ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សង្ស័យ​ក៏​លបមើល​…​មួយសន្ទុះ​ស្រែក​ផ្អើល​ពេញ​ភូមិ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារផ្ទះ​មួយ​កន្លែង​ក្នុង​បំណង​ចូល​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែក​ឆោ​រ​ឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ដេញ​តាម​ឃាត់ខ្លួន​បាន​ម្នាក់​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថៃ្ង​ទី​០១…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារផ្ទះ​មួយ​កន្លែង​ក្នុង​បំណង​ចូល​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែក​ឆោ​រ​ឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ដេញ​តាម​ឃាត់ខ្លួន​បាន​ម្នាក់​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថៃ្ង​ទី​០១ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ជោ​ទ្រា​ច ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ប៉ាត ចាន់​ថន អាយុ​២៧​ឆ្នាំ នៅ​ជនជាតិ​ខ្មែរ​មុខរបរ មិន​ពិត មាន​ទីលំនៅ​ក្នុងភូមិ​តាំង​បន្ទាយ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែក​បក្សពួក​ដែល​រត់គេច​ខ្លួន​ឈ្មោះ ជា ណាត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ស្រម៉ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។ រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ៅ ខន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​ជោ​ទ្រា​ច ឃុំ​ម្កាក់ ។

ក្រោយ​ពី​ទទួលយក​ជន​នេះ​ពី​ម្ចាស់ផ្ទះ​នគរបាល​បាន​ធ្វើការ​ដកហូត​មេសោ​ផលិត​នៅ​ប្រទេស​ចិន​១ ទូរស័ព្ទ​ម៉ាក​ម៉ិ​ត​ហ្វូ​ន​១​គ្រឿង និង​ម៉ា​ណូ​ក​គារ​ចុច​ពិល​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​គុប ជ្រុង​សេ​៧០ ពណ៌​សំបក​ឪឡឹក​១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1A-8644 លេខ​តួ និង​លេខ​ម៉ាស៊ីន 1975834 ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​ផ្ទះ​ម្តាយ ដើម្បី​ហូប​បាយ​ជុំ​គ្រួសារ លុះ​ពេល​ជិះ​ចេញ​បាន​បន្តិច​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ឈប់​ម៉ូតូ​នៅ​ក្បែរ​ដើម​ប្រេងខ្យល់​ខាងលិច​ឈៀង​ខាងជើង​ផ្ទះ​របស់​ខ្លួន គួរ​ឲ្យ​មានការ​សង្ស័យ ។ ប៉ុន្តែ​គាត់​មិន​បាន​ឈប់​ឡើយ​ក៏​ឌុ​ប​ប្រពន្ធ​រហូត​ដល់​ផ្ទះ​ម្តាយ រួច​ទើប​ត្រឡប់​មក​វិញ​ផ្ទះ​វិញ តែ​មិន​បាន​ចូល​ផ្ទះ​ទេ គឺ​នៅ​ឃ្លាំចាំ​មើល​ពី​សកម្មភាព​ជន​នេះ ហើយ​ក្រោយមក​ក៏​បានឃើញ​ជន សង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ ហើយ​ខណៈ​ពេល​កំពុង​ឆ្កឹះ​សោ​បើក ជនសង្ស័យ​បាន​បើកទ្វារ​បម្រុង​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ទើប​ជន​រង​គ្រោះ​ស្រែ​កថា ឈប់​សិន​ៗ និង​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ដេញចាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន និង​ឈ្មោះ​ជា ណាត បាន​បបួល​គ្នា​ទៅ​ធ្វើ​សកម្មភាព​នៅ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ​ឃើញ​ស្ងាត់​ទើប​ខ្លួន​ឈប់​ម៉ូតូ ហើយ​ឲ្យ​ឈ្មោះ​ជា ណាត ចូល​ទៅ​គាស់​ឆ្កឹះ​សោ​ផ្ទះ​ខាងលើ ដើម្បី​ចូល​លួច​ទ្រព្យសម្បត្តិ​ចំណែក​ខ្លួន​ជា​អ្នក​មើលផ្លូវ ។ លុះ​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ម្ចាស់ផ្ទះ​ទៅ​ទាន់​ទើប​រត់​បែកផ្លូវ​គ្នា ហើយ​ខ្លួន​ខ្លាច​បាត់​ម៉ូតូ​ទើប​មិន​ហ៊ានរ​ត់ទៅ​ណា​ឆ្ងាយ​ក៏​ត្រូវ​ម្ចាស់ផ្ទះ និង​អ្នក​ភូមិ​ចាប់​បាន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ