ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ពោធ​ថ្ងៃ​នេះ​…ស្ពាន​​ជ្រោយ​ចង្វា​​ទី​1​ទើប​​​​ជួស​ជុល​រួច​​រាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​ចាស់​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន មក​ដល់​ពេល​នេះ​សម្រេច​បាន​១០០​ភាគរយ​ហើយ នៅឡើយ​រង់​ចាំតែ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​៣ ខែមេសា​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ មុន​បុណ្យចូលឆ្នាំ​ថ្មី​មក​ដល់ ។…

រាជធានី​ភ្នំពេញ ៖ គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​ចាស់​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន មក​ដល់​ពេល​នេះ​សម្រេច​បាន​១០០​ភាគរយ​ហើយ នៅឡើយ​រង់​ចាំតែ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​៣ ខែមេសា​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ មុន​បុណ្យចូលឆ្នាំ​ថ្មី​មក​ដល់ ។

កាលពី​រសៀល​ថ្ងៃ​ទី​១ ខែមេសា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ បា​ម​អ​ញ្ជេ​ី​ញ​ទៅ​ពិនិត្យ​ស្ពាន​ជ្រោយចង្វា​ចាស់​ដែល​ទេ​ី​ប​ជួសជុល​រួច​នេះ ។ ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ត្រី​និង​អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ ។មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ស្ពាន​ជ្រោយចង្វា​ចាស់ ឬ​ស្ពាន​មិត្ត ភាព​កម្ពុជា​-​ជប៉ុន គ្រោង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣ ខែមេសា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

ក្រុមការងារ​ជំនាញ​ទាំង​ជប៉ុន​និង​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្រុក​ជួស ជុល​គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឱ្យ​ហើយ​មុន​ផែនការ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់ប្រជាពលរដ្ឋ ខណៈ​ស្ពាន​ជ្រោយចង្វា​ថ្មី​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។ ពិសេស ការ​សម្រួល​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ទៅ​ស្រុក​កំណើត មិន​ប្រឈម​នឹង​ការ​កកស្ទះ ។

មន្ត្រី​ដដែល​បន្ត​ថា តាម​បច្ចេកទេស​គម្រោង​កែ​លម្អ​ស្ពាន​នេះ​បាន​សាងសង់​ទម្រ​ស្ពាន​ថ្មីជួសជុល​ផ្នែក​កណ្តាល​​ស្ពាន​ឆ្លងកាត់​ទន្លេ និង​កែ​លម្អ​គល់​ស្ពាន​ទាំង​សងខាង ។ ស្ពាន​នេះ​មាន​ប្រវែង​៧០៩​ម៉ែត្រ​ឆ្លងកាត់​ទន្លេសាប ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​១៩៦៣ ក្រោម​ជំនួយ​របស់​ជប៉ុន ។ ប៉ុន្តែ​ដោយសារ​សង្គ្រាម​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ស្ពាន​នេះ​បាន​ទទួល​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​រហូត​ដល់​ឆ្នាំ​១៩៩២ ទើប​ជួសជុល​ស្តារ​ឡើង​វិញ ។

សូម​បញ្ជាក់​ថា គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វា​ចាស់​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​នេះ ប្រើ​រយៈពេល​ពេល​២២​ខែ ដោយ​ចំណាយ​ថវិកា​រហូត​ដល់​ជាង​៣០​លាន​ដុល្លារ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិ បាល​ជប៉ុន ៕

អត្ថបទសរសេរ ដោយ