ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​ឡើង​សន្ធឹក​នេះ​…​ដឹង​ថា​គាត់​បន្លំ​តាម​រូបភាព​អ្វី​ទេ​..!

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជ​ញ្ចូ​នសារធាតុ​ញៀន​៤៤​កញ្ចប់ធំ​និង​តូច ដាក់​ក្នុង​វ៉ា​លី​ស​ច្រក​ក្នុង​កញ្ចប់​នំ​កញ្ចប់ ស្ករ​គ្រាប់ និង​កញ្ចប់​កាហ្វេ វេច​ខ្ចប់​យ៉ាង​ស្អាត​ដែល​តាម​បរិមាណ​ប៉ាន់ស្មាន​អាច​មាន​ជាង​២០​គីឡូក្រាម ក្នុង​ចេតនា​បំភាន់​ភ្នែក…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជ​ញ្ចូ​នសារធាតុ​ញៀន​៤៤​កញ្ចប់ធំ​និង​តូច ដាក់​ក្នុង​វ៉ា​លី​ស​ច្រក​ក្នុង​កញ្ចប់​នំ​កញ្ចប់ ស្ករ​គ្រាប់ និង​កញ្ចប់​កាហ្វេ វេច​ខ្ចប់​យ៉ាង​ស្អាត​ដែល​តាម​បរិមាណ​ប៉ាន់ស្មាន​អាច​មាន​ជាង​២០​គីឡូក្រាម ក្នុង​ចេតនា​បំភាន់​ភ្នែក ។ ក្រោយ​ពេល​គយ​ប្រថាប់ត្រា​រួច ក៏​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ក្នុង​វ៉ា​លី​សជន​សង្ស័យ​បានឃើញ​កញ្ចប់​ថង់​នំ ​និង​ស្ករ​គ្រាប់​ច្រក​ថង់​យ៉ាង​ស្អាត​ជា​ច្រើន​ក្នុង​វា​លី​ស​នោះ ។

ពេល​ឆែក​ឃើញ​ដូច្នេះ​ ក៏​មានការ​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន ក៏​រាយ​ការ​ទៅ​នគ​បាល​ជំនាញ (BLO) មក​ពិនិត្យ​ភ្លាម​ៗ​បាន​បង្ហាញ​ថា​ពិតជា​ថ្នាំ​ញៀន ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៣១ មីនា នៅ​ចំណុច​ប្រថាប់ត្រា មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ចេញចូល​អន្តរជាតិ​កម្ពុជា​-​ឡាវ ស្ថិត​ក្នុងភូមិ​កំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​នេះ​ឈ្មោះ NURUL FADLI EKO PUTRO ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ សញ្ជាតិ​ឥណ្ឌូ​នេ​ស៊ី បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ។ កាលពី​វេលា​រសៀល​នោះ​សមត្ថកិច្ច​មិន​បាន​ផ្តល់​ព័ត៌មាន​ជុំវិញ​ការ​ចាប់​គ្រឿងញៀន​ជា​ច្រើន​នោះ​ភ្លាម​ៗ​ទេ ដោយសារ​តែ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង តាម​ប្រមាញ់​មេខ្លោង​ដែល​នឹង​ទទួលយក​គ្រឿងញៀន​ទាំងនេះ ។ ទាក់ទិន​ករណី​នេះ​ដែរ នគរបាល​ជំនាញ​និង​កម្លាំង​សហការ​មិន​បាន​បញ្ចេញ​ព័ត៌មាន​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ភ្លាម​ៗ​បាន​ឡើយ​ដោយ​រង់ចាំ​បន្ត​នីតិវិធី និង​ឈាន​ទៅ​វែកមុខ​ក្រុម​បក្សពួក​របស់​ជនសង្ស័យ​បន្ថែម​ទៀត​ដែល​ជា​ខ្សែបណ្តាញ​ក្នុង​ប្រទេស ។

តាម​ប្រភព​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ក្រៅផ្លូវការ​ថា ការ​ប្រទះ​ឃើញ​គ្រឿងញៀន​យ៉ាង​សន្ធឹកសន្ធាប់​នេះ ដោយ សារ​តែ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​កៀល បន្ទាប់​ពី​ឃើញ​កញ្ចប់​នំ​ជា​ច្រើន​នៅ​ក្នុង​វ៉ា​លី​ស​ខ្មៅ ទំនង​ប្លែក​និង​ឆ្ងាញ់​ក៏​បាន​សុំ​នំ​របស់​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​នោះ​ញ៉ាំ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះ​មិនមែន​ជា​នំ​បែរជា​គ្រឿងញៀន​ទៅ​វិញ ។ សារធាតុ​ញៀន​ដែល​រក​ឃើញ​និង​ដកហូត​នេះ​ជា​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​ពាក្យ​បច្ចេកទេស ជា​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ឬ​ម៉ា​ទឹកកក ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​និង​កម្លាំង​សហការ បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​និង​បញ្ជូន​បន្ត​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ដំណើរការ​នីតិវិធី​បន្ត ។ តាម​ប្រភព​ក្រៅផ្លូវការ​ដដែល​បានឱ្យ​ដឹង​ថា ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​នេះ​មានការ​រត់ពន្ធ​ឆ្លង​ដែន នាំ​ថ្នាំ​ញៀន​មក​កាន់​ព្រ​លាន​យន្តហោះ​សៀមរាប ហើយនឹង​បញ្ជូន​បន្ត​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ តាម​ការ​កត់សម្គាល់​ថ្នាំ​ញៀន​បាន​នាំ​ចូល​មក​កម្ពុជា​តាម​ច្រកព្រំដែន​ជាមួយ​ប្រទេស​ឡាវ​មាន​មិន​តិច​ទេ ចាប់​បាន​ម្តង​ៗ​រាប់​គីឡូក្រាម​ឡើង​ទៅ​។ បើ​វា​មិន​ឆ្លងកាត់​ក៏​វា​ចូល​មក​ប្រើប្រាស់​ជួញដូរ​ក្នុង​ប្រទេស​ដែរ ។ ប៉ុន្តែ​ឱ្យ​តែ​នាំ​ចូល​ដឹង​តែ​ពី​ជាប់អន្ទាក់ កម្រ​បាន​រួចខ្លួន​ណាស់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ