ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្នើសុំឱ្យឧកញ៉ា គិត ធាង ចេញពីPJ…​នៅ​មិនទាន់ដឹង​ចម្លើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី​២ ​មេសា ​នេះ លោក​កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​​សម្រេច​បែប​ណា​នៅឡើយ​​ លើការ​ស្នើ​សុំ​ឱ្យ​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី​២ ​មេសា ​នេះ លោក​កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​​សម្រេច​បែប​ណា​នៅឡើយ​​ លើការ​ស្នើ​សុំ​ឱ្យ​ឧកញ៉ា គិត ធាង ចេញពី​ពន្ធនាគារ PJ មក​ដេកពេទ្យ​រុ​ស្ស៊ី​វិញ ដោយសារ​មាន​បញ្ហា​ឈឺ​សួត ​ទោះបីបាន​​ពាក្យសុំ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួររំលឹកថា​​ លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នកឧកញ៉ា​គិត ធាង ដាក់​ពន្ធនាគារ PJ ជាបណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​១២ ​មីនា កន្លងមក ​ពី​បទ​សម្រួលឱ្យ​​មានការ​ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ តាម​មាត្រា​មាត្រា​៤៤ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ​។

តាម​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ គ្រឿងញៀន​ឆ្នាំ​ចែង​ថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬអំពើ​ផ្សេង​ទៀត បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺជា​បទ​សម្រួល ឲ្យ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​២០​លាន​រៀល ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ