ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា​លាន់ឮ​យ៉ាង​ខ្លាំងធ្វើ​ឱ្យ​​មនុស្ស​កៀប​ជាប់​​ក្នុង​រថយន្ត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សម្លេង​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា បាន​លាន់ឮ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត និង​រង​របួសធ្ងន់​-​ស្រាល​៧​នាក់ ហើយ​ត្រូវ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩…

ខេត្តកំពង់ចាម ៖ សម្លេង​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា បាន​លាន់ឮ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត និង​រង​របួសធ្ងន់​-​ស្រាល​៧​នាក់ ហើយ​ត្រូវ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

លោក​វរសេនីយ៍ទោ ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរា​ចរណ៍​ខាងលើ​នេះ គឺ​រវាង​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-3517 បើក​ដោយ​ឈ្មោះ រិ​ទ្ធី មន្នី​រៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​លេខ​៥ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​អ្នក​រួម​ដំណើរ​​ជាមួយ​ចំនួន​៣​នាក់។

១-​ឈ្មោះ ឡុ​ង បូ​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ ម៉េ​ង អ៊ា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​៣-​ឈ្មោះ​តុង ស៊ា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ឃុំ​-​ស្រុក​ជាមួយនឹង​អ្នក​បើក ដោយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ឡើង​មក​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ។

លោក​អធិការរង​បន្ត​ថា ចំណែក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​មាន់ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A0153 វិញ បើក​ដោយ​ឈ្មោះ សូម សូ​ទី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​ជំ​និក ឃុំ​ជំនិត ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ដូច​គ្នា ១ -​ឈ្មោះ ហ៊ា​ត សំ​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះ អ៊ី សាវ៉ា​និ
ភេទ​​ប្រុស អាយុ​៣៤​ឆ្នាំ និង​៣-​ឈ្មោះ ហ៊ា​ត ទ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បើក​ក្នុង​ទិស​ដៅ​ច្រាស់ទិស​គ្នា ។

ស្រប​ពេល​ដែល​បើក​មក​ដល់​លើ​ស្ពាន​គី​ហ្ស៊ុ​ណា​នោះ ស្រាប់តែ​មាន​គ្រោះថ្នាក់​កើតឡើង​តែ​ម្តង ធ្វើ​ឲ្យ​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-3517 រង​ការ​ខូចខាត​យ៉ាងដំណំ និង​កៀប​អ្នកបើកបរ​ឈ្មោះ មន្នី​រៈ ជាប់​ក្នុង​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​យក​សព​ចេញ​មិនកើត​។ ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​។

​លោក​វរសេនីយ៍ទោ ស៊ា​ម យូ​សេង បញ្ជាក់​ថា ក្រោយ​កើតហេតុ​នគរបាល​បាន​ជួយ​សំរួល​ចរាចរណ៍​​នៅ​លើ​ស្ពាន​តាម​បញ្ជា​របស់​លោក​អធិការ​នគរបាល​ក្រុង​កំ​ពង​ចាម និង​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​កុំ​ឲ្យ​កកស្ទះ តែ​សំណាង យប់​មិនសូវ​មាន​ពលរដ្ឋ​ធ្វើ​ដំណើរ​។

ចំណែក​សព​ជន​រង​គ្រោះ​កៀប​ជាប់​ក្នុង​រថយន្ត​ត្រូវ​បាន​គាស់​យកសព​​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២ មេ​សា និង​បាន​ដឹក​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ហើយ​ករណី​គ្រោះ​ថ្នាក់​នេះ​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​របស់​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-3517 មិន​ប្រកាន់​ស្តាំ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​យ៉ាង​ដូច្នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ