ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​បី​ក្រសួង​ប្រជុំ​ជា​បន្ទាន់​លើ​បញ្ហា​ទឹក​នៅ​ខេត្តកំពត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ហា​ទៅ​កាន់​រដ្ឋមន្ត្រី​ចំនួន​បី​ក្រសួង បើក​កិច្ចប្រជុំ​ជា​បន្ទាន់​ក្នុង​ការ​សិក្សា​សាងសង់​ទំ​បន់​បង្ហៀរទឹក​កុំ​ឲ្យ​ប្រៃ​ហូរ​ចូល​ទឹកសាប​នៅ​ក្នុង​ព្រែក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ទឹក​ស្អាត​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​លើក​ឡើង​ថា ក្រៅពី​ទុ​យ​យោ​ទឹក​ចំនួន​ជាង​៨៩​គីឡូ​យើង​នៅ​ត្រូវ​ទាញ​ទុ​យ​យោ​ទឹក​នាំ​ទឹក​ឆៅ មក​កន្លែង​ផលិត​ជាង​៥​គីឡូ​ទៀត ក្នុង​នោះ​ទឹក​ឆៅ​ដែល​ទាញ​យក​មក គឺ​នៅ​តាម​តំបន់​ព្រែក ។

សម្តេច​បញ្ជាក់​ថា «​យើង​ត្រូវ​ដឹង​ថា ព្រែក​របស់​យើង​វា​នៅ​ជាប់មាត់​សមុទ្រ​នៅ​ពេល​ទឹក​ឡើង​(​ទឹកជោរ​) គឺ​ទឹកប្រៃ​ហូ​ចូល​ដល់​ពេល​ទឹកនាច គឺ​ទឹកសាប​ធ្លាក់​ចុះ​មក ។ អី​ញ្ចឹ​ង​ឥឡូវនេះ​គម្រោង​ធ្វើ​ទំនប់​ទឹក​បង្ហៀរ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ទំនប់​ទី​១ ទំនប់​ទី​២ មិន​ទាន់​ត្រូវ​បាន​សាងសង់​នោះ​ទេ ។ តែបើ​តាម​លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង​ឧស្សាហ កម្ម និង​សិប្បកម្ម​ដា​ទំលាក់​ទៅ​ឲ្យ​ក្រសួងបរិស្ថាន ហើយ​ក្រសួងបរិស្ថាន​ទំលាក់​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ថា អ្នក​ណា​ទំលាក់​ឲ្យ​អ្នក​ណា​ទេ​នោះ​ទេ គឺ​ខ្ញុំ​នៅ​តែ​ដឹង​ថា ត្រូវ​តែ​ធ្វើ​ទំនប់​បង្ហៀរ​នេះ​ឲ្យ​បាន​» ។

សម្តេច​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​មិនដឹង​យ៉ាងណា​ទេ ខ្ញុំ​ដឹង​តែ​ធ្វើ​ទំនប់​នេះ​ឲ្យ​បាន បើ​មិន​ធ្វើ នោះ​ទេ អ្នក​កំពត​នឹង​ផឹកទឹក​ប្រៃ នៅ​ពេល​ខាង​មុខ​នេះ ទោះបីជា​មាន​ប្រព័ន្ធ​ទឹក​ស្អាត​សម្រាប់​កែ​ច្នៃ​នេះ​ក៏​ដោយ ។ ក៏​ប៉ុន្តែ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​នោះ​មាន​ទឹកប្រៃ​វា​រុញ​ចូល (​ជោរ​) ទៅ​ក្នុង​តំបន់​ដែល​យើង​បូម​ទំលាក់​មក​នោះ អី​ញ្ចឹ​ង​អ្នក​នៅ​កំពត​នឹង​ត្រូវ​ផឹកទឹក​ប្រៃ​ហើយ​» ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា «​អី​ញ្ចឹ​ង​ទេ ឧត្តម​ទេស​មន្ត្រី​ចម ប្រសិទ្ធ ត្រឡប់​ទៅ​វិញ​ដឹកនាំ​ការ​ប្រជុំ​ភ្លាម ដើម្បី​ដឹង​ថា អ្នក​ត្រូវ​ទទួល​បន្ទុក​ធ្វើ ។ តើ​ក្រសួង​ឧស្សាហកម្ម ឬ​ក្រសួងបរិស្ថាន​ត្រូវធ្វើ0x017d7 ឲ្យ​ច្បាស់​នៅ​កន្លែង​នឹង ហើយ​បើ​អ្នក​ទាំង​ពីរ​មិន​ត្រូវ​នោះ​ទេ ខ្ញុំ​អនុញ្ញាត​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្វើ​ផ្ទាល់ ដោយ​យក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​មក​ធ្វើ​ដោយ​ចំណាយ​ថវិកា​វិនិយោគ​ផ្ទាល់​ក្នុង​ករណី​ថវិកា​នោះ​ត្រូវ​បាន​បែងចែក​រួច​ត្រូវ​យក​មក​ធ្វើ ។ តែបើ​បែងចែក​រួច​ហើយ​ត្រូវ​យក​អា​មិន​ទាន់​បែងចែក​មក​ធ្វើ ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ចំពោះ​គម្រោង​សាងសង់​ទំ​បន់​បង្ហៀ​នេះ​នឹង​ចំណាយ​ថវិកា​ប្រហែល​១​លាន​ដុល្លារ​ប៉ុណ្ណោះ​ដោយ​មិន​ត្រូវ​ទុក​ស្ថានភាព​ឲ្យ​នៅ​ពេល​បែប​នឹង​ទេ ។ សម្តេច​បញ្ជាក់​ថា «​អី​ញ្ចឹ​ង​ត្រឡប់​ទៅ​វិញ​ត្រូវ​ដឹកនាំ​ប្រជុំ​ភ្លាម ។ ទាំង​ក្រសួង​ឧស្សាហកម្ម ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល​ល ក៏​ដោយ​មិន​ត្រូវធ្វើ​ឲ្យ​ខូច​មុខមាត់​ដោយសារ​តែ​ខ្លួន មិន​បាន​បំពេញ​កាតព្វកិច្ច​ធ្វើ​ទំនប់​បង្ហៀរទឹក​នេះ​ទេ ។ ព្រោះថា ទំ​បន់​បង្ហៀរ​នេះ ដើម្បី​ទុក​កន្លែង​បូមទឹក​មក​ផ្ត​ត់​ផ្គង់​ការ​ផលិត​ទឹក​ស្អាត​នេះ​» ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ទៀត​ថា ផលប្រយោជន៍​នៃ​ការ​ធ្វើ​ទំ​បន់​បង្ហៀរ​នោះ គឺ​ដោយ​បូមទឹក​បញ្ចូល ដើម្បី​ផ្ត​ត់​ផ្គង់​ការ​ផលិត​ទឹក​ស្អាត និង​ផលប្រយោជន៍​សំខាន់​មួយទៀត គឺ​ដើម្បី​ទប់ទឹក​ប្រៃ​កុំ​ចូល​លាយ​ជាមួយ​ទឹកសាប​ដែល​ជា​កន្លែង​ត្រូវ​បូមទឹក ។

សម្តេច​ថា​«​អី​ញ្ចឹ​ង​ចំណុច​ទាំងនេះ​ត្រូវ​មើល​ឲ្យ​អស់ ។ អី​ញ្ចឹ​ង​រដ្ឋមន្ត្រី​ទាំង​ប៉ុន្មាន​ត្រូវ​ប្រជុំ​ដោយ​ដឹកនាំ​ឲ្យ​ឯ​ឧត្តម​ទេស​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ ឯកឧត្តម​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម និង​ឯកឧត្តម​សាយ សំ​អាល់ បើ​កិច្ចប្រជុំ​ជា​បន្ទាន់ រួច​ហើយ​រាយការណ៍​ឲ្យ​ខ្ញុំ ។ ហើយ​លុយ​ដាក់​មក​ហើយ​ក្រសួង​មួយ​ដាក់​គ្នា​នោះ​ឲ្យ​ក្រសួង​ធនធាន​ទឹកជា​អ្នក​អនុ​គ្រោង​នេះ ព្រោះ​គេ​មានបទពិសោធន៍​ក្នុង ការ​ធ្វើ​» ។ សម្តេច​ក៏​បាន​ឲ្យ​ចាប់ផ្តើម​សិក្សា​ធ្វើ​ទំ​បន់​បង្ហៀរ​ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​ទ​ប​ស្កាត់​កុំ​ឲ្យ​ខ្វះ​ទឹក​ដោយសារ​មិន​បាន​តម្កល់​ទុក ៕