ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩៣​នៃ​សមភាព​ប្រសើរ​ខាង​ផ្នែក​យេ​ន​ឌ័​រ​ក្នុង​ចំណោម​១៤៤ ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​ភាព​ប្រសើរ​នៃ​សមភាព​យេ​ន​ឌ័​រ​ដោយ​ឆ្នាំ​២០១៨ កន្លង​ទៅ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩៣ ក្នុង​ចំណោម​ប្រទេស​១៤៩ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៧ មាន​ចំណាត់ថ្នាក់​ទី​៩៩ ។ នេះ​បើ​តាម​លោក ស្រី…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​ភាព​ប្រសើរ​នៃ​សមភាព​យេ​ន​ឌ័​រ​ដោយ​ឆ្នាំ​២០១៨ កន្លង​ទៅ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩៣ ក្នុង​ចំណោម​ប្រទេស​១៤៩ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៧ មាន​ចំណាត់ថ្នាក់​ទី​៩៩ ។ នេះ​បើ​តាម​លោក ស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ភ្នំពេញ ។

លោកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​បាន​គូសបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ ក្រសួង​ធ្វើ​ឱ្យ​សម្រេច បាន​នូវ​សមិទ្ធផល​ជា​ច្រើន ហើយ​រួម​មានការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ស្ត្រី ការ​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី និង​ក្មេង​ស្រី​នៅ​ក្នុង​ការ​អប់រំ​កម្រិត​ខ្ពស់ ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី​សហគ្រិនភាព​ការ​លើកកម្ពស់​តំណាង​របស់​ស្ត្រី​ក្នុង​ថ្នាក់​ធ្វើ​សេចក្តីសម្រេច និង​បរិ​យា​ប័ន្នការ​លើកកម្ពស់​សីលធម៌​សង្គម សុខុមាលភាព និង​កិច្ច​គាំពារ​សង្គម និង​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រសួង​ត្រូវ​ផ្តោត​លើ​ការ​អនុវត្ត​ការងារ​ស្រប​តាម​ប្រធានបទ​ដែល​បាន​កំណត់​ក្នុង​ទិវា​អន្តរជាតិ នារី​៨ មីនា ២០១៩ ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ ធនធានមនុស្ស ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ស្ត្រី​នេះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយក រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បង្កើត​លិខិត​បទដ្ឋាន​គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ ដើម្បី​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​គ្រប់​រូបភាព លើ​ស្ត្រី និង​ក្មេង​ស្រី និង​ការ​លើកកម្ពស់​គុណភាព​នៃ​ការ​ផ្តល់​សេវា​ជា​ពហុ​វិស័យ​នៅ​តាម​បណ្តា​ខេត្ត​នានា តាម​រយៈ​ក្រុមការងារ អន្តរ​ស្ថាប័ន​ដោយ​មាន​កិច្ចសហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ជួយ​ជន​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ហើយ​កន្លង​មក​ថ្មី​ៗ​នេះ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុម​មេធាវី​សម្តេច​តេ​ជោ ដើម្បី​បំពេញបន្ថែម​ការងារ​ផ្លូវច្បាប់​ក្នុង​គោលបំណង​ជួយ​ស្ត្រី និង​ក្មេង​ស្រី​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា ទាក់ទង​នឹង​យេ​ន​ឌ័​រ​ឱ្យ​ទទួល​បាន​នូវ​យុត្តិធម៌​បាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព ។

លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ផង​ដែរ​ថា វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ខ្លោចផ្សា​ខ្លាំង ណាស់ ដែល​ក្មេង​ស្រី​ត្រូវ​បាន​ចាប់រំលោភ ហើយ​ខ្លះ​ត្រូវ​បាន​សម្លាប់​បំបិទមាត់​ថែម​ទៀត​ផង​ពី សំណាក់​ជីតា ឪពុកចុង ឪពុក​បង្កើត ។ ដែល​ទ​ង្វើ​ដ៏​អមនុស្សធម៌​នេះ​វា​បាន​កើត​ចេញពី​ការ ធ្លាក់​ចុះ​នៃ​សីលធម៌​របស់​មនុស្ស ការ​សេព​គ្រឿងញៀន និង​អំពើ​ហិង្សា​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ ស្ត្រី និង​ក្មេង​ស្រី​នៅ​តែ​បន្ត​ការ​រំលោភ​បំពាន​ដោយ​ឥត​ស្រាកស្រាន្ត ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី បញ្ជាក់​ថា សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ត គឺ​ត្រូវ​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ពង្រីក​មុខងារ និង​តួនាទី​របស់​ក្រសួង និង​មន្ទីរ​ចូលរួម​អនុវត្ត​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម​ឆ្នាំ​២០១៦-២០២៥ ជា​ពិសេស​ក្នុង​ការ​ពង្រឹង​សមភាព​យេ​ន​ឌ័​រ​ក្នុង​ក្រប​ខណ្ឌ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ធនធានមនុស្ស ។ បន្ត​លើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី និង​ក្មេង​ស្រី ក្នុង​វិស័យ​អប់រំ និង​ជំនាញ​ពង្រឹងពង្រីក​ភាព​ជា​ដៃគូរ និង​កិច្ចសហការ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ​លើកកម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ស្ត្រី និង​អភិវឌ្ឍ​សហគ្រិនភាព​ស្ត្រី ជា​ពិសេស បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ក៏​ដូច​ជា បញ្ជ្រាប​យេ​ន​ឌ័​រ ទៅ​ក្នុង​គោលនយោបាយ​ផែនការ​គ្រប់​វិស័យ​នៅ​គ្រប់​កម្រិត ។

បង្កើន​ការ​យល់​ដឹង និង​បញ្ជ្រាប​យេ​ន​ឌ័​រ​ទៅ​ក្នុង​ការ​ប្រែង​ប្រួល​អាកាសធាតុ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​សហគមន៍​អាស៊ាន និង​ជា​សាកល​ក្នុង​ការ​លើកកម្ពស់ និង​កិច្ច​ការពារ ស្ត្រី និង​កុ មារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ