ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ផែង វណ្ណៈ នឹង​ត្រូវ​ដក​ចេញពី​ក្រប​ខណ្ឌ​យោធាក្រសួងការពារជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ តាម​រយៈ​បណ្តាញ​ព័ត៌​មាន Fresh News កាលពី​ថ្ងៃ​ទី​០២…

រាជធានីភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ តាម​រយៈ​បណ្តាញ​ព័ត៌​មាន Fresh News កាលពី​ថ្ងៃ​ទី​០២ មេ​សា បាន​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​របស់​សមត្ថកិច្ច និង​តុលាការ​ចំពោះ​លោក​ផែង វណ្ណៈដែល​មាន​ក្រប​ខណ្ឌ​ជា​យោធិន (​ថ្នាក់​វរសេនីយ៍ទោ អត្តលេខ 165​747) ប៉ុន្តែ​យក​បណ្តាញ​សង្គម Facebook ធ្វើ​ជា​មូលដ្ឋាន​វាយប្រហារ​គេឯង​តាម​អំពើ​ចិត្ត ។

ការ​ព្រមាន​ដកហូត​ក្រប​ខណ្ឌ​ជា​យោធា​នេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឃាត់ខ្លួន​លោក ផែង វណ្ណៈ នា​ព្រឹក​ថ្ងៃ​ទី​០២​មេ​សា តាម​បណ្តឹង​របស់​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ Facebook ធ្វើ​ឱ្យ​សាធារណជន មានការ​ភាន់ច្រឡំ​ទៅ​លើ សម្តេច​តេ​ជោ ចំពោះ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត បាន​អះអាង​ថា យោធិន​មិន​អាច​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្តបាន​ទេ ជា​ពិសេស​ទ​ង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​របស់​យោធិន ។ យោធិន​មានច្បាប់​គ្រប់គ្រង​តឹង​រឹង​ណាស់ ដែល​មិន​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្តបាន​នោះ​ទេ ។

អត្ថបទសរសេរ ដោយ