ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​​ពេក…បើរឿងប៉ុណ្ណឹង មក​តាម​​បា.ញ់​​៥​គ្រាប់​​ផ្តាច់​ជីវិត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ជន​ពុំ​ស្គាល់​មុខ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច​មួយ​គ្រឿង ពណ៌​ក្រហម ប្រដាប់​ដោយ​កាំ ភ្លើងខ្លី​១​ដើម បាន​ដេញ​បាញ់​បុរស​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ…

ខេត្តកំពង់ចាម ៖ ជន​ពុំ​ស្គាល់​មុខ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច​មួយ​គ្រឿង ពណ៌​ក្រហម ប្រដាប់​ដោយ​កាំ ភ្លើងខ្លី​១​ដើម បាន​ដេញ​បាញ់​បុរស​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១GS-៧៦៤០ បណ្តាល​ឲ្យ​រង​របួស​ទាំង​២​នាក់ និង​ក្រោយមក​ស្លាប់​ម្នាក់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូលថ្ងៃ​ទី​៣១ ខែមីនា​កន្លង​ទៅ នៅ​មុខ​ហាង​ខា​រ៉ា
អូ​ខេ​គ្រួសារ ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ក្រោយ​ការ​បាញ់ប្រហារ ជន​បង្ក​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់ ហើយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១ ខែមេសា នៅ​តែ​មិន​ទាន់​តាម​ប្រមាញ់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​នោះ​បាន​នៅឡើយ​ទេ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា នា​វេលា​រំលង​អធ្រាត្រ​នោះ គេ​បានឮ​សំឡេង​គ្រាប់កាំភ្លើង​៣​គ្រាប់​ នៅ​ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង បន្ទាប់​មក​ឃើញ​ម៉ូតូ​២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ទៅ​ខាងជើង ដោយ​មាន​ល្បឿន​លឿន​ដេញ​គ្នា ។ លុះ​បាន​ប្រហែល​ជាង​២០០​ម៉ែត្រ ក៏​ឮ​សំឡេង​ផ្ទុះ​២​គ្រាប់​ទៀត បណ្តាល​ឲ្យ​ម៉ូតូ​ជិះ​គ្នា​២​នាក់​ដួល ហើយ​ខ្មាន់កាំភ្លើង​នោះ​ក៏​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់​ទៅ ។ តាម​សាក្សី​រៀបរាប់​ទៀត​ថា ក្រោយមក​ស្រាប់​ត​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​ក្បែរ​នោះនាំ​គ្នា​បើកទ្វារ​ផ្ទះ​
ចេញ​មក​មើល ហើយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​វាលវង់​ក៏​មក​ដល់​កន្លែង​កើតហេតុ​និង​មាន​កម្លាំង​សមត្ថកិច្ច​កាន់តែ​ច្រើន​ឡើង និង​បាន់​ដឹក​បុរស​ទាំង​២​នាក់​ដែល​រង​របួស​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា នគរបាលក្រុង​កំពង់ចាម បាន​បើក​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ដោយ​សួរនាំ​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដែល​បាញ់ប្រហារ​នោះ ។ អ្នកស្រី ស៊ន់ ចាន់​ណា អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​គ​គរ​ទី​១ ឃុំ​គ​គរ ស្រុក​កំពង់សៀម និយាយ​ថា ប្តី​គាត់​ឈ្មោះ ប៊ុ​ន លាង បាន​ចេញពីផ្ទះ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា ទៅ​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ យ៉េ នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។ បន្ទាប់​មក ​បាន​បន្ត​ទៅ​ផឹក​សុ​ី​នៅផ្ទះ​ឈ្មោះ រី​ដា នៅ​ជិត​ផ្ទះ​របស់​គាត់ រហូត​ដល់​ជិត​កណ្តាលអធ្រាត្រ​និង​មិន​បាន​មក​ចូល​ផ្ទះ​ដេក​ទេ និង​បាន​ជិះ​ម៉ូតូ ជាមួយ​ឈ្មោះ ចិន្តា ទៅ​ក្រុង​កំពង់ចាម ។

អ្នកស្រី​បន្ត​ថា ក្រោយមក​ស្រាប់តែ​មាន​គេទូរស័ព្ទ​ប្រាប់​ថា ប្តី​គាត់​ត្រូវ​គេ​បាញ់​របួស​នៅ់​ម្តុំ​រង្វង់​មូល​នាង​គ​ង្គី​ង គាត់​ក៏​ទៅ​កាន់​ទីនោះ​ឃើញ​ប្តី​ត្រូវ​របួស​មែន ។ បន្តិច​ក្រោយមក មាន​រថយន្ត​មក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​គ្រូពេទ្យ​មិន​ហ៊ាន​មើល​ ព្រោះ​របួស​ប្តី​គាត់​ធ្ងន់​ពេក​ក៏​ដឹក​តាម​រថយន្ត​សា​មុ​យ​បន្ត​ទៅ​មន្ទីរ ពេទ្យ​កាល់​ម៉ែ​ត​ឯ​រាជធានី​ភ្នំពេញ ។ ទោះជា​យ៉ាងណា នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ប្តី​គាត់​បាន​ស្លាប់​ទៅ​ដោយ​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន ព្រោះ​គ្រាប់កាំភ្លើង​បាញ់​ត្រូវ​ថ្លើម​ និង​គ្រឿងក្នុង​ច្រើន​កន្លែង ។ អ្នកស្រី ស៊ន់ ចាន់​ណា និយាយ​ទៀត​ថា ក្នុង​ពេល​ចេញ​ទៅ​ផឹកស៊ី​នោះ ប្តី​គាត់​មិន​បាន​ឈ្លោះ ប្រកែក​ជាមួយនឹង​អ្នក​ណា​ទេ បើ​ផឹក​ស្រវឹង​មាន​គេ​ដឹក​មក​ផ្ទះ ហើយ​ក៏​មិន​ដែល​រករឿង​ប្រពន្ធ​កូន​ដែរ ។

រូប​គាត់​និង​ប្តី​មិន​ដែល​មាន​ទំនាស់​នឹងគ្នា​ម្តងណា​ឡើយ ចាប់តាំងពី​ពេល​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មក​បាន​កូនស្រី​២​នាក់ ម្យ៉ាងទៀត​ប្តី​ស្រួល​ត្រង់​ថា បើ​ផឹក​ស្រវឹង​នៅ​ពេល​យប់​មក​ដល់​ផ្ទះ​គឺ​សម្ងំ​ដេក​ហើយ ។ ប្តី​ត្រូវ​បាន​គេ​បាញ់ប្រហារ​ត្រូវ​ក្រោម​ក្លៀក​ខាងស្តាំ ប៉ុន្តែ​ពេទ្យវះកាត់​រក​ក្បាល​គ្រាប់​មិនឃើញ​ទេ ហើយ​ករណី​នេះ​សូម​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​មេ​តា្ត​ស្រាវជ្រាវ​តាម​វែកមុខ​ឃាតករ ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង ។

ចំណែក​អ្នក​ដែល​រង​របួស​ដោយ​ការ​បាញ់ប្រហារ​ដែរ ឈ្មោះ ឆុ​ន ចិន្តា អាយុ​២៥​ឆ្នាំ នៅភូមិ​គ​គរ​ទី​១ និយាយ​​ថា ក្រោយ​ពី​បាន​ផឹកស៊ី​នៅ​ក្នុងភូមិ​ហើយ រូបគេ​បាន​ឌុ​ប​ឈ្មោះ ប៊ុ​ន លាង បំណង​ទៅ​ហូប​បបរស​នៅ​ក្បាលស្ពាន​គី​ហ្សុ​៊​ណា ក្រុង​កំពង់ចាម ។ ប៉ុន្តែ​នៅ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ត្រង់​រង្វង់​មូល​នាង​គ​ង្ហី​ង ឃើញ​ម៉ូតូ​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច​មួយ​គ្រឿង ពណ៌​ក្រហម ធ្វើ​ដំណើ​រ​ស្រប​ទិស​គ្នា ។ ពេល​នោះ រូបគេ​បាន​បន្ថែម​ល្បឿន​ជែង​ទៅ​មុខ​បាន​ប្រហែល​១០​ម៉ែត្រ ស្រាប់តែ​បុរស​ដែល​បើក​ម៉ូតូ​ហ្សូ​៊​ម័​រ​អុ​ិ​ច​នោះ​បាន​បាញ់ប្រហារ​មក​លើ​ពួក​គេ​ចំនួន​៣​គ្រាប់ ដោយ​មិនដឹង​ថា​ត្រូវ​នោះ​ទេ ក៏​ប្រឹង​ជិះ​មក​មុខ​ទៀត​ហើយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​តាម​បាញ់​២​គ្រាប់​ទៀត​សរុប​បាញ់​៥​គ្រាប់ ។

ការ​បាញ់ប្រហារ​នេះ បណ្តាល​ឲ្យ​ត្រូវ​អ្នក​ជិះ​ខាងក្រោយ​ធ្ងន់ ចំណែក​រូបគេ​ត្រូវ​របួស​១គ្រាប់​ចំ​កញ្ចូញ​គូទ​ខាងស្តាំ​បៀម​ក្បាល​គ្រាប់ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ត្រូវ​បាន​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​វះកាត់​យក​ចេញ​ហើយ ។ ពេល​ផឹកស៊ី​នៅ​ក្នុងភូមិ​មិន​មាន ទំនាស់​ជាមួយនឹង​អ្នក​ណា​ម្នាក់​ទេ ហើយ​កាល
ពី​មុន​ក៏​គ្មាន​ទៀត រូបគេ​មាន​ច​ម្ង​ល់​ថា ការ​បាញ់ ប្រហារ​ខាងលើ សង្ស័យ​តែ​ឃាតករ​ខឹង​ជិះ​ម៉ូតូ​ជែង​ទេ
​ដឹង ? រីឯ​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មានបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត​នោះ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​និង​កំពុង​ដុតដៃដុតជើង ចុះ​ស្រាវជ្រាវ​គ្រប់​ជំនាញ តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូលដ្ឋាន ។

ក្នុង​ជំហាន​ដំបូង​បាន​លើក​ហេតុផល​ថា ការ​បាញ់ប្រហារ​នេះ​ ដោយសារ​តែ​ខឹង​ជិះ​ម៉ូតូ​ជែង​គ្នា បើ​យោង​តាម​ការ​បំភ្លឺ​របស់​អ្នក​រង​គ្រោះ​ខាងលើ ។ ឃាតករ​ប្រើប្រាស់​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាញ់​ត្រូវ​អ្នក​រង​គ្រោះ​ម្នាក់ស្លាប់ ដោយ​ត្រូវ​១​គ្រាប់​ត្រង់​ឆ្អឹងជំនីរ​ស្តាំ ហើយតាម​រយៈ​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ម៉ូតូហ្សូ​៊​ម័​រ​
​អុ​ិ​ចរប​ស់ជន​ដៃដល់​ជិះ​តាម​បាញ់ប្រហារ ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ រួច​ជិះ​គេចខ្លួន​មក​ក្រោយ​វិញ ៕

អត្ថបទសរសេរ ដោយ