ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អត់​កាត់សក់​រយៈ​ជាង​៥៤​ឆ្នាំ​ហើយ​គ្រប់​គ្នា​កំពុង​លើក​ចិត្ត​ឱ្យ​គាត់​ទៅ…

4 ឆ្នាំ មុន

តាម​ប្រភព​​ពីOddity Centralបានឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​ចិន​​បាន​លើកទឹកចិត្ត​បុរស​វ័យ៧៧​ឆ្នាំ​ម្នាក់ ឱ្យ​ដាក់​ពាក្យសុំ​បំបែក​ឯតទគ្គ​កម្ម Guinness Record បន្ទាប់​ពី​សក់​គាត់​មាន​ប្រវែង​ដល់​ទៅ៥.៥​ម៉ែត្រ​ ។ បុរស​ម្នាក់​ដែល​រក្សា​សក់​ដា​ញ់​របស់​គាត់បាន​អះអាង​ថា​ គាត់​មិន​កាត់សក់​អស់​រយៈពេល​ជាង​៥៤​ឆ្នាំ​មក​​ហើយ​…

តាម​ប្រភព​​ពីOddity Centralបានឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​ចិន​​បាន​លើកទឹកចិត្ត​បុរស​វ័យ៧៧​ឆ្នាំ​ម្នាក់ ឱ្យ​ដាក់​ពាក្យសុំ​បំបែក​ឯតទគ្គ​កម្ម Guinness Record បន្ទាប់​ពី​សក់​គាត់​មាន​ប្រវែង​ដល់​ទៅ៥.៥​ម៉ែត្រ​ ។ បុរស​ម្នាក់​ដែល​រក្សា​សក់​ដា​ញ់​របស់​គាត់បាន​អះអាង​ថា​ គាត់​មិន​កាត់សក់​អស់​រយៈពេល​ជាង​៥៤​ឆ្នាំ​មក​​ហើយ​ ។

សក់​វែង​ខុស​ពី​ធម្មតា​របស់​បុរស​វ័យ៧៧​ឆ្នាំ​រូប​នេះ បាន​ល្បី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន បន្ទាប់​ពី​កូន​ប្រសារ​របស់​គាត់ នាំ​គាត់​ទៅ​ហាង​កាត់សក់​មួយ​កន្លែង នៅ Leshan ក្នុង​ខេត្ត​ស៊ី​ឈួ​នភា​គ​និរតី​នៃ​ប្រទេស​ចិន ដើម្បី​ឱ្យ​គាត់​កក់សក់​។ ការ​កក់សក់​នេះ​គឺ​ស៊ីលុយ​មិន​ឆ្ងាញ់​ទេ ដោយសារ​តែ​វា​ទាមទារ​ឱ្យ​មាន​មនុស្ស​ពីរ​ឬ​បី​នាក់ ដោយ​ប្រើ​ពេល​បី​ម៉ោង​ដើម្បី​បញ្ចប់​។

កូនស្រី​របស់​បុរស​រូប​នេះ​បាន​បង្ហោះ​វី​ដេ​អូ​តាម​អ៊ី​ន​ធើ​ណេ​ត ដែល​វា​ត្រូវ​បាន​គេ​មើល​ដល់​ទៅ១.៥​លាន​ដង​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​។ បច្ចុប្បន្ន​នេះ​មនុស្ស​កំពុង​ជំរុញ​ឱ្យ គាត់​ដាក់​ពាក្យសុំ​បំបែក​ឯតទគ្គ​កម្ម Guinness​។

នៅ​ពេល​ដែល​គាត់​មាន​អាយុ​ត្រឹមតែ​២៣​ឆ្នាំ លោកតា Ake Yizheng បាន​ចាប់ផ្តើម​រក្សា​សក់​របស់​គាត់​មិន​ព្រម​កាត់​ទាល់តែ​សោះ ដោយ​មាន​ជំនឿ​ថា ​ការ​ធ្វើ​បែប​នេះ​គឺ​អាច​ធ្វើ​ឱ្យ​គ្រួសារ​របស់​គាត់​មាន​សុខភាព​ល្អ​។

កូនប្រសារ​របស់​បុរស​នេះ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ប្រាប់​កាសែត​ថា នៅ​ខ្ទង់​ឆ្នាំ​១៩៧០ មាន​គេ​មក​សុំ​កាត់​សក់​របស់​គាត់​ដោយ​ហ៊ាន​ឱ្យ​លុយ៥៧០​ដុល្លារ តែ​គាត់​បដិសេធ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​របស់​គ្រួសារ​គាត់​។ ទោះបីជា សក់​របស់​គាត់​បាន​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ដោយ ក៏​គាត់​មិន​ព្រម​កាត់សក់​ដែរ​៕

អត្ថបទសរសេរ ដោយ