ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ៗ​អ្នកកាសែត​ត្រូវ​សម្លា.ប់​នឹង​ទទួល​សំណង​យ៉ាងច្រើន

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ កូន​ៗ​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត លោក​ JAMAL KHASHOGGI ដែល​ត្រូវ​គេ​ធ្វើឃាត កាលពី​ថ្ងៃ​ទី​២​តុលា​នៅ​ទីក្រុង​អុី​ស្តង់​ប៊ុល អាច​ទទួល​បាន​សំណង​ឈាម​ឪពុក​ពួក​គេ​ដ៏​ច្រើន​បំផុត​។ តាម​កាសែត​អា​មេ​រិ​ក​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​ថា…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ កូន​ៗ​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត លោក​ JAMAL KHASHOGGI ដែល​ត្រូវ​គេ​ធ្វើឃាត កាលពី​ថ្ងៃ​ទី​២​តុលា​នៅ​ទីក្រុង​អុី​ស្តង់​ប៊ុល អាច​ទទួល​បាន​សំណង​ឈាម​ឪពុក​ពួក​គេ​ដ៏​ច្រើន​បំផុត​។

តាម​កាសែត​អា​មេ​រិ​ក​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​ថា កូន​៤​នាក់​របស់​លោក​KHASHOGGI អាច​ម្នាក់​ៗ​ទទួល​បាន​ផ្ទះ​មួយ នៅ​ទីក្រុង ​DJEDDAH ក្នុង​ប្លុក​អគារ​ស្នាក់​នៅ​មួយ​។ ផ្ទះ​នោះ​អាច​លក់​បាន​ក្នុងផ្ទះ​មួយ​ដល់​ទៅ​៤​​លាន​ដុល្លារ​។ មាន​តែ​លោក ​SALAH កូនប្រុស​ច្បង​របស់​លោក​KHASHOGGI ទេ ដែល​រស់នៅ​ក្នុង​ទីក្រុង​ DJEDDAH ដោយ​រូបគេ​ជា​ធនាគារិក​ម្នាក់​។

កូនប្រុស​ច្បង​រូប​នោះ​ហើយ ដែល​ត្រូវ​គេ​បង្ខំ​ពេល​មាន​វិបត្តិ​ការទូត​ខ្លាំង​ព្រោះតែ​ការ​សម្លាប់​ឪពុក​គេ ឲ្យ​ចាប់​ដៃ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​MOHAMMED BEN SALMANE ដែល​តួ​ក​គី ព្រឹទ្ធសភា​អា​មេ​រិ​ក​និង​CIA​ចោទប្រកាន់​ថា ជា​អ្នក​ផ្ដល់​ភ្លើង​ខៀវ​ក្នុង​ការ​ធ្វើឃាត​ឪពុក​គេ​។ កូន​៣​នាក់​ទៀត​របស់​អ្នក​កាសែត​នេះ គឺ​លោក​ABDULLAH និង​ប្អូនស្រី​នាង​ណូ​ហា​និង​នាង​រ៉ា​ហ្សា​ន់ រស់នៅ​ឯ​សហរដ្ឋអាមេរិក​។

ក្រៅពី​ទទួល​ផ្ទះ​ម្នាក់​មួយ កូន​ទាំង​៤​នាក់​នោះ អាច​ទទួល​បានការ​ផ្ដល់​ប្រាក់​ក្នុង​មួយ​ខែ​លើស​ពី​១០០០០​ដុល្លារ​។ កូន​ៗ​ទាំងនេះ​ក៏​អាច​ទទួល​បាន​ដែរ​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា សម្រាប់​តម្លៃ​ឈាម​ឪពុក​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ