ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកផែង វណ្ណៈ បន្តសួរថ្ងៃ​នេះ…​ខណៈ​ជាប់​ចោទពីបទញុះញង់ និងបរិហារកេរ្តិ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា លោកផែង វណ្ណៈ ត្រូវ​សមត្ថ​កិច្ច​​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាំខ្លួនមកសាលាដំបូងនៅវេលាម៉ោង០៨ និង១៥នាទីព្រឹកថ្ងៃទី០៣ មេសា នេះ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា លោកផែង វណ្ណៈ ត្រូវ​សមត្ថ​កិច្ច​​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាំខ្លួនមកសាលាដំបូងនៅវេលាម៉ោង០៨ និង១៥នាទីព្រឹកថ្ងៃទី០៣ មេសា នេះ ដើម្បីបន្ត​ការ​សាកសួរ​ទៀត ។

គួររំលឹកថា ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីល្ងាច​ថ្ងៃ​ទី​២ មេ​សា បាន​ផ្ញើ​លោកផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​ម្នាក់ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​បន្ត​ការ​សាកសួរ​នៅ​ថ្ងៃនេះ​ទៀត​ (៣ មេ​សា​) ។​

លោក ផែង វណ្ណៈ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ដឹក​តាម​រថយន្ត​ទំនើប​១​គ្រឿង និង​មាន​រថយន្ត​បំពាក់​ដោយសា​រ៉ែ​ន​២​គ្រឿង ម៉ូតូ​អម​៣​ទៅ​៤​គ្រឿង អមដំណើរ នាំ​ទៅ​កាន់​សា​លា​ដំបូង​រាជធានី​ដែល​មាន​ក្រុម​អ្នក​សារព័ត៌មាន​រាប់​សិប​នាក់ រង់ចាំ​មុន​រួច​ទៅ​ហើយ​នោះ ។

រថយន្ត​ត្រូវ​បាន​ចត​នៅ​ខាងក្រៅ​បរិវេណ​តុលាការ ពោល​គឺ​ឈប់​មុខ​ច្រក​ទ្វាររបង​សាលាដំបូង​បាន​ដាក់​លោក ផែង វណ្ណៈ ឲ្យ​ចុះ​ដើរ​ចូល​ធម្មតា ។ ទោះបី​រង​បទ​ចោទ​លើ​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​យ៉ាងនេះ​ក្តី កម្លាំង​កងរាជអាវុធហត្ថ មិន​បាន​ដាក់​ខ្នោះដៃ​ដូច​ជនសង្ស័យ​ផ្សេង​ទៀត​នោះ​ទេ ហើយ​លោក​បាន​ដើរ​ញញឹម លើកដៃ​ស្វាគមន៍​ដល់​អ្នក​ថតរូប​គ្រប់​គ្នា ហាក់ដូច​គ្មាន​ការ​ព្រួយបារម្ភ នូវ​អ្វី​ដែល​កើតឡើង​ចំពោះ​មុខ​ឡើយ។

សំណុំរឿង​លោក ផែង វណ្ណៈ បាន​ស្ថិត​នៅ​ក្នុង​ដៃ​លោក ប៊ុ​ន វង្ស​វិសុទ្ធ ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ ។ តាម​ពិត​សំណុំរឿង​នេះ​ត្រូវ​ព្រះរាជអាជ្ញា​រង​លោក អ៊ុំ សុភ​ក្តី ជា​អ្នក​កាន់​ទេ ប៉ុន្តែ​ដោយ​លោក​ជាប់រវល់ ក៏​បាន​ផ្ទេរ​ទៅ​លោក ប៊ុ​ន វង្ស​វិសុទ្ធ សាកសួរ​ជំនួស​វិញ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។


អត្ថបទសរសេរ ដោយ