ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​​​អង្គុយ​​បត់​ជើង​​​តូច​​ ចូល​​ចាប់​រំលោ.ភ​​បាន​សម្រេច​​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​ស្អាង​បានចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ក្មេង​ស្រី​ថា​ បាន​ចាប់រំលោភ​កូនស្រី​គាត់ កាលពី​ថ្ងៃ​ទី​៣០ ខែមីនា​កន្លង​ទៅ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង…

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​ស្អាង​បានចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ក្មេង​ស្រី​ថា​ បាន​ចាប់រំលោភ​កូនស្រី​គាត់ កាលពី​ថ្ងៃ​ទី​៣០ ខែមីនា​កន្លង​ទៅ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។ ក្មេង​ស្រី​រង​គ្រោះ​ទើប​មាន​អាយុ​១៦​ឆ្នាំ ចំណែក​ជនសង្ស័យ​ឈ្មោះ អៀង ភា​រិ​ទ្ធ អាយុ​១៦​ឆ្នាំ​ដែរ មាន​ទីលំនៅ​ក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ជា​សិស្សសាលា ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមីនា ខណៈ​ក្មេង​ស្រី​កំពុង​បត់ជើងតូច​នៅ​ខាងលិច​ផ្ទះ​របស់​ខ្លួន​ប្រហែល​២០​ម៉ែត្រ ស្រាប់តែ​ឈ្មោះ អៀង ភា​រិ​ទ្ធ ស្ទុះ​ទៅ​ចាប់​នាង​រំលោភ​ទាំង​កំរោល​តែ​ម្តង ។ បន្ទាប់​ពី​រំលោភ​ហើយ ទើប​ឪពុក​ក្មេង​ស្រី​មក​ដល់​បំភ្លឺ​ភ្លើង​ពិល​ទូរស័ព្ទ ឯ​ឈ្មោះ អៀង ភា​រិ​ទ្ធ ក៏​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

ក្នុង​ពេល​នោះ បុរស​ជា​ឪពុក​បាន​សួរនាំ​កូនស្រី​ទើប​នាង​ប្រាប់​ថា ត្រូវ​ឈ្មោះ អៀង ភា​រិ​ទ្ធ ចាប់រំលោភ ។
ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ នគរបាល​ប៉ុ​ស្គិ៍​ត្រើយ​ស្លា បាន​ឃាត់ខ្លួន​ឈ្មោះ អៀង ភា​រិ​ទ្ធ នាំ​មក​ប៉ុស្ដិ៍​សាកសួរ និង​បញ្ជូន​បន្ត​ទៅ​អ​ធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ