ដាច់ខាតកុំ​ធ្វើ​រឿង​ទាំង​នេះឱ្យសោះ​ ទើប​បេះដូងរបស់​អ្នក​មិន​ខ្ទេច


ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទ​ង្វើ​ដែល​ធ្វើ​ឲ្យ​បេះដូង​អ្នក​កើត​បញ្ហា​។ តើ​មាន​អ្វី​ខ្លះទៅ?

១-មិន​ថា​អ្នក​ជួបនឹង​រឿង​អ្វី​ទេ អ្នក​គួរតែ​រក្សា​ចិត្តស្ងប់ និង​សប្បាយ មិន​គួរ​តែងតែ​ពិបាកចិត្ត​ឡើយ ព្រោះ​ពេល​ដែល​អ្នក​អារម្មណ៍មិនល្អ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​អ្នក​ណាស់​។ ដូចនេះ មិន​ថា​កើតរឿង​អ្វី​ទេ អ្នក​គួរតែ​ប្រើ​ចិត្ត​ធម្មតា​ដើម្បី​ប្រឈម​មុខ និង​ដោះស្រាយ មិនមែន​គិតតែ​អង្គុយ​ពិបាកចិត្ត ហើយ​មិន​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ​។

២-នៅ​ពេល​ដែល​អ្នក​តែងតែ​ចូល​គេង​យប់​ជ្រៅ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​អ្នកជា​ខ្លាំង​។ ដូចនេះ ការងារ​អាច​ទុក​បាន អ្នក​គួរតែ​ទុក​ស្អែក​ធ្វើ​បន្ត មិន​គួរ​ធ្វើ​ចប់ ហើយ​ចូល​គេង​យប់​ជ្រៅ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​បេះដូង​អ្នក​ជួប​បញ្ហា​យ៉ាង​ងាយ​។

៣-ការ​ជក់បារី និង​ញ៉ាំ​ស្រា អាច​ធ្វើ​ឲ្យ​បេះដូង​អ្នក​ខ្ទេច​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​តម ឬ​មិន​ញ៉ាំ​ស្រា និង​បារី ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ការពារ​បេះដូង​បាន​ជាប់​។ ដូចនេះ អ្នក​គួរតែ​ចៀស​ពី​ទម្លាប់​៣​នេះ ទើប​ធ្វើ​ឲ្យ​បេះដូង​អ្នកមាន​សុខភាព​ល្អ​៕ (​ប្រភព​ពី​៖ Health.com.kh)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ