ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ប៉ុន្មាន​មុខ​នឹង​​ជួយ​ធ្មេញ​រឹង​មាំ និង​អញ្ចាញ​ស្អាត

5 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ការ​ទទួលទាន​អាហារ​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​ធ្មេញ ។ ដូច្នេះ​ហើយ​ទើប​អ្នក​អាច​រក្សា​សុខភាព​ធ្មេញ​ល្អ​រឹង​មាំ​បាន​តាម​រយៈ​ការ​ជ្រើសរើស​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន ។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ល្អ​សម្រាប់​ធ្មេញ ? អាហារ​ដែល​ជួយ​រក្សា​សុខភាព​អញ្ចាញ និង​ធ្មេញ ក៏​ដូច​ជា​ទប់ស្កាត់​ជំងឺ​អញ្ចាញ…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ការ​ទទួលទាន​អាហារ​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​ធ្មេញ ។ ដូច្នេះ​ហើយ​ទើប​អ្នក​អាច​រក្សា​សុខភាព​ធ្មេញ​ល្អ​រឹង​មាំ​បាន​តាម​រយៈ​ការ​ជ្រើសរើស​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន ។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ល្អ​សម្រាប់​ធ្មេញ ? អាហារ​ដែល​ជួយ​រក្សា​សុខភាព​អញ្ចាញ និង​ធ្មេញ ក៏​ដូច​ជា​ទប់ស្កាត់​ជំងឺ​អញ្ចាញ រួម​ទាំង​ជំងឺ​ពុក​ធ្មេញ​ផង​ដែរ ៖

១. ទឹក ៖ ទឹកមាត់​ត្រូវ​បាន​បង្កើត​ឡើង​ពី​ទឹក​ប្រមាណ​ជា​៩៩,៥​ភាគរយ​ឯណោះ ។ កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​អាច​បណ្ដាល​ឲ្យ​ទឹកមាត់​ខាប់ ជា​លទ្ធផល​នៃ​បញ្ហា ផ្សេង​ៗ​ក្នុង​មាត់ ។ ទឹកមាត់​មាន​តួនាទី​យ៉ាង​សំខាន់​ជួយ​ក្នុង​ការ​បំបែក​អាហារ ទប់ស្កាត់​ជំងឺ​ពុក​ធ្មេញ បន្សាប​ជាតិ​អាស៊ីត បាក់តេរី​ដែល​បង្កើត​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ ។ បើ​ទោះជា​ការ​ទទួលទាន​ទឹក​មិនល្អ​ខ្លាំង​ដូច​ការ​ដុសធ្មេញ ប៉ុន្តែ​វា​នៅ​តែ​ជួយ​កាត់​បន្ថយ​កំណកកំបោរ រួម​ទាំង​កម្ទេចកំទី​អាហារ​ជាប់​ធ្មេញ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ការ​ខ្ពុរមាត់​ជាមួយ​ទឹក​ធម្មតា ក្រោយ​ទទួលទាន​អាហារ​ពណ៌ ឬ​កាហ្វេ​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ​។

២. យ៉ា​អួរ​ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន និង​កាល់ស្យូម​ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ធ្មេញ​រឹង​មាំ ។ បាក់តេរី ល្អ​ៗ ឬ​ប្រូ​បាយ​អូ​ទិ​ក​ដែល​មាននៅ​ក្នុង​យ៉ា​អួរ​ក៏​ល្អ​ចំពោះ​សុខភាព​អញ្ចាញ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ ទោះជា​យ៉ាងណា ត្រូវ​ជ្រើសរើស​ទទួលទាន​យ៉ា​អួរ​សុទ្ធ​មិន​បន្ថែម​ស្ករ​ទើប​ប្រសើរ ។

៣.​បន្លែ​បៃតង ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ និង​វីតាមីន​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​ធ្មេញ និង​អញ្ចាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល ។ ក្រៅពី​កាល់ស្យូម បន្លែ​បៃតង​ក៏​ជា​ប្រភព​វីតាមីន B ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

៤. ផ្លែក្រូច ៖ វីតាមីន C នៃ​ផ្លែក្រូច​ជួយ​ពង្រឹង​ជាលិកា​ភ្ជាប់ និង​សរសៃឈាម ព្រមទាំង​ពន្យឺតការ​រីក​រាលដាល​នៃ​ជំងឺ​អញ្ចាញធ្មេញ​ដោយ​ការ​បន្ថយ​ការ​រលាក ។ បន្ថែម​ផ្លែក្រូច​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​ទទួល​បាន​ធ្មេញ និង​អញ្ចាញ​ដែល​មាន​សុខភាព​ល ្អ​។ ទោះជា​យ៉ាងណា ក្រោយ​ទទួលទាន​ផ្លែ​ឈើ​នេះ​រួច ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​៣០​នាទី​សិន សឹម​ដុស​សម្អាត​ធ្មេញ ។

៥. តែ​បៃតង និង​តែ​ខ្មៅ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សមាសធាតុ polyphenols ជួយ​កម្ចាត់ និង​ពន្យឺតការ​រីក​លូតលាស់​នៃ​បាក់តេរី​ដែល​បង្ក​បញ្ហា​ជំងឺ​អញ្ចាញធ្មេញ និង​ជំងឺ​ពុក​ធ្មេញ ។

៦. ការ៉ុត ៖ ការ៉ុត​ឆៅ​ហាក់ដូចជា​ថ្នាំដុសធ្មេញ​ធម្មជាតិ​មួយ ។ ចលនា​នៃ​ការ​ទំពា​ការ៉ុត​ជួយ​ម៉ាស្សា​អញ្ចាញ កម្ចាត់​កំណកកំបោរ និង​ស្នាម​ប្រឡាក់ ផ្សេង​ៗ​ដែល​ជាប់​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ វីតាមីន A នៃ​ការ៉ុត​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​ក្នុង​ការ​ពង្រឹង​កាចា​ធ្មេញ​ផង​ដែរ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ