ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាងតិច​២៧​នាក់​ របួស​ច្រើន​រយ​នាក់ ដោយ​សារ​គ្រោះ​ភ្លាមៗ​

5 ឆ្នាំ មុន

ប្រទេស​នេ​ប៉ា​ល់ ៖ អាជ្ញាធរ​គូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​១ ​មេ​សា​ថា មនុស្ស​យ៉ាងតិច​២៧​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ជាង​៦០០​នាក់​រង​របួស ដោយសារ​ព្យុះ​ភ្លាម​ៗ​មួយ ដែល​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៣១​មីនា នៅ​ភាគ​ខាងត្បូង​នេ​ប៉ា​ល់​។ ព្យុះ​នោះ​ពិតជា​ខ្លាំង​ដោយ​ខ្យល់​រហូត​ដល់​អាច​ធ្វើ​ឲ្យ​រថយន្ត​ទាំងឡាយ​ប៉ើង​ក្រឡាប់​។ ព្យុះ​ដ៏​ខ្លាំង​នេះ​កាលពី​យប់​ថ្ងៃ​ទី​៣១…

ប្រទេស​នេ​ប៉ា​ល់ ៖ អាជ្ញាធរ​គូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​១ ​មេ​សា​ថា មនុស្ស​យ៉ាងតិច​២៧​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ជាង​៦០០​នាក់​រង​របួស ដោយសារ​ព្យុះ​ភ្លាម​ៗ​មួយ ដែល​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៣១​មីនា នៅ​ភាគ​ខាងត្បូង​នេ​ប៉ា​ល់​។ ព្យុះ​នោះ​ពិតជា​ខ្លាំង​ដោយ​ខ្យល់​រហូត​ដល់​អាច​ធ្វើ​ឲ្យ​រថយន្ត​ទាំងឡាយ​ប៉ើង​ក្រឡាប់​។

ព្យុះ​ដ៏​ខ្លាំង​នេះ​កាលពី​យប់​ថ្ងៃ​ទី​៣១ ​មីនា បាន​វាយប្រហារ​លើ​ស្រុក​ជនបទ​បា​រ៉ា ភាគ​ខាងត្បូង​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ និង​តំបន់​ជុំវិញ​នោះ​ដោយ​បំផ្លាញ​ផ្ទះសម្បែង​អស់​ជា​ច្រើន​ខ្នង ដើមឈើ​ទាំងឡាយរ​លំបាក់ ក៏​ដូច​ជា​បង្គោល​ភ្លើង​។ ភូមិ​ទាំងមូល​ត្រូវ​ខ្យល់​បំផ្លាញ​ស្ទើរ​ទាំងស្រុង​។ ចំណែក​គ្រួសារ​នានា​បាន​យំសោក ដោយ​សាច់ញាតិ​ត្រូវ​បាត់បង់​ជីវិត​។ ផ្លូវថ្នល់​នានា​រាយ​ប៉ាយ​ដោយ​ដើមឈើ​ដែល​ដូ​ល​រលំ​និង​បាក់មែក ព្រមទាំង​កម្ទេចកម្ទី​ដំបូលផ្ទះ​ដែល​ប៉ើ​ង​ធ្លាក់​។

យោង​តាម​សាក្សី​ទាំងឡាយ​ថា ខ្យល់​ពិតជា​បោកបក់​ខ្លាំង​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​រថយន្ត​បឺស​មួយ​ដែល​ដឹក​អ្នកដំណើរ​ច្រើន​នាក់ ប៉ើ​ង​ក្រឡាប់ ក៏​ដូច​ជា​បណ្ដា​រថយន្ត​ដែល​ចត​នៅ​ខាងក្រៅ​ដែរ​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ផ្នែក​ឧតុនិយម លោក​MIN KUMAR ARYAL​ថា ព្យុះ​សាហាវ​នោះ​បណ្ដាល​មក​ពី​បាតុភូត​មួយ​ដែល​នេ​ប៉ា​ល់​ពុំ​អាច​ព្យាករណ៍​ទុក​មុន​បាន ព្រោះ​ពុំ​មាន​ឧបករណ៍​ពិសេស​សម្រាប់​ផ្ដល់​សញ្ញា​។ ការ​ប្រសប់​គ្នា​រវាង​រលក​ខ្យល់​ក្ដៅ​និង​រលក​ខ្យល់​ត្រជាក់ បាន​បង្កើត​ជា​ព្យុះ​កួច​ដ៏​សាហាវ​នោះ ដែល​បោក​បង់​ក្នុង​ល្បឿន​ពី​២០​ទៅ​២៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ មនុស្ស​ច្រើន​នាក់​ស្លាប់​ឬ​របួស​ដោយសារ​ការ​រលំ​ផ្ទះ​ឬ​អគារ​សង្កត់​។ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​រង​គ្រោះ​ព្រោះ​ដើមឈើ​ឬ​បង្គោល​ភ្លើង​បាក់​សង្កត់​។

ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​លើក​ទៅ​ដល់​តំបន់​នានា​រង​ការ​ប៉ះពាល់ ទោះជា​ជួប​ការ​រាំងផ្លូវ​ដោយសារ​បំណែក ឬ​ដើមឈើ​បាក់​រាត់រាយ​ក្ដី​។ កងកម្លាំង​សន្តិសុខ​ដែល​មាន​កង​យោធា បាន​លើក​មក​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ចាប់តាំងពី​យប់​ថ្ងៃ​ទី​៣១​មីនា​មក​។

នាយក​រដ្ឋមន្ត្រី​នេ​បា​៉​ល់​លោក​SHARMA OLI តាម​TWITTER បាន​សម្ដែង​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ និង​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ព្យាបាល​បណ្ដា​អ្នក​រង​របួស​។ ចំណែក​អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​ពី​ការ​ជួយ​ព្យាបាល​មិន​គិត​ប្រាក់ បណ្ដា​អ្នក​របួស ព្រមទាំង​ជួយ​ឧបត្ថម្ភ​ប្រាក់ ដល់​គ្រួសារ​អ្នក​ស្លាប់​ម្នាក់​ៗ​ចំនួន​៣០០.០០០​រូពី ប្រមាណ​ជា​២៤០០​អឺ​រ៉ូ​។

មនុស្ស​ច្រើន​រយ​នាក់ ត្រូវ​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយសារ​ការ​បាក់​ដី​និង​ទឹកជំនន់ នា​រដូវភ្លៀង​នៅ​នេ​ប៉ា​ល់​។ ប៉ុន្តែ​វា​កម្រ​មាន​ណាស់​ព្យុះ​មួយ​ក្នុង​និទាឃ​រដូវ ជា​រដូវ​ក្ដៅហែង​និង​ស្ងួត​វាយប្រហារ បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​និង​មនុស្ស​ស្លាប់​ច្រើន​បែប​នេះ​។ កាលពី​ឆ្នាំទៅ​មិ​ញ ព្យុះ​ខ្សាច់​មួយ​ចំនួន​ព្រមទាំង​ព្យុះ​ឯ​ទៀត​ៗ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២២០​នាក់​នៅ​ប្រទេស​ឥណ្ឌា​ជិតខាង កាលពី​ខែឧសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ