ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ដោយម្នាក់ៗភ័យមិនស្ទើរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាប៊ីនភ្លើងមួយកន្លែងត្រូវបានទុស្សេខ្សែភ្លើងឆេះផ្អើលប្រជាពលរដ្ឋ និង0សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅមុខរោងចក្រ QMI ដែលនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បង្គោលភ្លើងដែលឆាបឆេះខាងលើសមត្ថកិច្ចមិនបានស្គាល់លេខទេ ដែលស្ថិតនៅ ទល់មុខ រោងចក្រ QMI ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុដោយមាន ភ្លៀងធ្លាក់មួយមេមក បន្ទាប់មកស្រាប់តែមានទុស្សេខ្សែភ្លើងចេញពីបង្គោលកាប៊ីនភ្លើងខាងលើ បន្ទាប់មកស្រាប់តែឆេះពីបង្គោលភ្លើង និងបណ្តាលឲ្យឆេះរាលដាលជាបន្តបន្ទាប់ បណ្តាលឲ្យប្រជាពលរដ្ឋបានស្រែកហៅគ្នា ដើម្បីយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ភ្លាមៗផងដែរ តែទោះជាយ៉ាងណាប្រជាពលរដ្ឋបាននាំគ្នាបាញ់ជាច្រើនបំពង់ តែមិនរលត់ ភ្លាមៗនោះឡើយដោយឆេះប្រមាណជាងមួយម៉ោង បន្ទាប់មកប្រជាពលរដ្ឋប្តឹងទៅសមត្ថកិច្ចអោយជួយហៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយពន្លត់អគ្គិភ័យខាងលើ ចំណែករថយន្តពន្លត់អគ្គិភ័យដោយ សមត្ថកិច្ចហៅតាមវិទ្យុទាក់ទងប្រមាណជិតមួយម៉ោងទើបឃើញរថយន្តមកដល់តែរថយន្តពន្លត់អគ្គិភ័យបានមកដល់អគ្គិភ័យដែលឆេះរាលដាលខាងលើត្រូវបានប្រជាពលរដ្ឋនាំគ្នាយកទឹកជះរលត់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុជំនាញអគ្គិសនីបានមកដល់ និងបានជួសជុលភ្លើងទាំងយប់
ភ្លាមៗផងដែរ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ៕

ចែករំលែកព័តមាននេះ