ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​ដក​អភ័យឯកសិទ្ធិ​ពី​លោក​ GUAIDO

7 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ តុលាការ​កំពូល​វេ​ណេ​ស៊ុ​យ​អេ​ឡា ត្រួតត្រា​ដោយ​របប​លោក​ប្រធានាធិបតី​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១​មេ​សា ឲ្យ​ដក​អភ័យឯកសិទ្ធិ​សភា ពី​មេដឹកនាំ​ប្រឆាំង​លោក​JUAN GUAIDO ដែល​បែប​នេះ​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​កាន់តែ​ខ្លាំង​ឡើង ក្នុង​ប្រទេស​ដែល​កំពុង​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ស្រាប់​។

ក្នុង​សេចក្ដីសម្រេច​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១​មេ​សា តុលាការ​កំពូល​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​ស្នើ​ដល់​ប្រធាន​សភាធម្មនុញ្ញ ដក​អភ័យឯកសិទ្ធិ​សភា​ពី​លោក​JUAN GUAIDO​ដែល​ប្រទេស​ប្រមាណ​ជា​៥០​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្ដីទី​របស់​ប្រទេស​។

តុលាការ​កំពូល​បាន​ចោទប្រកាន់​លោក​JUAN GUAIDO​ដែល​ជា​ប្រធាន​សភា​ត្រួតត្រា​ដោយ​ពួក​ប្រឆាំង​ថា មិន​គោរព​ការ​ហាមឃាត់​មិន​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​។ មេដឹកនាំ​ប្រឆាំង​រូប​នោះ បាន​ផ្គើន​ការ​សម្រេច​ហាមឃាត់​នេះ​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២៩​មក​រា របស់​តុលាការ​កំពូល ដោយ​លោក​ចាកចេញ​ស្ងាត់​ៗ ពី​ប្រទេស ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​ជិតខាង ប្រទេស​ប្រេ​សី​ុ​ល បា​៉​រ៉ា​ហ្គា​យ អា​ហ្ស​ង់​ទី​ន​និង​អេក្វាទ័រ កាលពី​ដំណាច់ខែ​កុម្ភៈ​មក​ដើមខែ​មីនា​។

ការ​ប្រកាស​ដក​អភ័យឯកសិទ្ធិ​នេះ​កើត​មាន​ខណៈ​លោក​JUAN GUAIDO កំពុង​មាន​ជម្លោះ​កាន់តែ​ខ្លាំង​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ ចាប់តាំងពី​ដើមឆ្នាំ​មក ហើយ​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​កាន់តែ​ខ្លាំង បន្ទាប់​ពី​ខ្វះ​ស្បៀង​និង​ថ្នាំពេទ្យ​ធ្ងន់ធ្ងរ មក​ជួប​ប្រទះ​នឹង​ការ​ដាច់​ភ្លើង​ដាច់​ទឹក​យ៉ាង​អាក្រក់​បំផុត​ក្នុង​ប្រទេស​ទៀត​៕