ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ផ្អាក​ការ​សាងសង់​គម្រោង​សាធា​រណៈ​ ប្រសិនបើ​កម្រិត​ធូលី​កើន​ឡើង

5 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ ភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ផ្អាក​ការ​សាងសង់​គម្រោង​សាធារណៈ​ប្រសិនបើ​មាន​កម្រិត​ធូលី​ខ្ពស់​។ ក្រសួង​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ពួក​គេ​នឹង​ចេញ​សេចក្តីណែនាំ​សម្រាប់​ភ្នាក់ងារ​រដ្ឋ​ទាំងអស់​ដើម្បី​ឲ្យ​ធ្វើ​តាម​ច្បាប់​ថ្មី​។ ពួក​គេ​បាន​បន្ត​ថា​ប្រសិនបើ​សេចក្តី​ព្រមាន​ពី​កម្រិត​ធូលី​ត្រូវ​បាន​ចេញ ហើយ​ស្ថាន​ការ​ទាំងអស់​តម្រូវ​ឲ្យ​មានការ​ចេញ​សកម្មភាព​ដើម្បី​ជួយ​សម្រាល​ដល់​ប្រជាជន អង្គការ​រដ្ឋាភិបាល​ដែល​បាន​ចាប់ផ្តើម​ការ​សាងសង់​អាច​បញ្ឈប់​ដំណើរការ​។…

សេ​អ៊ូ​ល ៖ ភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ផ្អាក​ការ​សាងសង់​គម្រោង​សាធារណៈ​ប្រសិនបើ​មាន​កម្រិត​ធូលី​ខ្ពស់​។ ក្រសួង​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ពួក​គេ​នឹង​ចេញ​សេចក្តីណែនាំ​សម្រាប់​ភ្នាក់ងារ​រដ្ឋ​ទាំងអស់​ដើម្បី​ឲ្យ​ធ្វើ​តាម​ច្បាប់​ថ្មី​។

ពួក​គេ​បាន​បន្ត​ថា​ប្រសិនបើ​សេចក្តី​ព្រមាន​ពី​កម្រិត​ធូលី​ត្រូវ​បាន​ចេញ ហើយ​ស្ថាន​ការ​ទាំងអស់​តម្រូវ​ឲ្យ​មានការ​ចេញ​សកម្មភាព​ដើម្បី​ជួយ​សម្រាល​ដល់​ប្រជាជន អង្គការ​រដ្ឋាភិបាល​ដែល​បាន​ចាប់ផ្តើម​ការ​សាងសង់​អាច​បញ្ឈប់​ដំណើរការ​។ ក្នុង​ករណី​នេះ អ្នក​សាងសង់​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ខូចខាត​សម្រាប់​ការ​ព្យា​ពេល​ឡើយ​។

ក្រសួង​នេះ​បាន​បន្ត​ទៀត​ថា អង្គការ​រ​ដ្ឋា ភិ​បាល​ត្រូវ​បាន​តម្រូវ​ឲ្យ​ធានា​ថា​អ្នក​សាងសង់​ធ្វើ​តាម​វិធាន​ទាំងអស់​ដែល​ទាក់ទិន​នឹង​ការ​កាត់​បន្ថយ​កម្រិត​ធូលី​តូច​ៗ និង​ចេញ​សកម្មភាព​ដើម្បី​ការពារ​ដល់​កម្មករ​ផង​ដែរ​។

ពួក​គេ​បាន​បន្ថែម​ថា “​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​នឹង​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ទូ​ទាំង​ប្រទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ធូលី និង​ការពារ​សុខភាព​កម្មករ​សំណង់​ជាដើម​”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ កូរ៉េ​ខាងត្បូង​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ធូលី ដោយ​មាន​រដ្ឋាភិបាល​ទទួល​បានការ​រិះគន់​ថា​មិន​បាន​ចេញ​វិធានការ​ដែល​មាន​ប្រសិទ្ធិ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​នឹង​ស្ថាន​ការ​នេះ​។

ធូលី​ទាំងនេះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស៊ួ​តរបស់​ប្រជាជន​បាន​ងាយ ហើយ​ធូលី​តូច​ៗ​ថែម​ទាំង​អាច​ជ្រាប​ចូល​ទៅ​ក្រុង​សរសៃឈាម​ផ្ទាល់​ដែល​បង្ក​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ