ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប​ បរិហារ​ច្បាប់​​ដ៏​សាហា.វព្រៃ.ផ្សៃ ​និង​អមនុស្សធម៌លើ​អ្នក​រួម​ភេទ​ដូច​គ្នា

5 ឆ្នាំ មុន

ប្រទេស​ព្រុយ​ណេ ៖ អ​.​ស​.​ប​កាលពី​ថ្ងៃ​ទី​១​មេ​សា បាន​បរិហារ​ចំពោះ​ទោសទណ្ឌ​ដ៏​សាហាវព្រៃផ្សៃ​និង​អមនុស្សធម៌ ដែល​គ្រោង​ដោយ​ច្បាប់​ថ្មី​របស់​ព្រុយ​ណេ ដែល​បង្កើត​ការ​ប្រហារជីវិត​ដោយ​គប់​ដំ​ថ្ម សម្លាប់​ពួក​អ្នក​មានទោស​ពី​បទ​រួម​ភេទ​ដូច​គ្នា​ឬ​សាហា​យ​ស្មន់​។ លោកស្រី ​MICHELLE BACHELET…

ប្រទេស​ព្រុយ​ណេ ៖ អ​.​ស​.​ប​កាលពី​ថ្ងៃ​ទី​១​មេ​សា បាន​បរិហារ​ចំពោះ​ទោសទណ្ឌ​ដ៏​សាហាវព្រៃផ្សៃ​និង​អមនុស្សធម៌ ដែល​គ្រោង​ដោយ​ច្បាប់​ថ្មី​របស់​ព្រុយ​ណេ ដែល​បង្កើត​ការ​ប្រហារជីវិត​ដោយ​គប់​ដំ​ថ្ម សម្លាប់​ពួក​អ្នក​មានទោស​ពី​បទ​រួម​ភេទ​ដូច​គ្នា​ឬ​សាហា​យ​ស្មន់​។

លោកស្រី ​MICHELLE BACHELET នាយ​ស្នងការ​សិទ្ធិ​មនុស្ស​អ​.​ស​.​ប ក្នុង​សេចក្ដី​ប្រកាស​មួយ​ថ្លែង​ថា ខ្ញុំ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ព្រុយ​ណេ ឲ្យ​បញ្ឈប់​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់ព្រហ្មទណ្ឌ​ថ្មី​នោះ ដែល​ប្រសិនបើ​អនុវត្ត​នឺ​ង​កំណត់​ពី​ការ​ដើរ​ថយក្រោយ សម្រាប់​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​នៅ​ព្រុយ​ណេ​។

លោកស្រី​បន្ត​ថា ការ​សើរើ​ច្បាប់​នេះ​ដែល​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៣​មេ​សា​ទៅ ក្នុង​ប្រទេស​តូច​សម្បូរ​ប្រេង​នេះ នៅ​អា​ស៊ី​អាគ្នេយ​នឹង​ជា​ទោស​ដ៏​សាហាវ​និង​អមនុស្សធម៌ ដែល​រំលោភ​បំពាន​ធ្ងន់ធ្ងរ ដល់​ច្បាប់​អន្តរជាតិ​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស ពិសេស​ទោស​គប់​ដំ​ថ្ម​ប្រហារជីវិត​។

តារាភាពយន្ត​អា​មេ​រិ​ក​លោក​GEORGE CLOONEY និង​តារាចម្រៀង​អង់គ្លេស​លោក​ELTON JOHN​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ សណ្ឋាគារ​ដឺ​លុ​ច​៩ ដែល​ទាក់ទិន​នឹង​ព្រុយ​ណេ ហើយ​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន DORCHESTER COLLECTION ដែល​ក៏​ជា​ម្ចាស់​របស់​ក្រុមហ៊ុន​DORCHESTER GROUP​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុ​ង​ដ៏​ដែរ​។

យោង​តាម​អ​.​ស​.​ប​ថា ច្បាប់​ថ្មី​របស់​ព្រុយ​ណេ គ្រោង​កាត់ទោស​ប្រហារជីវិត​លើ​ការ​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ដូច​ជា​ការ​ចាប់រំលោភ សាហា​យ​ស្មន់ ទំនាក់ទំនង​រួម​ភេទ​រវាង​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ