លោកផែង វណ្ណៈ នាំដល់សាលាដំបូងម៉ោង០២ និង២៣នាទីរសៀលនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកផែង វណ្ណៈ បាននាំមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០២ និង២៣នាទីរសៀលថ្ងៃទី០២ មេសា នេះ ដើម្បីបន្តការសាកសួរបន្ថែមលើករណីជាប់ពីបទញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ។

សេចក្តីរាយការណ៍បន្តថា ស្ថិតនៅមុខសាលាដំបូង គឺបានឃើញវត្តមានប៉ូលិស និងបណ្តាអ្នកសារព័ត៌
មានជាច្រើននាក់ កំពុងរង់ចាំការនាំខ្លួនលោកផែង វណ្ណៈ បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនកាលពីព្រឹកថ្ងៃដដែល ហើយសាកសួរអស់ជាច្រើនម៉ោង និងបន្ទាប់មក ក៏ត្រូវបញ្ជូនបន្តមកសាលាដំបូងរាជធានីភ្នំពេញនេះ ។

គួររំលឹកទៀតថា ៖ មិនទាន់ចប់ការសួរ…តែអាចបញ្ជូនទៅសាលាដំបូងនៅរសៀលនេះដដែល






ចែករំលែកព័តមាននេះ