ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម រត់​ចូល​ផ្ទះ​ពលរដ្ឋ​ភ្លាម​ចុង​ក្រោយ​ទឹកភ្នែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ដេញចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ករណី​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone X ពី​ជនជាតិ​ចិន​នៅ​ម្តុំ​ស្ពាន​តិច​ណូ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ដេញចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ករណី​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone X ពី​ជនជាតិ​ចិន​នៅ​ម្តុំ​ស្ពាន​តិច​ណូ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១០៧ នៅ​ចំណុច​ម្តុំ​អាហារ​បាត់ដំបង ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​២​នាក់ គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ឡាំ​ម៉ា​តា​មួយ​គ្រឿង មក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ម្តុំ​ស្ពាន​តិច​ណូ ជន​រង​គ្រោះ​យក​ទូរស័ព្ទ​ដៃ​មក​ចុច​ម៉ាក iPhone X ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រហែលជា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​ជិះ​មក​ជិត រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន ហើយ​ក៏​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​នោះ ដែល​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទឹកល្អក់​១ ក៏​ផ្អើល​ទៅ​ដល់​ខាង​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​មើល​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ក៏​ឃើញ​សញ្ញា​បញ្ជាក់​ថា ជនសង្ស័យ​កំពុង​តែ​នៅ​ម្តុំ​ផ្លូវ​សុខ​ហុ​ក ក្នុង​ Net ​មួយ​កន្លែង ។

ភ្លាម​ៗ​នោះ​ដែរ​គ្រាន់តែ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចូល​ទៅ​ឃើញ​ជនសង្ស័យ​មានឈ្មោះ ញ្ញៀន ចាន់​តារា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាន់​ទី​១ សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា កំពុង​តែ​អង្គុយ​លេង​ក្នុង Net នោះ លុះ​ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម​ក៏​រត់​ចេញ​ក្រៅ​ទៅ​សំដៅ​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ផ្អើល​ឃាត់ខ្លួន​បាន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​អូរ​ឬ​ស្សី​៤ ដោយ​សួរនាំ​ដឹង​រឿង​ទៅ​ក៏​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​វិញ ដើម្បី​ធ្វើ​តាម​នីតិវិធី ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន់​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ