ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ចាប់ខ្លួន​លោកផែង វណ្ណៈ បញ្ជូន​ទៅ​​​សាលាដំបូង

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកផែង វណ្ណៈ ដែលជាបុរសល្បីម្នាក់​ក្នុងហ្វេសបុក​ និង​ពោរពេញ​ទៅដោយ​ពាក្យ​ពេចន៍​​មាត់​ដាចបំផុត​​នោះ ព្រឹកថ្ងៃទី០២ មេសា នេះ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ចាប់​ខ្លួន​បញ្ជូន​ទៅសាលាសាលាដំបូងរាជធានីភ្នំពេញ​ហើយ ។

ដោយយោងតាមដីកា​បញ្ជា​ពីសំណាក់​ព្រះរាជ​អាជ្ញា និង​យោងតាមពាក្យបណ្តឹង​​របស់មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី ចោទប្រកាន់ពីបទប្រើប្រាស់បណ្តាញ​សង្គម​ដ៏ផុយស្រួយ​របស់ខ្លួន ផ្សព្វ​ផ្សាយ​ជាសាធារណៈ ក្នុងបំ​ណង​ឱ្យសាធារណៈ​ជន​យល់ច្រឡំថា សម្តេច​តេជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹងឃាតកម្ម​លោក​​បណ្ឌិត កែម ឡី ។

លោកផែង វណ្ណៈ អាចជាប់ចោទ​ មានចេតនា​ពេញទី​ និង​មាន​គោល​បំណងញុះញង់ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ដែលជាអំពើ​ផ្ទុយ​នឹងបញ្ញត្តិមាត្រា​៣០៥ និងមាត្រា​៤៩៤-៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

ព័ត៌មានបន្ថែម​នឹង​មាន​ផ្សាយជូនបន្ត​ទៀត ។