ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឆ្លង​ពី​ដី​ថៃ​មក​អស់លក្ខណ៍​នៅ​ទឹកដី​ខ្មែរ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កែ​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ចំនួន​២​នាក់ បាន​ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​បណ្តើរ​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ ពណ៌​ខ្មៅ ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ដោយ​មានការ​សង្ស័យ​ក៏​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​៣១…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កែ​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ចំនួន​២​នាក់ បាន​ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​បណ្តើរ​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ ពណ៌​ខ្មៅ ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ដោយ​មានការ​សង្ស័យ​ក៏​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំនុច​ភូមិ​ភ្នំ​រូង ឃុំ​បឹង​បេង ស្រុ​ក្រ​ម៉ា​ឡៃ ខេត្ត​បន្ទាយ​មាន​ជ​យ័ ។

​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ឲ្យ​ដឹង ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ដួង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ​អូរ​ចោទ ឃុំ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ​ពេជ្រ ខ្យង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ម្កាក់ ឃុំ​ម្កាក់ ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ​យ័​។

​លោក​មេបញ្ជាការ​បាន​បន្ត​ថា មុន​ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺ​កម្លាំង​នគរបាល ប៉ុស្តិ៍​សង្កែ​បាន​ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​តែ​បណ្តើរ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​-​ស ស៊េរី​ឆ្នាំ​២០១៨ ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ខ្មែរ ដោយ​មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​បាក់​សោ​.​ក និង​រក​ឃើញ​សោ​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន​១៣​មុខ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ។

ក្រោយ​ពី​ឃាត់ខ្លួន​និង​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​កាច់​សោ​.​ក យក​ម៉ូតូ​ពី​ដី​ថៃ​ប្រាកដ​មែន ។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ខាងលើ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​ទៅ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​រៀបចំ​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ