ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យលោក លឺ ឡាយស្រេង ​ចូលស្រុកវិញ​មិន​ចាប់ទេ ! តែកុំធ្វើខុសតទៅទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ឲ្យ​លោក​លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ចូល​ប្រទេស​វិញឲ្យ​ឆាប់ ដោយ​មិន​ចាប់ខ្លួន​ទេ បន្ទាប់​ពី​លោក​ស្នើ​សុំ​កុំ​ឲ្យ​ចាប់ខ្លួន…

រាជធានី​ភ្នំពេញ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ឲ្យ​លោក​លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ចូល​ប្រទេស​វិញឲ្យ​ឆាប់ ដោយ​មិន​ចាប់ខ្លួន​ទេ បន្ទាប់​ពី​លោក​ស្នើ​សុំ​កុំ​ឲ្យ​ចាប់ខ្លួន ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​នា​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស​ឲ្យ​លោក​លឺ ឡាយ​ស្រេង ចូល​ស្រុក​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​ជា​លិខិត​នោះ​ទេ ។

សម្តេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ថា ​«​អ្វី​ៗ​ដែល​លោក​លឺ ឡាយ​ស្រេង ធ្វើ​នោះ​គឺជា​កំហុស​ដែល​ប្រមាថ​ដល់​ព្រះមហាក្សត្រ​សុទ្ធតែ​មាន់គ្រៀវ ។ សូម​តា​ឯង​មក​វិញ​ទៅ គ្មាន​អ្នក​ណា​ចាប់​ទេ ប៉ុន្តែ​សុំ​កុំ​ធ្វើ​អ្វី​ដែល​ខុស​ទៀត ។ សូមកុំ​ធ្វើ​ជា​នយោបាយ​ទៀត ចាស់​ហើយ​ល្មម​ចូល​វត្ត​ហើយ ។ តា​ឯង​ប្រហែលជា​មិន​ស្លាប់​ចោល​ឆ្អឹង​ស្រុក​គេ​ទេ ។ តា​ប្រហែលជា​បាន​មើល​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ហើយ អ​ញ្ចឹ​ង​ចូល​មក​ស្រុក​មក ។

គ្មាន​អ្នក​ណា​ដេញ​តា​ឯង ! ម៉េច​មិន​មក​ស្រុក​មក អញ្ជើញ​មក​លោកតា គ្មាន​អ្នក​ណា​គេ​ចាប់​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចាំបាច់​ធ្វើ​សំបុត្រ​លើកលែងទោស​ឲ្យ​តា​ឯង​ដែរ ។ តា​ឯង​អ្នក​និយាយ ឥឡូវខ្ញុំ​និយាយ​ទៅ​វិញ ។ ហើយ​ឥឡូវ​បើក​ឲ្យ​លឺ ឡាយ​ស្រេង ចូល​ស្រុក​វិញ​មក ខ្ញុំ​បក់ដៃ​ហៅ​មក តា​ឯង​មើល តា​អើយ​តា ត្រឡប់​មក​វិញ​មក ហើយ​សុំ​កុំ​ឡប់​តទៅ​ទៀត ។ កុំ​ហៅ​ព្រះមហាក្សត្រ​សុទ្ធតែ​មាន់គ្រៀវ ។ នេះ​ជា​ការ​ប្រមាថ សុំ​តែ​ប៉ុណ្ណឹង​ទេ » ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​«​គ្មាន​ចាប់​លោក​លឺ ឡាយ​ស្រេង យក​ទៅ​ណា​នោះ​ទេ សុំ​មក​ឲ្យ​លឿន​ទៅ ។ ខ្ញុំ​ដឹង​ហើយ​តា​ឯង​នោះ បើ​ថា​ប្រជុំ​អ​ញ្ចឹ​ង អង្គុយ​មិន​បាន​យូរ​ទេ តិច​ៗ​ទៅ​នោម ។

បើ​នៅ​អង្គុយ​ជាមួយ​ធ្វើ​ល្អ​ណាស់ ប៉ុន្តែ​ក្រោយមក និយាយដើម​រហូត ។ ឥលូវ​មក​តា​អញ្ជើញ​មក ពី​ដើម​ខ្ញុំ​ហៅ​គាត់​តែ ល្បង​ៗ ។ គាត់​ហៅ​ព្រះ​កូ​ណា​សុទ្ធតែ​ជា​មាន់គ្រៀវ ។ ពាក់ព័ន្ធ​គេ​កាត់ទោស​ជា​ប៉ុន្មាន តែ​ឥឡូវ​មិន​ចាំ​ចាប់​ទេ ។ ម៉ោះ​! ម៉ោះ​! ខ្ញុំ​បក់ដៃ ហៅ​អ​ញ្ចឹ​ង​»​។

កុំ​ចាប់​តា​ហ្នឹង ឲ្យ​តា​ហ្នឹង​ចូល​ស្រុក ឲ្យ​គាត់​មក​ចូល​ឆ្នាំ​មក ។ តិច​បើ​ហៅ​ប៉ុណ្ណឹង​ហើយ​នៅ​ញ៉េះញ៉ោះ​ទៀត ហើយ​បើ​នៅ​ជេរ​បញ្ចោរ​ទៀត នឹង​មានរឿង​ទៀត ។ តែ​កុំ​ខូច​ទៀត​! តែ​ឥលូវ​ឮ​ថា​តាំងខ្លួន​ជា​អព្យាក្រឹត​ហើយ តែ​កុំ​ធ្វើ​ខុស​ទៀត​» ។

សម្តេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ថា​«​កុំ​តាំងខ្លួន​ធ្វើ​ជា​ព្រឹទ្ធាចារ្យ​នយោបាយ​ឲ្យ​សោះ ។ បើ​ធ្វើ​អព្យាក្រឹត ត្រូវ​តែ​អព្យាក្រឹត ហើយ​បើ​ធ្លាប់ ធ្វើ​កូនចៅ​ហ៊ុន សែន តាំងខ្លួន​ជា​ព្រឹទ្ធាចារ្យ​នយោបាយ​ផេះ ! គ្រាន់តែ​អ្នកឯង​អាយុ​ចាស់ ប៉ុណ្ណឹង​ទេ តែ​កុំ​តាំងខ្លួន​ជា​ព្រឹទ្ធាចារ្យ​នយោបាយ​សូមកុំ​តាំងខ្លួន​អី ។ ធ្វើ​តែ​លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​មួយ​ដែរ​» ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​លឺ ឡាយ​ស្រេង បាន​ស្នើ​សុំ​សម្តេច​តេ​ជោ​ហ៊ុន សែន ចូល​ស្រុក​វិញ ដោយ​បាន​លើក​ឡើង​ថា​លោក​ចាស់ ហើយ រស់នៅ​ក្រៅប្រទេស​គ្មាន​សាច់ញាតិ​ទេ ៕

អត្ថបទសរសេរ ដោយ