ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាត​ចូល​សភា ផ្អើល​អស់​ពេលកំពុង​​ប្រជុំ

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ សភា​អង់គ្លេស ​កាលពី​យប់​ថ្ងៃ​ទី​១ ​មេ​សា បាន​បោះ​ឆ្នោត​បដិសេធ​សេណា​រី​យ៉ូ​៤ ដែល​​ជ្រើសរើស​សម្រាំង​ដោយ​ប្រធាន​សភា លោក​ JONH BERCOW…

ប្រទេស​អង់គ្លេស ៖ សភា​អង់គ្លេស ​កាលពី​យប់​ថ្ងៃ​ទី​១ ​មេ​សា បាន​បោះ​ឆ្នោត​បដិសេធ​សេណា​រី​យ៉ូ​៤ ដែល​​ជ្រើសរើស​សម្រាំង​ដោយ​ប្រធាន​សភា លោក​ JONH BERCOW ដែល​អាច​នាំ​ទៅ​រក​ដំណោះ​ស្រាយ​លើ​ផែនការ ដែល​នាយក​រដ្ឋមន្ត្រី​លោកស្រី ​THERESA MAY ​ចរចា​ជាមួយ​សហភាព​អឹ​រ៉ុ​ប​ស្ដី​ពី​BREXIT​។

សេណា​រី​យ៉ូ​ទាំង​៤​នោះ ទី​មួយ​រក្សា​ទុក​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​។ ទី​២ ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហ​ភាព​អឺរ៉ុប យក​គំរូ​តាម​ប្រទេស​ន័​រ​វែ​ស​។ ទី​៣ ​ការ​បោះ​ប្រជាមតិ​មួយ​ដើម្បី​អនុម័ត​ផែនការ​របស់​លោកស្រី​MAY​។ ទី​៤ ​លុប​ចោល​ BREXIT ​ក្នុង​ករណី​ពុំ​មាន​កិច្ចព្រមព្រៀង​។

ពុំ​មាន​កិច្ចព្រមព្រៀង ​និង​ពុំ​មាន​ផែនការ​ឆ្លាស់គ្នា សភា​អង់គ្លេស​ជា​ថ្មី​ម្ដងទៀត​ស្ថិត​ក្នុង​ភាព​ទ័លច្រក​។ ទោះ​ជា​សភាពការណ៍​បែប​នេះ​ក្ដី តែ​រដ្ឋមន្ត្រី​ BREXIT លោក ​STEPHEN BARCJAY​ នៅ​តែ​មាន​ជំនឿ​ថា កិច្ចព្រមព្រៀង​មួយ​នៅ​តែ​អាច​ទៅ​រួច ខណៈ​សល់​ពេល​តែ​១១​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​កំណត់​ BREXIT​។

នា​ថ្ងៃ​ប្រជុំ​របស់​សភា​អង់គ្លេស​ផ្ដោត​លើ BREXIT ស្រាប់តែ​លេចមុខ​មនុស្ស​មួយ​ក្រុម​នាំ​គ្នា​ស្រាត មួយ​ចំនួន​នៅ​សល់​ខោខ្លី​មាន​ប្រុស​មាន​ស្រី ធ្វើ​ឲ្យ​កិច្ចប្រជុំ​សភា​ត្រូវ​ស្ទះ​។ ពួក​សកម្មជន​ការពារ​បរិស្ថាន ប្រមាណ​​ជា​១២​នាក់​នោះ បាន​នាំ​គ្នា​លុក​ចូល​ក្នុង​សភា បែរខ្នង​ទៅ​រក​បណ្ដា​សមាជិក​សភា ដើម្បី​ធ្វើការ​ប្រកាស​អាសន្ន​ពី​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​។

បណ្ដា​សមាជិក​សភា​ឃើញ​បែប​នេះ នាំ​គ្នា​សើច​ហើយ​ឆ្ងល់​។ ពួក​គេ​និយាយ​ថា ពួក​យើង​បង្ខំចិត្ត​ធ្វើ​បែប​នេះ ព្រោះ​បញ្ហា​នោះ​ជា​បញ្ហា​សំខាន់​បំផុត​នៃ​សម័យកាល​យើង តែ​រដ្ឋាភិបាល​យើង​ព្រមទាំង​បណ្ដា​សារព័ត៌មាន​ធ្វើ​មិនដឹងមិនឮ​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ