ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គួរ​ឱ្យ​សង្ស័យ ឃាត់​ឆែក​បែកធ្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ ក្នុង​ខណៈ​ពេល​សមត្ថកិច្ច​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ ក្នុង​ខណៈ​ពេល​សមត្ថកិច្ច​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​២១៧ ត្រង់​ចំណុច​មុខ​ឃ្លាំង​ការ៉ូ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ជួង វិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ សុខ សុភាព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ កម្លាំង​នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​ថ្នាំ​ញៀន​១​កញ្ចប់​តូច និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HP-៨០៦៩​។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ម៉ាង សំ​រិ​ទ្ធ និង​កម្លាំង​ផ្នែក​អន្តរាគមន៍ លោក​អនុសេនីយ៍ត្រី សុ​ន សុ​ភ័​ណ្ឌ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ ត្រង់​ចំណុច​មុខ​ឃ្លាំង​ការ៉ូ​ខាងលើ​។

លោក​អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​ចរាចរ​ខាងលើ ដោយ​មានការ​សង្ស័យ កម្លាំង​នគរបាល​ខាងលើ​ក៏​បាន​ឃាត់​ឲ្យ​ឈប់ និង​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់ ហើយ​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ជួង វិសាល បាន​ទម្លាក់​ចោល​ទៅ​លើ​ដី ទើប​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុ​តាង​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ