ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​​រើសកណ្តុរ​ដែល​​​ដាក់​ឆក់​ងាប់ពី​យប់​…​ភ្លេចខ្លួនដើរប៉ះចរន្ត​ភ្លើងឆក់ស្លា.ប់ដែរ

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​ខ្សែ​ចរន្ត​អគ្គិ​សនីដែល​ខ្លួន​បាន​ដាក់​ពង្រាយ​សម្រាប់​ឆក់​សត្វ​កណ្ដុរ​នៅ​វាល​ស្រែ បែរមកឆក់​ខ្លួនឯង​ស្លាប់ទៅវិញ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​០២​ មេ​សា ស្ថិត​នៅ​ចំណុច​ទួលធ្មា ​​ស្ថិត​ក្នុងភូមិ​ទំពូង​ត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខណ​:​ដែល​បុរស​នេះ​កំពុង​ដើរ​រើស​សត្វ​កណ្ដុរ​ដែល​ងាប់​តាម​ស្រែ​។​…

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​ខ្សែ​ចរន្ត​អគ្គិ​សនីដែល​ខ្លួន​បាន​ដាក់​ពង្រាយ​សម្រាប់​ឆក់​សត្វ​កណ្ដុរ​នៅ​វាល​ស្រែ បែរមកឆក់​ខ្លួនឯង​ស្លាប់ទៅវិញ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​០២​ មេ​សា ស្ថិត​នៅ​ចំណុច​ទួលធ្មា ​​ស្ថិត​ក្នុងភូមិ​ទំពូង​ត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខណ​:​ដែល​បុរស​នេះ​កំពុង​ដើរ​រើស​សត្វ​កណ្ដុរ​ដែល​ងាប់​តាម
​ស្រែ​។​

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ញាណ ឈឿ​ង ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​-​​ឃុំ​កើតហេតុ​ខាង​លេ​ី​។ ជន​រងគ្រោះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​ស្លាប់​ នៅ​ក្បែរ​ខ្សែរ​ចរន្ត​អគ្គិស​នី ដែល​គាត់​បាន​​ដាក់​ពង្រាយ​នៅ​លើ​ទួល ​សម្រាប់​ឆក់​សត្វ​កណ្ដុរ​ ។ បើ​តាម​មន្ត្រី​ជំនាញ​ ដែល​ចុះ​ពិនិត្យ​បាន​ឲ្យ​ដឹង​ថា ជន​​រង​គ្រោះ​ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់​ស្លាប់​ ពេល​គាត់​កំពុង​ដើរ​រើស​កណ្ដុរ​ដែល​ងាប់​ក្បែរ​ខ្សែភ្លើង​ ។​

​អ្នក​ភូមិ​បាន​និយាយ​ថា ជន​រង​គ្រោះ​ឈ្មោះ​ញាណ ឈឿ​ង ក៏​ដូច​អ្នក​ភូមិ​ដទៃ​មួយ​ចំនួន​ទៀត តែង​ប្រើ​វិធី​ដាក់​ពង្រាយ​ខ្សែភ្លើង​តាម​វាលស្រែ​ ឬ​នៅ​តាម​ទួល​​នានា ដើម្បី​ឆក់​សត្វ​កណ្ដុរ​យក​ទៅ​លក់​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ព្រឹក​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ដើរ​រើ​ស​សត្វ​កណ្ដុរ​ដែល​ងាប់ តែ​ជន​រងគ្រោះ​​មិន​បាន​ព​ង្ល​ត់​ម៉ា​ស៊ី​ន​ភ្លើង លុះ​ដើរ​រើស​ភ្លាត់ស្នៀត​ប៉ះ​ចំ​ខ្សែភ្លើង ក៏​ឆក់​ខ្លួនឯង​ស្លាប់​ក្បែរ​ខ្សែភ្លើង​នៅ​លើ​ទួល​តែ​ម្ដង​ ។​

​សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ថ្មគោល ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត ​ដោយសារ​ប្រកប​មុខរប​នេះ តែ​ប្រជាពលរដ្ឋ​ដែល​និយម​ប្រកប​មុខរប​នេះ​ ហាក់​មិន​ខ្លាចរអារ​ទេ ​។ ផ្ទុយ​ទៅ​វិញ ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រកប​មុខរបរ​ដ៏​គ្រោះថ្នាក់​នេះ​ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​ ។

អត្ថបទសរសេរ ដោយ