ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ណែនាំ​តិចតួច​មិន​បាន​ស្ទុះ​វឹង​ទៅ​ទាញ​ដប​សាំង​ចាក់​ដុត​…​កុំ​តែ​បាន​គេ​ជួយ​ទាន់ !

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ បុរស​ខ្មែរ​កាត់​ឡាវ​ញៀន​ស្រា​ខ្លាំង​ពេក​ផឹកស្រា​ស្រវឹង​ចាក់សាំង​ដុត​ខ្លួនឯង​ទាំង​រស់​បណ្ដាល​អោយ​រង​របួសធ្ងន់​ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ស្ថិត​នៅ​ភូមិ​ការ​ឡាន់ ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ។…

ខេត្តរតនៈគិរី ៖ បុរស​ខ្មែរ​កាត់​ឡាវ​ញៀន​ស្រា​ខ្លាំង​ពេក​ផឹកស្រា​ស្រវឹង​ចាក់សាំង​ដុត​ខ្លួនឯង​ទាំង​រស់​បណ្ដាល​អោយ​រង​របួសធ្ងន់​ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ស្ថិត​នៅ​ភូមិ​ការ​ឡាន់ ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ។

ជន​រង​គ្រោះ​មានឈ្មោះ ផ្លា ប៉ាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​កាត់​ឡាវ មានមុខ​រប​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​សេចក្ដី​រាយ​ការ​ពី​បងប្អូន​ជន​រង​គ្រោះ​បាន​រៀបរាប​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា រឿង​ខាង​លើ​គ្មាន​រឿង​អ្វី​វែង​ឆ្ងាយ​ទេ គឺ​មូល​ហេតុតែ​មួយ​គត់​ជន​រង​គ្រោះ​ពូកែ​ខាង​ផឹកស្រា​គ្រប់​ប្រភេទ​មិន​ដែល​​លស់​ថ្ងៃ​ទេ (​ផឹក​រាល់ថ្ងៃ​តែ​ម្ដង​) ទោះបី​ប្រពន្ធ និង​ពុក​ម្ដាយ​រួម​ទាំង​សាច់ញាតិ​ណែនាំ​ជា​ញឹកញាប់​យ៉ាងណា ក៏​គ្មាន​បាន​លទ្ធិ​ផល​ទេ និយាយ​អោយ​ចំ​ទៅ​គឺ​នៅ​ផឹក​ដដែល ។

ហើយ​ជាក់ស្ដែង​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ​ជន​រង​គ្រោះ​បាន​ផឹកស្រា​បៀរ​ផង និង​ស្រាថ្នាំ​ផង​រហូត​ដល់​ស្រវឹង​បាត់បង់​ស្មារតី​ត្រូវ​បងប្អូន​ស្ដីបន្ទោស​គ្រប់​ៗ​គ្នា ទើប​បុរស​រង​គ្រោះ​ខឹង​បាន​ដើរ​ទៅ​ទិញ​សាំង​ចំនួន​1​លី​ត្រ​ចាក់​ស្រោច​ខ្លួនឯង​យក​ដែកកេះ​បញ្ឆេះ​ដុត​ខ្លួនឯង​ឆេះ​ខោអាវ និង​រាល​ដាល​សាច់​បណ្ដាល​អោយ​រង​បួស​យ៉ាងធ្ងន់ធ្ងរ ។

សំណាង​ហើយ​ត្រូវ​បាន​បងប្អូន​ឃើញ​ទាន់​យក​ទឹក​ជួយ​ពន្លត់​ទាន់​វេលា ហើយ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​យក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​វើ​នៃ​បាន​រួច​ពី​សេចក្ដីស្លាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ