ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ជាង​១០​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់​ស្រេច​ទៀត ព្រោះ​ម្ខាង​គេ​មាន​ខ្សែ​ធំ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​អ្នកលក់ និង​ម្ចាស់​អ្នកទិញ​មាន​ទំនាស់​នឹង​គ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ មិន​ទាន់​ដោះស្រាយ​ចេញ ដោយសារ​ម្ចាស់ផ្ទះ​អ្នកលក់​មិន​ព្រមយក​ទូរ​កុងតឺន័រ​ចេញពី​មុខ​ផ្ទះ​បែរជា​យក​ឡេះ​ថា គាត់​លក់​តែ​ផ្ទះ​តែ​មិន​បាន​លក់​មុខ​ផ្ទះ​នោះ​ទេរ​ហូត​ទាល់តែ​មានការ​យក​រថយន្ត​មក​បិទផ្លូវ​ថែម​ទៀត​ផង ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៥ ផ្លូវ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ម្ចាស់ផ្ទះ​អ្នកទិញ​មានឈ្មោះ ត្រឹង សុក​កៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ។
ចំនែក​ភាគី​ខាង​អ្នកលក់​មានឈ្មោះ ហាំ​ង គង់ ភេទ​ប្រុស មាន​តួនាទី​ជា​មន្ត្រី​ប៉េ​អឹ​ម ។
ក្នុង​ករណី​នេះ​ដែរ បើ​តាម​ឈ្មោះ ត្រឹង សុក​កៅ ដែល​ជា​ភាគី​ខាង​ទិញ​ផ្ទះ​បានអោយ​ដឹង​ថា ផ្ទះ​នេះ​គាត់​បាន​ទិញ ពី​ឈ្មោះ ហាំ​ង គង់ តាំងពី​ឆ្នាំ​២០០៣ មក​ម្លេះ ក្នុង​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ក្នុង​ទំហំ​៤​គុណ និង​១៦​ម៉ែត្រ ហើយ​នៅ​ពេល​ដែល​ទិញ​ដាច់ស្រេច​ហើយ រូប​គាត់​បាន​ជួល​ផ្ទះ​នេះ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ស្នាក់​នៅ តែ​នៅ​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ខាង​ឈ្មោះ ហាំ​ង គង់ តែង​បង្ក​សំឡេង​រំខាន ហើយ​បាន​យក​ទូ​តឺ​កុង​ន័​រម​ក​ដាក់​ចំ​ពីមុខ​ផ្ទះ​តែ​ម្តង ធ្វើ​អោយ​ពួក​គាត់​ពិបាក​ចេញចូល និង​រកស៊ី ហើយ​បែរជា​និយាយ​ថា គាត់​លក់​តែ​ផ្ទះ តែ​មិន​បាន​លក់​មុខ​ផ្ទះ​នោះ​ទេ ហើយ​រឿង​នេះ​គាត់​ខាង​ភាគី​អ្នកទិញ បាន​ប្តឹង​ទៅ​ខាង​សាលា​ខណ្ឌមានជ័យ ។

សាលា​ខណ្ឌមានជ័យ​ក៏​បាន​ធ្វើ​លិខិត​មួយ ចុះ​នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៨ ដើម្បី​អោយ​ភាគី​ខាង​អ្នកលក់​ផ្ទះ យក​ទូរ​តឺ​កុង​ន័​រ​ចេញ​រយៈពេល​១​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ជូនដំណឹង តែ​មក​ដល់​យប់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ នេះ​ខាង​ភាគី​អ្នកលក់​នៅ​តែ​មិន​ព្រមយក​ទូរ​កុងតឺន័រ​ចេញ​ដដែល ហើយ​នៅ​យប់​នេះ​ដែរ រូប​គាត់​ជា​ភាគី​ខាង​អ្នកទិញ បាន​យក​ឡានស្ទូច​មក​ស្ទូច​យក​ទូរ​កុងតឺន័រ​ចេញពី​មុខ​ផ្ទះ ស្រាប់តែ​ភាគី​ខាង​អ្នកលក់ បាន​បញ្ជា​អោយ​កូនចៅ​មើល​រថយន្ត សណ្តោង ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខម មក​ឃាំង​មិន​អោយ​រថយន្ត​ស្ទូច​ចូល​កើត​នោះ​ទេ ធ្វើ​ឲ្យ​ជម្លោះ​ដ៏​រាំ​រ៉ៃ អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ គឺ​គ្មាន​ដំណោះស្រាយ​នោះ​ទេ គឺ​ដោយសារ​តែ​ភាគី​ខាង​អ្នកលក់​មាន​ខ្សែ​ធំ ។ ក្នុង​ករណី​នេះ​ដែរ​ភាគី​ខាង​អ្នកលក់​ឈ្មោះ ហាំ​ង គង់ គឺ​មិន​ទាន់​បាន​ចេញ​មុខ​មក​បកស្រាយ រឿងហេតុ​ដំបូង​យ៉ាងម៉េច​នោះ​ទេ ៕