​នឹង​លោក​ផែង វណ្ណៈ ក្រៅពី​អង្គភាព​ព័ត៌មាន Fresh News ដែល​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​៥០​មឺ​ុ​ន​ដុល្លារ លោក ខាន់…

ជាមួយនឹង​បណ្តឹង​ពី​មេធាវី​សម្តេច​តេ​ជោ ប្រឆាំង​នឹង​លោក​ផែង វណ្ណៈ ក្រៅពី​អង្គភាព​ព័ត៌មាន Fresh News ដែល​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​៥០​មឺ​ុ​ន​ដុល្លារ លោក ខាន់ សុវណ្ណ ដែល​គេ​ស្គាល់​ថា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ ដែល​មាន​ជម្លោះ​ជាមួយ​លោក​ផែង វណ្ណៈ យូរ​មក​ហើយ​នេះ នៅ​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្ដឹង​លោក ផែង វណ្ណៈ និង​បក្ខពួក​ចំនួន​៥​បទល្មើស ព្រមទាំង​ទាមទារ​សំណង​នៃ​ការ​ខូចខាត និង​ជំងឺ​ចិត្ត រហូត​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​ពាក្យបណ្ដឹង​ដែល​អង្គភាព Fresh News បាន​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក ខាន់ សុ​វណ្ណៈ បាន​ប្ដឹង​លោក ផែង វណ្ណៈ និង​បក្ខពួក​ចំនួន​៥​បទល្មើស​រួម​មាន​៖
ទី​១៖​ហិង្សា​ដោយ​ចេតនា ដោយ​មាន​ស្ថាន​ទម្ងន់ទោស​,
ទី​២៖ គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​,
ទី​៣៖​បរិហា​កេរ្ដិ៍​ជា​សាធារណៈ​,
ទី​៤៖ ជេរ​ប្រមាថ​ជា​សាធារណៈ
និង​ទី​៥៖ ការ​គំរាមកំហែង​កេរ្ដិ៍ ។

លោក ខាន់ សុវណ្ណ ក៏​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក ផែង វណ្ណៈ ទៅ​តាម​ផ្លូវច្បាប់ ហើយ​ទាមទារ​សំណង​ការ​ខូចខាត​ចំនួន​១​លាន​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ និង​ការ​ខាតបង់​ពេលវេលា សេវាកម្ម​ច្បាប់​១​ម៉ឺន​ដុល្លារ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឯណោះ​វិញ បន្ទាប់​ពី​ស្តាប់​ការ​ស្រាយ​បំភ្លឺ​របស់​លោក ពេជ្រ ស្រស់ សមាជិ​ក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២ មេ​សា លោក​ទេស​រដ្ឋមន្ត្រី ឱម យុ​ិ​ន​ទៀងប្រធាន​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ទទួលយក​ពាក្យបណ្តឹង​របស់ លោក​ពេជ្រ ស្រស់ ព្រមទាំង​សន្យា​បន្ត​ស្រាវជ្រាវ​លើ​ករណី​ប្តឹង លោក ផែង វណ្ណៈ​។ នេះ​បើ​តាម​លិខិត​របស់ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ផ្ញើ​ជូន​លោក​ពេជ្រ ស្រស់ ។

លិខិត​របស់ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀងផ្ញើ​ទៅ​កាន់ លោក ពេជ្រ ស្រស់ បាន​បញ្ជាក់​ថា «​តាម​
ស្មារតី​អង្គប្រជុំ​វិភាគ​ពាក្យ​ប្តឹង​ពេល​ព្រឹក ថ្ងៃ​អង្គារ ទី​២ ខែមេសា ឆ្នាំ​២០១៩ ដែល​ឯកឧត្តម និង​សហការី ឯក​ឧត្តម បាន​ចូលរួម​ស្តាប់ និង​ការពារ​ពាក្យ​ប្តឹង​របស់​ខ្លួន​ដែរ​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​យល់​ឃើញ​ថា ឯកឧត្តម មាន​កង្វល់​យ៉ាង​ខ្លាំង ពី​ភាព​តំណាង​របស់​លោក ផែង វណ្ណៈ ក្នុង​ករណី​ការ​ស្លាប់​បាត់បង់​ជីវិត​របស់ កញ្ញា​និស្សិត ឌុំ រី​ដា ហើយ​ផល​បច្ច័យនៃ​អំពើ​នោះ​អាច​មាន​អ្វី​កើតឡើង ដូច​ម្តេច​ខ្លះទៀត ដែល​តាម​ឯកឧត្តម​បាន​សង្ស័យ​លើ​ចំណុច​ខ្លះ​ៗ​ដោយ​មាន​មូលដ្ឋាន​មួយ​ចំនួន ។

លើ​មូលដ្ឋាននេះ ពិតមែនតែ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិនមាន​មូលដ្ឋាន​សម​ល្មម ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សម្រេច​បើក​ការ​ស្រាវជ្រាវ​ប្រមូល​ព​ត៌​មាន​បន្ថែម​ទៀត​សិន មុន​នឹង​បន្ត​នីតិវិធី​បើក ឬ​មិន​បើក​ការ​ស៊ើបអង្កេត​» ៕

អត្ថបទសរសេរ ដោយ