ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការបែកធ្លាយ​ថា ​ដោះ​លែង​​​ថ្នូរ​នឹង​ប្រាក់​១.៣០០​ដុល្លារ​នោះ ​ជា​រឿង​មិន​ពិត​ទេ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​បាន​ព្យាយាម​សូម​ការ​បំភ្លឺ​ពី​លោក​​​ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ និង​ត្រូវ​បាន​លោក​បំភ្លឺ​ថា បងប្រុស​របស់​ជន​សង្ស័យ​​បាន​មក​ធានា​សុំ​ប្អូន​យក​ទៅ​អប់រំ​ណែនាំ​វិញ​ ដោយ​មាន​ធ្វើ​កិច្ចសន្យា​ផង ។…

ខេត្តកណ្តាល ៖ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​បាន​ព្យាយាម​សូម​ការ​បំភ្លឺ​ពី​លោក​​​ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ និង​ត្រូវ​បាន​លោក​បំភ្លឺ​ថា បងប្រុស​របស់​ជន​សង្ស័យ​​បាន​មក​ធានា​សុំ​ប្អូន​យក​ទៅ​អប់រំ​ណែនាំ​វិញ​ ដោយ​មាន​ធ្វើ​កិច្ចសន្យា​ផង ។ ឯ​ចំពោះ​ការបែកធ្លាយ​ថា ការ​ដោះ​លែង​ជា​ថ្នូរ​នឹង​ប្រាក់​១.៣០០​ដុល្លារ​នោះ ជា​រឿង​មិន​ពិត​ទេ ។

គួរបញ្ជាក់ថា មាន​ព័ត៌មាន​បែកធ្លាយ​ថា មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​បាន​ដោះ​លែង​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​១.៣០០​ដុល្លារ ។ បើ​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៧​យប់​ថ្ងៃ​ទី​២៩ ខែមីនា​កន្លងទៅ កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ ខណៈ​ល្បាត​ក្នុង​មូលដ្ឋាន​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច ព្រមទាំង​ម៉ូតូ​១​គ្រឿង​នៅ​ផ្លូវ​កំពង់ដ ស្ថិត​ក្នុងភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ រួច​នាំ​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

ប្រភព​ព័ត៌មាន​បន្ត​ថា បន្ទាប់​មក​ក៏​បាន​បញ្ជូនជនសង្ស័យ​ជា​មុខសញ្ញា​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​១​កញ្ចប់​តូច​នេះ​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ទាំង​យប់ ។ ពេល​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់​អធិការដ្ឋាន​ស្រុក​មិន​ទាន់​បាន​មួយ​ចម្អិន​កំពឹស​ផង ស្រាប់តែ​នគរបាល​ស្រុក​ដោះ​លែង​ទៅ​វិញ​ទាំង​យប់​នោះ​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​បែកធ្លាយ​ថា ការ​ដោះ​លែង​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​នេះ គឺជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​១.៣០០​ដុល្លារ ។ ជនសង្ស័យ​ឈ្មោះ ស្រី រតនៈ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ។

អត្ថបទសរសេរ ដោយ