ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ព្រមាន​ឲ្យ​ផ្តាច់​ភ្លើង​អ្នកវិភាគ​ថា ការ​ដាច់​ភ្លើង​ដោយសារ​ចង់​បង្កើត​វា​រី​អគ្គិសនី​បន្ថែម

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ឲ្យ​ផ្តាច់​ភ្លើង​ចំពោះ​អ្នកវិភាគ​ដែល​និយាយ​ថា មូលហេតុ​ដាច់​ភ្លើង ដោយសារ​តែ​រាជរដ្ឋាភិបាល​ចង់​បង្កើត​វា​រី​អគ្គិសនី​បន្ថែម​ទៀត ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នា​ព្រឹក​ថ្ងៃ​ទី​០២ មេ​សា​នេះ ។

យ៉ាង​ដូច្នេះ​ថា​«​មាន​អា​ចង្រៃ​អ្នកវិភាគ​មួយ​វា​បាន​វិភាគ​ថា លោក ហ៊ុន សែន ធ្វើ​ឲ្យ​ដាច់​ភ្លើង ដើម្បី​យក​ឡេះ បង្កើត​វា​រី​អគ្គិសនី​បន្ថែម​ទៀត ។ ចុះបើ​ហ្អែ​ង​វិភាគ​អីចឹង​ៗ ហ្ហែង​មិន​ខ្លាច​រន្ទះបាញ់​ទេ​អី0x017d7 គេ​កំពុង​ដោះស្រាយ​បញ្ហា​ភ្លើង​ឯង​ថា ហ៊ុន សែន ធ្វើ​ឲ្យ​ដាច់​ភ្លើង ដើម្បី​បង្កើត​ឡេះ​ធ្វើ​វា​រី​អគ្គិសនី​ថ្មី ! ប្រយ័ត្ន​រន្ទះបាញ់ ។ អា​ឡូ​វ​រន្ទះ​ល្បី​ណាស់ ។ និយាយ​មក​វា​ខុស​ទំនង អ្នក​និយាយ​មូល​បង្កាច់​ខ្ញុំ​អត់​មានអី​និយាយ​ជាមួយ​ទេ ភ្នាល់​ក៏​មិន​ភ្នាល់ តែ​ស្បថ​យក​តែ​ម្តង​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្នុង​ការ​ដឹកនាំ​នៃ​ប្រទេស​មានការ​លំបាក​ណាស់ គិត​សព្វគ្រប់ ដូច​ក្នុង​ពេល​ប្រជាជន​ខ្វះ​ទឹក​ត្រូវធ្វើ​បែប​ណា ? ហើយ​ក្នុង​ពេល​ដែល​ប្រជាជន​ខ្វះ​ភ្លើង ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​ឪ្យ​បាន​ប្រើប្រាស់ ។ ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យក​ម៉ាស៊ីនភ្លើង​ចេញ​មក​ប្រើប្រាស់ ហើយ​អំពាវនាវ​កុំ​ឲ្យ​លក់​ម៉ាស៊ីនភ្លើង​ថ្លៃ​ពេក ។ ប្រេង​របស់​យើង​មិន​ឡើងថ្លៃ​ទេ សម្រាប់​បញ្ឆេះ​ក្នុង​គេហដ្ឋាន​ប្រើប្រាស់ ដែល​មុន​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​ខ្លាច​ប៉ះពាល់​លើ​បរិស្ថាន ដែល​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​មានការ​ខ្វះ​ទឹក តាម​អាង​ស្តុ​ប​ទឹក​សម្រាប់​ការ​រុញ​តួប៊ីន​ភ្លើង ។

សម្តេច​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​វា​រី​អគ្គិសនី​កំចាយ​មានការ​ខ្វះ​ភ្លើង ដោយ​មាន​ចំនួន​៥៤​មេ​ហ្កា​វ៉ា​ត់ លើក​១៩៤​មេ​ហ្កា​វ៉ា​ត់ ដែល​បាន​ផ្ក​ត់​ផ្គង់​ភ្លើង​តែ​៦​ម៉ោង ។ យើង​ត្រូវ​បាត់​ភ្លើង​អស់​១៤៤​មេ​ហ្គា​វ៉ា​ត់ ដែល​រត់​បាន​តែ​៦​ម៉ោង​ក្នុង​រយៈពេល​១​ថ្ងៃ ។ សម្តេច​បញ្ជាក់​ថា​«​អី​អ​ញ្ចឹ​ង​ទេ អា​អ្នកវិភាគ​ហ្អែ​ង​ប្រយ័ត្ន​រន្ទះបាញ់ អា​ញ់​ប្រឹង​ណាស់ ស្ថានភាព​នេះ​ដោយសារ​តែ​វា​រី​អគ្គិសនី​នេះ​បាត់​១៤៤​មេ​ហ្កា​វ៉ា​ត់​ហើយ ។ អី​ញ្ចឹ​ង​បើ​វា​រី​អគ្គិសនី​ទាំងអស់​បាត់​ខ្លះ​៥០​មេ​ហ្គា​វ៉ា​ត់ ខ្លះ​១០០​មេ​ហ្គា​វ៉ា​ត់​យ៉ាង​ដូច្នេះ វា​បាត់​៤០០​មេ​ហ្កា​វ៉ា​ត់​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​រដូវវស្សា​អគ្គិសនី​បាន​នៅ​សល់ តែ​ដល់​ខែប្រាំង​មាន​បញ្ហា ដូច្នេះ​ជា​ការ​បើក​ឲ្យ​មានការ​វិនិយោគ​កម្លាំង​ព្រះអាទិត្យ ។ សម្តេច​ថា កុំ​និយាយ​ឡើង​និយាយ​ថា ហ៊ុន សែន អាក្រក់​រហូត​ដល់​ដូច្នេះ​ប្រយ័ត្ន​រន្ទះបាញ់ ។ ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​វា​ចេះ​មក​វិភាគ​បែប​នេះ ។ អា​ឡូ​វ​ចេះ បើ​យើង​ស្គាល់​វា អា​ផ្ទះ​មួយ​នឹង​យើង​ទៅ​កាត់​ភ្លើង​តែ​ម្តង​ឲ្យ​វា​ដុត​ចន្លុះ ។ មើល​អា​អ្នកវិភាគ​នឹង​ទៅ​កាត់​ភ្លើង​វា​មើល ដើម្បី​ឲ្យ​ហ្ហែង​ដឹង ថា វា​ខ្វះ​អគ្គិសនី​មិនមែន​យក​ហេតុផល ដើម្បី​ធ្វើ​វា​រី​អគ្គិសនី ។

ចង្រៃ​! វា​ថា​យើង​ធ្វើ​ឲ្យ​ដាច់ ដើម្បី​បង្កើត​វា​រី​អគ្គិសនី​វា​អយុត្តិធម៌ ។ មើល​ពួក​ហ្អែ​ង​សម្លឹង​មក​យើង ឲ្យ​មាន​ពាក់​វែ​នតា​ឲ្យ​ស្មើភាព​តិច​មើល កុំ​អាក្រក់​ជូ​ជាតិ​ពេក ។ ដោយសារ​តែ​ពួក​ក្អែក​អាក្រក់​នឹង​ហើយ​បាន​វា​អី​ចឹ​ញ្ចឹ​ង វា​មិន​ដែល​ឈ្នះ និង​តែងតែ​ចាញ់ ហើយ​ចាញ់ហើយ​បង្ក​ហេតុតែ​មួយ​គេ​នឹង ។ រួច​ហើយ​ដល់​គេ​ធ្វើ​ថា គេ​ផ្តាច់​ការ​ចុះបើ​ហ្អែ​ង​ធ្វើ​អី​ញ្ចឹ​ង បើ​ធ្វើ​បែប​នឹង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា យប់មិញ​ខ្ញុំ​មើល​អត្ថបទ​ខ្លះ ហើយ​បញ្ហា​ផ្ទៃក្នុង​បែរជា​វា​វិភាគ​រឿង​ដាច់​ភ្លើង​ជា​ឡេះ​ចង់​បង្កើត​វា​រី​អគ្គិសនី ៕