ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយ​ប៉ុស្តិ៍​​​ឃុំ​ជៀប​កំពុង​​បញ្ឈរ​ជើង​…ខណៈកូននិងបក្សពួកកំពុងឃុំខ្លួន

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជៀប​និង​កូន រួម​ទាំង​មិត្តភក្តិព្រួត​គ្នា​វាយ កាប់​និង​ចាក់​ប៉ង​សម្លាប់​ជន​រង​គ្រោះ​ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ ខណៈ​កូន​ប្រុស​របស់​នាយ​ប៉ុស្តិ៍ និង​មិត្តភក្តិ​ម្នាក់ ត្រូវ​បាន​សាលាដំបូង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួច​ហើយ…

ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជៀប​និង​កូន រួម​ទាំង​មិត្តភក្តិព្រួត​គ្នា​វាយ កាប់​និង​ចាក់​ប៉ង​សម្លាប់​ជន​រង​គ្រោះ​ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ ខណៈ​កូន​ប្រុស​របស់​នាយ​ប៉ុស្តិ៍ និង​មិត្តភក្តិ​ម្នាក់ ត្រូវ​បាន​សាលាដំបូង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួច​ហើយ កាលពី​ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា​កន្លង​ទៅ ។

ចំណែក​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជៀប ក៏​កំពុង​ត្រូវ​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែរ ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យក ចិត្ត ទុកដាក់​បំផុត ។ គេ​មិនដឹង​ថា តើ​វាសនា​លោកនាយ​ប៉ុស្តិ៍​រូប​នេះ អាច​នឹង​ជាប់​ពន្ធនាគារ​ដូច​កូន​របស់​គាត់​ដែរ​ឬ​ក៏​យ៉ាងណា ? បើ​ទោះបី​គាត់​បាន​ឆ្លើយ​បដិសេធ​ថា មិន​បាន​វាយ​ជន​រង​គ្រោះ​ក្តី ប៉ុន្តែ​គេ​និយាយ​ថា​លោកនាយ​ប៉ុស្តិ៍​អាច​នឹង​ក្លាយជា​សហចារី ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់ ។

កាលពី​ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា​កន្លង​ទៅ​នេះ​ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទៅ​ភូមិ ឃុំ កន្លែង​កើតហេតុ ដើម្បី​រក​សាក្សី​បំភ្លឺ ក្នុង​នោះ​យុវជន​ឈ្មោះ ឈួ​ន កំសាន្ត ជា​សាក្សី​បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឈ្មោះ ស៊ិ​ន វុ​ទ្ធី ជា​ជន​រង​គ្រោះ បាន​ទៅ​សួរនាំ​លោក ជៀម វិចិត្រ នាយ​ប៉ុស្តិ៍​ឃុំ​ជៀប​ថា ខាង​ណា​កាន់ដំបង ហើយ​ក៏​ត្រូវ​លោកនាយ​ប៉ុស្តិ៍​ស្ទុះ​យក​កាំភ្លើង​អាកា មក​បុក​ស្មា​ឆ្វេង​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​ទៅ​ដី ។

ភ្លាម​នោះ ជន​រង​គ្រោះ​បាន​ស្ទុះ​ងើបឡើង​រត់គេច​ខ្លួន​ទៅ​មួយ​សា តែ​ក្រោយមក​មិន​អស់ចិត្ត​ក៏​ត្រឡប់​ទៅ​វិញ និង​បាន​សួរ​ទៅ​ប្រជា​ការពារ​ថា​ម៉េច​មិន​ជួយ​ឃាត់​ផង ។ ឯ​ប្រជា​ការពារ​និយាយ​ថា​មិន​បានឃើញស្រាប់តែ​ពេល​នោះ​លោក ជៀម វិចិត្រ បញ្ចាំង​ពិល​ឃើញ​ជន​រង​គ្រោះ​ក៏​ស្ទុះ​ដេញចាប់​មួយ​សា​ទៀត រួម​ជាមួយកូន ប្រុស​និង​បក្សពួក​រត់​ដេញ​តាម​ពីក្រោយ​ផង ។ យុវជន​ឈ្មោះ សាក់ ស៊ី​និ​ត និយាយ​ដែរ​ថា រូបគេ​ពិតជា​បានឃើញ​លោកនាយ​ប៉ុស្តិ៍​យ​រូប​នេះ យក​កាំភ្លើង​អាកា​បុក​ស្មា​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល​មែន ។

ចំណែក​ឈ្មោះ ជួន វ៉ា​ន់ បាន​ប្រាប់​ថា ពេលជន​រង​គ្រោះរ​ត់ទៅ​ដល់ទី​ងងឹត ស្រាប់តែ​ឮ​ផូសផស់ ជា​សំឡេង​វាយ​កាប់​ចាក់​ទៅ​លើ​ជន​រង​គ្រោះ ។ ពេល​នោះ​គាត់​បាន​ស្រែក​ឱ្យ​គេ​ជួយ​ថា គេ​វាយ​អា​វុ​ទ្ធី​ស្លាប់​ហើយ បង​ប្អូន​ទៅ​ជួយ​គ្នា​ផង ហើយ​ក៏​ឃើញ​ឈ្មោះ វុ​ទ្ធី ចេញពី​ទី​ងងឹត​ដោយមាន​របួស​ពេញ​ខ្លួន ទើប​បងប្អូន​នាំ​គ្នា​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

​ដោយឡែក ​លោក ទេព ម៉ៅ ជា​ឪពុក​ជន​រង​គ្រោះ សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្ត មេត្តា​
ជួយ​​​រក​យុត្តិធម៌​ឲ្យ​កូន​គាត់​ផង ។ ជុំវិញ​បញ្ហា​នេះ លោក ជៀម វិចិត្រ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត បាន​ប្រាប់​ភ្នាក់ងារ​យើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា​ថា ក្នុង​ចម្លើយ​របស់​លោក ជៀម វិចិត្រ នាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ជៀប បាន​ឆ្លើយ​ថា គាត់​មិន​បាន​យក​កាំ​ភ្លើង​វាយ​ជន​រង​គ្រោះ​ទេ ។ នៅ​ពេល​កើតហេតុ មាន​ក្មេង​២​ក្រុម​ដេញ​វាយ​គ្នា ហើយ​គាត់​ចូល​ទៅ​ឃាត់​ក៏​ត្រូវ​ក្រុម​ក្មេង​ទាំងនោះ​រត់​មក​បុក​គាត់​បណ្តាល​ឱ្យ​ជ្រុះ​កាំភ្លើង​ពី​ដៃ​តែ​ម្តង ។

លោកស្នងការ​បញ្ជាក់​ថា ក្នុង​សំណុំរឿង​នេះ​ក្រោយ​ការ​ស្រាវជ្រាវ តុលាការ​បាន​សម្រេច​ឃុំខ្លួន​កូនប្រុស​លោកនាយ​ប៉ុស្តិ៍ និង​មិត្តភក្តិ​ម្នាក់​។ចំណែក​លោកនាយ​ប៉ុស្តិ៍ កំពុង​ត្រូវ​បាន​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នៅ​ឡើយ ព្រោះ​នៅ​ស្រាវជ្រាវ​បន្ត​ទៀត បើ​ទោះបី​ពេល​នេះ​លោកនាយ​ប៉ុស្តិ៍​មាន​សាក្សី​ជា​ប្រជា​ការពារ​ថា មិន​បាន​វាយ​ជន​រង​គ្រោះ​ក្តី ។ ប៉ុន្តែ​លោកនាយ​ប៉ុស្តិ៍​អាច​ជា​សហចារី ដែល​នាំ​ឲ្យ​មាន​ហិង្សា​នេះ​កើតឡើង ហើយ​បើ​រក​មិនឃើញ​ទេ នឹង​ឲ្យ​គាត់​វិល​ត្រឡប់ទៅ​ធ្វើការ​វិញ ប៉ុន្តែ​បើ​គាត់​ពិតជា​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​អាច​នឹង​ត្រូវ​មានទោស​ជា​មិន​ខាន ។

សូម​រំឭក​ថា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមីនា កន្លង​ទៅ នៅ​ភូមិ​គោក​ពេញ ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ពិធី​បុណ្យ​បច្ច័យបួន ដោយ​មានការ​សម្ដែង​ល្ខោន​និង​រាំវង់​ធុងបាស់​ផង​ដែរ ។ នៅ​យប់​នោះ មាន​ក្មេង​២​ក្រុម​បាន​បង្ក​ហិង្សា​ដាក់​គ្នា​គឺ​ក្រុម​ជន​រង​គ្រោះ​នៅ​ភូមិ​ទ័ព​តា​ឡា​ត់ និង​ក្រុម​កូនលោក​នាយ​ប៉ុស្តិ៍​នៅ​ភូមិ​គោក
​ពេញ ៕

អត្ថបទសរសេរ ដោយ