ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជម្លៀស​មនុស្ស​​ភ្លាមៗ​ចេញពី​បណ្ដា​ក្រុង​ទឹក​ជន់​លិច

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អុីរ៉​ង់ ​លោក​ JAVAD ZARIV​ កាលពី​ថ្ងៃ​ទី​១​ មេ​សា ២០១៩ បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ដែល​រាំង​ខ្ទប់​ជំនួយ​ថា…

ប្រទេស​អុីរ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អុីរ៉​ង់ ​លោក​ JAVAD ZARIV​ កាលពី​ថ្ងៃ​ទី​១​ មេ​សា ២០១៩ បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ដែល​រាំង​ខ្ទប់​ជំនួយ​ថា ធ្វើ​សកម្មភាព​ភេរវកម្ម​សេដ្ឋកិច្ច ប្រឆាំង​ប្រទេស​លោក ដែល​ពេល​នេះ​អាជ្ញាធរ​បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ​ភ្លាម​ៗ ពី​បណ្ដា​ទីក្រុង​មានទឹក​ជន់​លិច ដោយ​សារ​ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​។ បណ្ដា​ទីក្រុង​ដែល​ទាក់ទិន​ស្ថិត​នៅ​ក្នុង​ខេត្ត​មួយ​នា​ភាគ​ខាងលិច​ប្រទេស​។

ដោយ​និយាយ​យោង​ដល់​ប្រតិបត្តិការ​ជួយ សង្គ្រោះ​និង​រុករក ដែល​បាន​ធ្វើ​ក្រោយ​ទឹកជំនន់​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត លោក​ZARIV​បាន​សរសេរ​តាម​TWITTER​ថា ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​ជំនួយ របស់​អឌ្ឍ​ច័ន្ទ​ក្រហម​អុី​រ៉​ង់ ដល់​គ្រប់​សហគមន៍​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ លោក​ថា​ក្នុង​ចំណោម​ឧបករណ៍​ដែល​រាំង​ខ្ទប់ មាន​បណ្ដា​ឧទ្ធម្ភាគ​ចក្រ​ជួយ​សង្គ្រោះ​។ នោះ​មិន​ត្រឹមតែ​ជា​ជម្លោះ​សេដ្ឋកិច្ច តែ​ជា​ភេរវកម្ម​សេដ្ឋកិច្ច​មួយ​។

ការ​ខ្វះខាត​ឧទ្ធម្ភាគចក្រ​ជួយ​សង្គ្រោះ​នៅ​អុីរ៉​ង់ មក​ពី​ទណ្ឌកម្ម​អា​មេ​រិ​ក​បង្ខំ​ឲ្យ​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់ ស្នើ​សុំ​កងទ័ព​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ជាមួយ​បណ្ដា​ឧទ្ធម្ភាគចក្រ​យោធា ព្រមទាំង​រថពាសដែក​ហែល​ទឹក សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​។

កាលពី​ខែមីនា​អុី​រ៉​ង់​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ធំ​បំផុត​ពុំ​មាន​រួច​មក​ហើយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤៥​នាក់​ក្នុង​ប្រទេស​។ ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ពី​គ្រោះ​ទឹកជំនន់ ត្រូវ​បាន​ធ្វើ​ក្នុង​ខេត្ត​ឡូ​រេ​ស្ថាន ដែល​ក្នុង​ខេត្ត​នោះ​ទីក្រុង​៤​ឬ​៥ កំពុង​ស្ថិត​ក្នុង​សភាពការណ៍​ធ្ងន់ធ្ងរ​បំផុត​។ ក្នុង​ទីក្រុង​KHORRAMABAD នៅ​កន្លែង​ខ្លះ​ទឹកបាន​ឡើង​ដល់​កម្ពស់​៣​ម៉ែត្រ​។ បណ្ដា​ព័ត៌មាន​រាយការណ៍​ថា តំបន់់​ជា​ច្រើន​រង​ការ​លិចលង់​ទាំងស្រុង ដោយ​ប្រជាជន​នាំ​គ្នា​រត់ឡើង​លើដំបូល​ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ